សន្តិសុខសង្គម
ក្មេងស្រីអាយុ ១៥ ឆ្នាំ បាត់ខ្លួនពីផ្ទះ ៣ ថ្ងៃ នៅមិនទាន់រកឃើញ
អគ្គស្នងការដ្ឋាននគរបាលជាតិ នៅថ្ងៃទី ៣ ខែកុម្ភៈនេះ បានឱ្យដឹងថា ករណីបាត់ខ្លួនក្មេងស្រីម្នាក់ ឈ្មោះ ស បេឡាណាឌីការ អាយុ ១៥ ឆ្នាំ រយៈពេល ៣ ថ្ងៃមកហើយ នៅមិនទាន់រកឃើញ។

ក្មេងស្រីដែលបាត់ខ្លួន រស់នៅ ភូមិចំពុះក្អែក១ សង្កាត់ព្រែកថ្មី ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ បានបាត់ខ្លួនចេញពីផ្ទះ នៅថ្ងៃទី ១ ខែកុម្ភៈ ដោយជិះម៉ូតូ ១គ្រឿង ម៉ាក Grand Filano Yamaha ពណ៌ក្រហម ផ្លាកលេខភ្នំពេញ 1GJ 6411 (016)។
សមត្ថកិច្ចទទួលបានព័ត៌មានពី ឪពុកកូនស្រី ដែលបាត់ឈ្មោះ តន់ ធីណា រស់នៅស្ថិតនៅភូមិចំពុះក្អែក១ សង្កាត់ព្រែកថ្មី ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ដែលបានទាក់ទងសុំអន្តរាគមន៍សមត្ថកិច្ច បន្ទាប់ពីបាត់ដំណឹងកូនស្រី ៣ ថ្ងៃ។
បច្ចុប្បន្នកម្លាំងជំនាញអធិការដ្ឋាននគរបាលខណ្ឌទាំង១៤ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បាននិងកំពុងអនុវត្តការងារជំនាញ ដើម្បីស្វែងរកក្មេងស្រីដែលបានបាត់នោះ។
បើបងប្អូនប្រជាពលរដ្ឋបានប្រទះឃើញក្មេងស្រីដូចភិនភាគដែលបានបង្ហាញនេះ សូមទំនាក់ទំនងមកកាន់លេខទូរស័ព្ទទាន់ហេតុការណ៍ ១១៧ របស់ក្រុមការងារប្រចាំបញ្ជា អគ្គស្នងការដ្ឋាននគរបាលជាតិ ឬលេខទូរស័ព្ទរបស់អាណាព្យាបាលក្មេងស្រី តាមរយៈលេខទូរស័ព្ទ ០៨៦ ៥០៣ ០៤៥ ឬ ០៩៦ ៩០១ ៩០១២៕
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoធ្លាក់យន្តហោះឯកជនមួយនៅអាមេរិក បណ្តាលឱ្យមនុស្សក្នុងយន្តហោះ ស្លាប់ទាំងអស់
-
ព័ត៌មានជាតិ៤ ថ្ងៃ agoថ្ងៃទី១៦មិថុនា រដ្ឋបាលភ្នំពេញរកមិនឃើញបទល្មើស ONLINE SCAMS និងទំនិញនាំចូលពីប្រទេសថៃខុសច្បាប់ទេ
-
សន្តិសុខសង្គម៥ ថ្ងៃ agoត្រួតពិនិត្យទីតាំងខុនដូ ១ កន្លែង រកឃើញជនជាតិវៀតណាម ៦ នាក់ ពាក់ព័ន្ធ Online Scams នៅខណ្ឌ ៧ មករា
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអង់គ្លេសនឹងបញ្ជូនដ្រូន ១៥០ ០០០គ្រឿង និងប្រព័ន្ធរ៉ាដាជាង ៣៥០ ទៅអ៊ុយក្រែន ដោយយកលុយរុស្ស៊ីដែលបង្កកបង់ថ្លៃ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoយន្តហោះទម្លាក់គ្រាប់បែកនុយក្លេអ៊ែរ អាមេរិក B-52 ធ្លាក់នៅ កាលីហ្វ័រញ៉ា ស្លាប់សមាជិកអាកាសយានិក ៨នាក់
-
ព័ត៌មានជាតិ៧ ថ្ងៃ agoអាជ្ញាធរខណ្ឌទួលគោក បន្តចុះត្រួតពិនិត្យទីតាំងលក់គ្រឿងទេស ត្រី សាច់បង្កក៤ទីតាំងបន្ថែមទៀត
-
ព័ត៌មានជាតិ៥ ថ្ងៃ agoក្រុមហ៊ុន Visa បានធ្វើបច្ចុប្បន្នភាពផែនទីសុវត្ថិភាពលើប្រព័ន្ធទូទាត់ប្រាក់ ដើម្បីបន្តកសាងទំនុកចិត្ត និងពង្រឹងភាពធន់ នៃប្រព័ន្ធទូទាត់តាមរយៈឌីជីថលនៅកម្ពុជា
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoទីបំផុត ថៃ ព្រមទៅ UN ដោយជ្រើសរើសអ្នកជំនាញ ២រូប ដើម្បីតតាំងជាមួយកម្ពុជា ក្រោមយន្តការ UNCLOS


