ព័ត៌មានអន្ដរជាតិ
អាមេរិក វាយឆ្មក់ ឈានដល់ការសម្លាប់មេក្រុម ISIS នៅ ស៊ីរី
ប្រធានាធិបតីអាមេរិកលោក ចូ បៃដិន បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ទី៣ខែកុម្ភៈថា ការវាយឆ្មក់របស់សហរដ្ឋអាមេរិកនៅក្នុងប្រទេសស៊ីរី បានសម្លាប់មេដឹកនាំក្រុម ISIS។

លោកបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា “កាលពីយប់មិញតាមការបញ្ជារបស់ខ្ញុំ កងកម្លាំងយោធាអាមេរិកនៅភាគពាយព្យប្រទេសស៊ីរី បានបើកប្រតិបត្តិការប្រឆាំងភេរវកម្មដោយជោគជ័យ ដើម្បីការពារប្រជាជនអាមេរិក និងសម្ព័ន្ធមិត្តរបស់យើង ហើយធ្វើឲ្យពិភពលោកក្លាយជាកន្លែងមានសុវត្ថិភាពជាងមុន”។

“អរគុណចំពោះជំនាញ និងភាពក្លាហានរបស់កងកម្លាំងប្រដាប់អាវុធរបស់យើង យើងបានសម្លាប់លោក Abu Ibrahim al-Hashimi al-Qurayshi ដែលជាមេដឹកនាំក្រុម ISIS។ ជនជាតិអាមេរិកទាំងអស់បានត្រឡប់មកពីប្រតិបត្តិការនេះវិញ ដោយសុវត្ថិភាព”។

មុននេះ មន្ទីរបញ្ចកោណបានបញ្ជាក់ថា កងកម្លាំងប្រតិបត្តិការពិសេសរបស់សហរដ្ឋអាមេរិកបានអនុវត្តនូវអ្វីដែលខ្លួនហៅថាបេសកកម្មប្រឆាំងភេរវកម្ម ជោគជ័យ នៅខេត្ត អ៊ីដលីប ភាគពាយព្យប្រទេសស៊ីរី។
AP បានរាយការណ៍ថា មនុស្សចំនួន១៣នាក់ត្រូវបានសម្លាប់ ក្នុងការវាយឆ្មក់នេះ៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ ABC
ចុចអាន៖ មេក្រុម ISIS មានតម្លៃក្បាល ៥លានដុល្លារ ត្រូវបានចាប់ខ្លួនទាំងរស់
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


