ព័ត៌មានជាតិ
ភាគឦសាន្តជាប៉ូលសេដ្ឋកិច្ចសំខាន់ទី៤ អាចជួយទ្រទ្រង់សេដ្ឋកិច្ចកម្ពុជា
កម្ពុជា មានប៉ូលសេដ្ឋកិច្ចសំខាន់ៗចំនួន៣ រួចមកហើយ ដែលគេដឹងថា ទី១ នៅក្រុងភ្នំពេញ ២ នៅព្រះសីហនុ និងប៉ូលសេដ្ឋកិច្ចទី ៣ នៅខេត្តសៀមរាប។ នេះបើតាមប្រសាសន៍របស់សម្តេចតេជោ ហ៊ុន សែន។ ថ្លែងនៅក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់កំណាត់ផ្លូវជាតិលេខ៧ ក្នុងខេត្តក្រចេះនៅព្រឹកថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ២០២២ ប្រមុខដឹកនាំកម្ពុជា សម្តេច ហ៊ុន សែន បានចាត់ទុកខេត្តនៅភាគឦសាន្តជាប៉ូលសេដ្ឋកិច្ចទី៤ របស់កម្ពុជា មានដូចជាខេត្តក្រចេះ និងស្ទឹងត្រែងជាដើម។

សម្តេចតេជោ ចង់ប្រែក្លាយតំបន់ភូមិភាគឦសាន្តជាប៉ូលសេដ្ឋកិច្ចទី៤ ពាក់ព័ន្ធនឹងកសិឧស្សាហកម្ម និងធនធានរ៉ែ។
សម្តេចគូសបញ្ជាក់ថា បច្ចុប្បន្ននេះ កម្ពុជាបានរៀបចំជាបណ្តើរៗ នូវប៉ូលសេដ្ឋកិច្ចនៅក្នុងប្រទេសរបស់ខ្លួន។ លោកថា តំបន់មួយចំនួនត្រូវបានចងភ្ជាប់ទៅក្នុងតំបន់អភិវឌ្ឍត្រីកោណ ដែលរួមមានខេត្តក្រចេះ ខេត្តស្ទឹងត្រែង ខេត្តរនគិរី និងខេត្តមណ្ឌលគិរី។ សម្តេច អះអាងថា រាជរដ្ឋាភិបាល កំពុងមើលទៅដល់ខេត្តព្រះវិហារបន្ថែមទៀត ដែលបច្ចុប្បន្នបានតភ្ជាប់ស្ពានឆ្លងទន្លេមេគង្គមួយ និងផ្លូវជាតិលេខ៩ ជាផ្លូវជាតិថ្មី សម្រាប់ការតភ្ជាប់ពីខេត្តស្ទឹងត្រែងទៅ ព្រះវិហារ។

សម្តេចមានប្រសាសន៍ថា ការអភិវឌ្ឍសេដ្ឋកិច្ចសង្គម នៅក្នុងខេត្តក្រចេះសម្បូរទៅដោយដំណាំកៅស៊ូ និងកសិកឧស្សាហកម្មផ្សេងទៀត ជាផ្នែកមួយដ៏សំខាន់នៃសេដ្ឋកិច្ចកម្ពុជា។
ទោះយ៉ាងណា សម្តេចមិនភ្លេចនឹកដល់មិត្តចិន ដែលតែងតែជួយដល់កម្ពុជានោះទេ។ សម្តេចថ្លែងថា ភាគច្រើនការអភិវឌ្ឍនៅភាគឦសាន្ត បានមកពីការជួយរបស់មិត្តចិន៕
អត្ថបទ៖ ទួន សុផល
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoធ្លាក់យន្តហោះឯកជនមួយនៅអាមេរិក បណ្តាលឱ្យមនុស្សក្នុងយន្តហោះ ស្លាប់ទាំងអស់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoឥណ្ឌា តវ៉ាយ៉ាងខ្លាំង ចំពោះអាមេរិកដែលវាយប្រហារនាវាដឹកប្រេងបណ្តាលនាវិកឥណ្ឌា ៣នាក់ស្លាប់
-
ព័ត៌មានជាតិ២ ថ្ងៃ agoថ្ងៃទី១៦មិថុនា រដ្ឋបាលភ្នំពេញរកមិនឃើញបទល្មើស ONLINE SCAMS និងទំនិញនាំចូលពីប្រទេសថៃខុសច្បាប់ទេ
-
សន្តិសុខសង្គម៣ ថ្ងៃ agoត្រួតពិនិត្យទីតាំងខុនដូ ១ កន្លែង រកឃើញជនជាតិវៀតណាម ៦ នាក់ ពាក់ព័ន្ធ Online Scams នៅខណ្ឌ ៧ មករា
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoយន្តហោះទម្លាក់គ្រាប់បែកនុយក្លេអ៊ែរ អាមេរិក B-52 ធ្លាក់នៅ កាលីហ្វ័រញ៉ា ស្លាប់សមាជិកអាកាសយានិក ៨នាក់
-
ព័ត៌មានជាតិ៥ ថ្ងៃ agoអាជ្ញាធរខណ្ឌទួលគោក បន្តចុះត្រួតពិនិត្យទីតាំងលក់គ្រឿងទេស ត្រី សាច់បង្កក៤ទីតាំងបន្ថែមទៀត
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoទីបំផុត ថៃ ព្រមទៅ UN ដោយជ្រើសរើសអ្នកជំនាញ ២រូប ដើម្បីតតាំងជាមួយកម្ពុជា ក្រោមយន្តការ UNCLOS
-
សេដ្ឋកិច្ច៣ ថ្ងៃ agoកម្ពុជា មានក្រុមហ៊ុននាំចូលសាច់បង្កកចំនួន ៥៧


