នយោបាយ
សម្តេច ហ៊ុន សែន បានកែតម្រូវវិញថា ទីប្រឹក្សារបស់លោកស្រី អ៊ុងសាន ស៊ូជី មិនទាន់ត្រូវបានដោះលែងទេ
សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា បានចេញមកកែតម្រូវព័ត៌មានថា នៅពេលនេះ លោកសាស្រ្តាចារ្យ សន ថឺនែល (Sean Turnell) ដែលជាអតីតទីប្រឹក្សាសេដ្ឋកិច្ចរបស់លោកស្រី អ៊ុងសាន ស៊ូជី មិនទាន់ត្រូវបានដោះលែងនៅឡើយទេ។ កាលពីព្រឹកថ្ងៃចន្ទនេះ សម្តេចតេជោ បានបង្ហើបឲ្យដឹងថា ទីប្រឹក្សារូបនេះ ត្រូវមេដឹកនាំរបបយោធាមីយ៉ាន់ម៉ាដោះលែងតាមសំណើរបស់សម្តេច។

តាមរយៈទំព័រហ្វេសប៊ុកនៅយប់ថ្ងៃចន្ទនេះ សម្តេចតេជោ ហ៊ុន សែន បានសរសេរថា ៖ «ព្រឹកមិញ ខ្ញុំបានលើកឡើងអំពីការដោះលែងជនជាតិអូស្ត្រាលីដែលខ្ញុំបានស្នើសុំមេដឹកនាំយោធាមីយ៉ាន់ម៉ា។ តាមការជាក់ស្តែងជនជាតិអូស្ត្រាលីនេះ មិនទាន់ទទួលបានការដោះលែងនៅឡើយទេ។ ការភ័ន្តច្រឡំនេះ បណ្តាលមកពីខ្ញុំទទួលបានព័ត៌មានខុសដែលខ្ញុំសូមអធ្យាស្រ័យលើកំហុសដោយអចេតនាមួយនេះ»។

លោក សន ថឺនែល (Sean Turnell) គឺជាសាស្រ្តាចារ្យជនជាតិអូស្រ្តាលី ហើយធ្វើជាទីប្រឹក្សាផ្នែកសេដ្ឋកិច្ចរបស់លោកស្រី អ៊ុងសាន ស៊ូជី។ បន្ទាប់ពីមានការផ្ទុះរដ្ឋប្រហារនៅក្នុងប្រទេសមីយ៉ាន់ម៉ានៅក្នុងខែកុម្ភៈកាលពីឆ្នាំមុន អ្នកជំនាញផ្នែកសេដ្ឋកិច្ចរូបនេះ និងលោកស្រី អ៊ុងសាន ស៊ូជី ក៏ត្រូវបានក្រុមយោធាមីយ៉ាន់ម៉ា ចាប់ឃុំខ្លួននៅក្នុងពន្ធនាគារ។ លោក សន ថឺនែល (Sean Turnell) ត្រូវបានក្រុមយោធាមីយ៉ាន់ម៉ាចាប់ឃុំខ្លួននៅក្នុងពន្ធនាគារប្រមាណ១ឆ្នាំ។ ក្រោយមក រដ្ឋមន្រ្តីការបរទេសអូស្រ្តាលី បានស្នើមកសម្តេចប្រមុខដឹកនាំកម្ពុជាដោយផ្ទាល់ ឲ្យជួយស្នើដល់មេដឹកនាំយោធាមីយ៉ាន់ម៉ាឲ្យដោះលែងសាស្រ្តាចារ្យអូស្រ្តាលីរូបនេះ ក្នុងខណៈដែលសម្តេចអញ្ជើញទៅមីយ៉ាន់ម៉ាកាលពីថ្ងៃទី០៧ និងទី០៨ ខែមករា ឆ្នាំ២០២២។ សម្តេចតេជោ ក៏បានជួយតាមការស្នើសុំរបស់រដ្ឋមន្រ្តីការបរទេសអូស្រ្តាលីនេះ ហើយលោក មិន អ៊ុងឡាំង មេដឹកនាំរបបយោធាមីយ៉ាន់ម៉ា បានឆ្លើយតបថា នឹងពិចារណាជាវិជ្ជមានចំពោះសំណើនេះ៕
ដោយ៖ វណ្ណ សុគន្ធា

-
ព័ត៌មានជាតិ៧ ថ្ងៃ ago
នាយករដ្ឋមន្ត្រីថាអាវុធដែលដាក់ទៅត្រៀមមិនមែនមានតែប៉ុន្មានដែលឱ្យឃើញលើបណ្ដាញសង្គមទេ
-
សេចក្ដីជូនដំណឹង៧ ថ្ងៃ ago
ការបើកឱ្យទស្សនាលើកដំបូងបង្អស់នូវសាលារៀនអន្តរជាតិ អាយុកាល ៣៥០ឆ្នាំ មកពីចក្រភពអង់គ្លេស
-
នយោបាយ១ សប្តាហ៍ ago
ព្រឹត្តិការណ៍ថ្ងៃ២៨ ឧសភា សម្ដេចធិបតីបញ្ជារួចហើយបើថៃមិនថយ «វ៉ៃ»
-
ព័ត៌មានជាតិ១ ថ្ងៃ ago
ក្រុមប្រឹក្សាសន្ដិសុខធ្លាប់ព្រមានដកថៃចេញពីអង្គការសហប្រជាជាតិក្រោយពីមិនទទួលស្គាល់សេចក្ដីសម្រេចរបស់ ICJ
-
នយោបាយ២ ថ្ងៃ ago
កម្ពុជានឹងមិនចរចាជាមួយថៃរឿងព្រំដែន៤កន្លែងដែលប្ដឹងទៅ ICJ ទេ
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
វិទ្យាល័យព្រះសីហនុ ក្នុងខេត្តកំពង់ចាម ត្រូវបានទទួលស្គាល់គុណភាពអប់រំកម្រិតអន្តរជាតិ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
ត្រី Oarfish បង្ហាញវត្តមាននៅប្រទេស អូស្រ្តាលី
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
កម្ពុជា បន្តមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់ ខណៈកម្ដៅ៣៧°C