វប្បធម៌ ជំនឿ
សញ្ញាលើបាតជើង ៤ប្រភេទ បញ្ជាក់ចរិតពិតនៃមនុស្សជោគជ័យខាងទ្រព្យសម្បត្តិ
នៅក្នុងទ្រឹស្ដីនរវិទ្យាបានសរសេរពីលក្ខណៈបាតជើងនៃមនុស្សដែលនឹងជោគជ័យនៅវ័យក្មេង ព្រមទាំងជាបុគ្គលទទួលបានសំណាងច្រើនក្នុងឆាកជីវិត ទុកគ្រាន់ជាចំណេះដឹង និងពិចារណា ដល់មិត្តអ្នកអាន។
ថ្ងៃនេះ កម្ពុជាថ្មី សូមលើកយកសញ្ញាបាតជើងជំនួន ៤ ប្រភេទ ជាមនុស្សមានវាសនាល្អ ដែលបានចារក្នុងទ្រឹស្ដីនរវិទ្យា នោះគឺ៖
បាតជើងលេចរាង “កន្ត្រៃ”

ប្រសិនបើមានបន្ទាត់រវាងបាតជើងដែលប្រសព្វគ្នាដូចកន្ត្រៃមួយគូ ធម្មតាជាមនុស្សកើតក្នុងគ្រួសារមធ្យម។ ដោយមានចរិតមិនក្រអឺតក្រទម ឬទម្លាប់មើលងាយអ្នកដទៃពីកំណើត ពួកគេតែងទទួលបានការគោរពកោតខ្លាចពីអ្នកជុំវិញខ្លួន។ មនុស្សប្រភេទនេះ មានស្មារតីប្រឹងប្រែង និងអំណត់ខ្ពស់ ទើបក្នុងអាជីព ពួកគេរមែងបានផលល្អតបស្នងមកវិញ ហើយអនាគតពួកគេកាន់តែមានទ្រព្យសម្បត្តិច្រើនឡើងៗ ដោយការខិតខំពីដៃឯង។
បាតជើងកោងជ្រៅ នៅផ្នែកកណ្ដាល

បាតជើងប្រភេទនេះ ជាមនុស្សដែលមានទ្រព្យសម្បត្តិមហាសាល និងលាភសំណាងធំ។ ជាពិសេស ម្ចាស់ជើងកោងជ្រៅ ច្រើនតែមានឯករាជ្យភាព សិក្សាដោយឧស្សាហ៍ព្យាយាម និងមិនខ្លាចឧបសគ្គ ទើបពួកគេទទួលបានជោគជ័យខ្លាំងបំផុត ក្រោយអាយុ ៣០ឆ្នាំ។ គួរឲ្យកត់សម្គាល់ថា ទោះបីពួកគេបានឈរដល់កំពូលហើយក្ដី ប៉ុន្តែពួកគេនៅតែខិតខំប្រឹងប្រែងជានិច្ច។ ដូច្នេះទើបបានពួកគេទទួលបានការសរសើរ និងទុកចិត្តពីអ្នកដទៃ ។
បាតជើងលេចរាង “សំបកអណ្តើក”

បាតជើងទាំងសងខាងមានរាងកោងយ៉ាងជ្រៅនៅផ្នែកកណ្តាល ហើយមានបន្ទាត់ប្រសព្វគ្នាបង្កើតជារាងសំបកអណ្តើក ត្រូវបានចាត់ទុកជាបុគ្គលអរិយសច្ច។ ពួកគេឆ្លាតណាស់ ច្រើនតែមានសំណាងក្នុងជីវិត ទោះបីជួបការលំបាកយ៉ាងណា ក៏ដោះស្រាយបានឆាប់រហ័ស អាស្រ័យហេតុនេះបង្កើតបានជាពួកគេមានលាភធំតាំងពីក្មេងៗ។
បាតជើងមានក្រយ៉ៅគូទខ្យង

នេះគឺជាទម្រង់បាតជើងដ៏កម្រមួយ ដែលមានខ្សែរលក ឬរាងជារង្វង់ដូចគូទខ្យងនៅបាតជើង។ បាតជើងបែបនេះ បង្ហាញថា ម្ចាស់ជើងនឹងមានជីវិតដ៏រីករាយ មានទ្រព្យសម្បត្តិដ៏ច្រើនដែលមនុស្សជាច្រើនស្រមៃចង់បាន។ ពួកគេមានសមត្ថភាពអាចធ្វើការងារច្រើនមុខក្នុងពេលតែមួយ ហើយថែមទាំងមានភាពស្មោះត្រង់ផងដែរ។ យ៉ាងណាមិញ បើនិយាយពីស្នេហាវិញគឺមានភាពរញ៉េរញ៉ៃណាស់ ត្រូវចំណាយពេលយូរដើម្បីរកដៃគូជីវិតដែលសក្ដិសម៕
អត្ថបទ៖ សន្យា
ចុចអាន៖ ទម្រង់មុខហុងស៊ុយ ៥ ប្រភេទ របស់ស្រីៗ ចាស់ៗថា អាចក្លាយជាសេដ្ឋី និងធ្វើជំនួញជោគជ័យ
ចុចអាន៖ ខ្សែនៅ ក ដៃ ទាំង ៤ប្រភេទ អាចទស្សន៍ទាយសំណាងជីវិត នាពេលអនាគត
-
ព័ត៌មានជាតិ៤ ថ្ងៃ agoត្រីជាង ២ តោន ងាប់នៅតំបន់អភិរក្សតាមោក ខេត្តសៀមរាប ដោយសារទឹករាក់ និង អាកាសធាតុក្តៅខ្លាំង
-
ព័ត៌មានជាតិ៤ ថ្ងៃ agoក្រសួងមហាផ្ទៃទាត់ចោលការផ្សាយថា កម្ពុជាឲ្យជនជាតិអាហ្វ្រិកដែលផុតកំណត់ ត្រូវចាកចេញមុនថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៦
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoនាវាចម្បាំងថ្មីរបស់ចិន នឹងដាក់ឱ្យធ្វើសមយុទ្ធ លើកដំបូង នៅក្បែរកោះជប៉ុន
-
ព័ត៌មានជាតិ៤ ថ្ងៃ agoរដូវវស្សាប្រុងប្រយ័ត្ន! គ្រោះរន្ទះបាញ់សម្លាប់គោ ១៩ក្បាល នៅស្រុកលំផាត់ ខេត្តរតនគិរី
-
ព័ត៌មានអន្ដរជាតិ២១ ម៉ោង agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេដ្ឋកិច្ច១ សប្តាហ៍ agoអតីតនិស្សិតពេទ្យសត្វម្នាក់ ចាប់របរចិញ្ចឹមមាន់សាច់រកចំណូលបានសមរម្យផ្គត់ផ្គង់គ្រួសារ
-
សន្តិសុខសង្គម៣ ថ្ងៃ agoឆ្លងចរន្តអគ្គិសនីឆេះរោងចក្រផលិតស័ង្កសី គាបស្នោ ១ កន្លែង រងការខូចខាត នៅសង្កាត់ត្រពាំងក្រសាំង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអាមេរិក យល់ព្រមឱ្យប៉ូឡូញផ្តើមផលិតមីស៊ីលក្នុងស្រុក ដើម្បីការពារដែនអាកាស


