ព័ត៌មានជាតិ
ទេសរដ្ឋមន្ត្រី លី ធុជ ៖ ការខិតខំប្រឹងប្រែង និងការព្យាយាមជាប្រចាំ គឺជាគន្លឹះឈានឆ្ពោះទៅរកភាពជោគជ័យក្នុងជីវិត
លោកទេសរដ្ឋមន្ត្រី លី ធុជ បានណែនាំដល់សិស្សានុសិស្សថា “ការខិតខំប្រឹងប្រែង និងការព្យាយាមជាប្រចាំ គឺជាគន្លឹះឈានឆ្ពោះទៅរកភាពជោគជ័យក្នុងជីវិត”។ នេះជាការលើកឡើងរបស់ លោកទេសរដ្ឋមន្ត្រី លី ធុជ ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានក្រុងបាវិត នារសៀលថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២២ ក្នុងនាមលោកស្រី កិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តស្វាយរៀង ក្នុងពិធីសំណេះសំណាលជាមួយសិស្សានុសិស្សអនុវិទ្យាល័យបាទី និងអនុវិទ្យាល័យប្រាសាទ ក្រុងបាវិត សរុបចំនួន ១៩៦នាក់ ដែលពិធីនេះក៏មានការចូលរួមពីក្រុមការងារសង្កាត់បាទី និងសង្កាត់ប្រាសាទ មន្ត្រីរដ្ឋបាលក្រុងបាវិត លោកគ្រូ-អ្នកគ្រូ និងមេភូមិទាំង៧។

ក្នុងឱកាសនោះ លោកទេសរដ្ឋមន្ត្រី បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់លោកគ្រូ-អ្នកគ្រូ និងបានកើតសរសើរចំពោះលោកគ្រូ-អ្នកគ្រូ ដែលបានចំណាយពេលវេលាដ៏មានតម្លៃឈរជាសសរទ្រូងយ៉ាងរឹងមាំ និងជាឆ្អឹងខ្នងមួយយ៉ាងសំខាន់ក្នុងការចូលរួមបណ្តុះបណ្តាល និងអប់រំដល់សិស្សានុសិស្សដោយមិនខ្លាចនឿយហត់។

ជាមួយគ្នានេះ លោកទេសរដ្ឋមន្ត្រី បានណែនាំឲ្យសិស្សានុសិស្សទាំងអស់ ត្រូវបន្តយកចិត្តទុកដាក់ ខិតខំប្រឹងប្រែងរៀនសូត្រ និងព្យាយាមជាប្រចាំ ដើម្បីឈានឆ្ពោះទៅដល់គោលដៅដែលប្រាថ្នា និងទទួលភាពជោគជ័យក្នុងជីវិត។

លោកបានបញ្ជាក់បន្ថែមទៀតថា “ក្នុងនាមយើងជាសិស្ស ត្រូវមានគោលដៅច្បាស់លាស់ ហើយធ្វើការងារអ្វីមួយត្រូវធ្វើឡើងឲ្យអស់ពីចិត្ត និងមិនត្រូវធ្វើឲ្យរួចផុតតែពីដៃឡើយ។ រយៈពេលក្នុងមួយថ្ងៃគឺខ្លីណាស់ ប៉ុន្តែវាបានផ្តល់នូវសារៈសំខាន់សម្រាប់យើង នៅពេលណាដែលយើងប្រើប្រាស់វាក្នុងការសិក្សារៀនសូត្រ។”
ក្នុងពិធីសំណេះសំណាលនេះ លោកទេសរដ្ឋមន្ត្រី បានប្រគល់ជូននូវកាបូប សម្ភារៈសិក្សា និងថវិកាជូនដល់សិស្សានុសិស្សទាំង ១៩៦នាក់ ដោយក្នុងមួយនាក់ទទួលបានកាបូប សៀវភៅ ប៊ិច ខ្មៅដៃ បន្ទាត់ ប្រអប់ដាក់សម្ភារៈសិក្សា និងថវិកា១ម៉ឺនរៀល ដែលមានចូលរួមឧបត្ថម្ភពី លោក សាឡា អ៊ីសា៕






-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoធ្លាក់យន្តហោះឯកជនមួយនៅអាមេរិក បណ្តាលឱ្យមនុស្សក្នុងយន្តហោះ ស្លាប់ទាំងអស់
-
កីឡា៥ ថ្ងៃ agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoឥណ្ឌា តវ៉ាយ៉ាងខ្លាំង ចំពោះអាមេរិកដែលវាយប្រហារនាវាដឹកប្រេងបណ្តាលនាវិកឥណ្ឌា ៣នាក់ស្លាប់
-
អត្ថាធិប្បាយ៦ ថ្ងៃ agoវិចារណកថាចក្ខុវិស័យកែទម្រង់យោធាកម្ពុជា៖ ពីកម្លាំងបរិមាណ ឆ្ពោះទៅកងទ័ពជំនាញឌីជីថល និងមនសិកាការពារជាតិ
-
ព័ត៌មានអន្ដរជាតិ៩ ម៉ោង agoយន្តហោះទម្លាក់គ្រាប់បែកនុយក្លេអ៊ែរ អាមេរិក B-52 ធ្លាក់នៅ កាលីហ្វ័រញ៉ា ស្លាប់សមាជិកអាកាសយានិក ៨នាក់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអាមេរិក បើកការវាយប្រហារអ៊ីរ៉ង់ ថ្មីទៀត ដើម្បីសងសឹក ចំពោះការធ្លាក់ឧទ្ធម្ភាគចក្រ Apache
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអាមេរិក បើកការវាយប្រហារទ្រង់ទ្រាយធំជាថ្មី លើអ៊ីរ៉ង់ ខណៈទីក្រុងតេហេរ៉ង់ សងសឹកវិញ ហើយបិទច្រក Hormuz ទៀត
-
ព័ត៌មានជាតិ៣ ថ្ងៃ agoរោងចក្រផលិតជីក្រុមហ៊ុន ម៉ុង ឫទ្ធី ចាយទុនប្រមាណ ១០ លាន នឹងចាប់ផ្តើមផលិតចែកចាយលក់ក្នុងតម្លៃទាប ជួយកសិករដាំដុះដំណាំកសិកម្ម


