ជីវិតកម្សាន្ដ
ភាពយន្តដីឥដ្ឋកម្ពុជា ទទួលបានរង្វាន់ខ្លាឃ្មុំប្រាក់ ពីមហោស្រពភាពយន្តអន្តរជាតិក្រុងប៊ែរឡាំង
ផលិតករភាពយន្តកម្ពុជា លោក ប៉ាន់ រិទ្ធី បានប្រកាសលើបណ្ដាញសង្គម Facebook នៅព្រឹកថ្ងៃទី១៧ ខែកុម្ភៈនេះថា ភាពយន្តរបស់លោករឿង អ្វីគ្រប់យ៉ាងនឹងមិនអីទេ (Everything will be Ok) ទទួលបាន រង្វាន់ខ្លាឃ្មុំប្រាក់ សម្រាប់ស្នាដៃសិល្បៈ ក្នុងមហោស្រពភាពយន្តអន្តរជាតិក្រុងប៊ែរឡាំង លើកទី៧២ ដែលរៀបចំពីថ្ងៃទី ១០ ដល់ទី ២០ កុម្ភៈ នៅទីក្រុងប៊ែរឡាំង ប្រទេសអាល្លឺម៉ង់។

រឿង Everything will be Ok ជាភាពយន្តច្នៃថ្មី ដែលប្រើដីឥដ្ឋឆ្លាក់ចេញជាតួអង្គ និងសម្ភារៈរួមផ្សំដទៃ ដើម្បីផ្គុំចេញជាសាច់រឿង។
លោក ប៉ាន់ រិទ្ធី បានបង្ហាញពីមូលហេតុនៃការផលិតភាពនេះថា ដោយសារ បញ្ហាកូវីដ នៅឆ្នាំ ២០២០ បានធ្វើឱ្យទីក្រុងធំៗជាច្រើនលើពិភពលោកមានដូចជា ប៉ារីស អេស្បាញ ក៏ដូចជាសង្កាត់ខ្លះនៅប្រទេសកម្ពុជា បានហាមឃាត់មិនឱ្យមនុស្សចេញក្រៅផ្ទះ។

លោក ប៉ាន់ រិទ្ធី មានប្រសាសន៍បន្តថា៖ “ពេលយើងឃើញទីក្រុងអត់មានមនុស្សដើរអ៊ីចឹង ខ្ញុំនឹកឃើញសម័យខ្មែរក្រហម ពេលខ្មែរក្រហមចូលទីក្រុងភ្នំពេញ គេឱ្យមនុស្សចេញក្រៅទីក្រុងអស់។ ទីក្រុងស្ងាត់ គឺអស់មនុស្សមែនទែន តែនេះ [ការបិទខ្ទប់បង្ការកូវីដ] មនុស្សនៅហ្នឹង តែនៅក្នុងផ្ទះ។ ដល់យើងធ្វើបានឃើញអ៊ីចឹងទៅ យើងចេះតែស្រមើស្រមៃជំនាន់ហ្នឹងផ្សេងអ៊ីចឹងទៅ។ ហើយគិតថា គួរណាស់តែធ្វើកុនមួយ រឿងទីក្រុងអត់មនុស្សនៅ”។

គួរបញ្ជាក់គួរបញ្ជាក់ថា គួរបញ្ជាក់ថា លោក ប៉ាន់ រិទ្ធី គឺជាអ្នកដឹកនាំ និង អ្នកសរសេរអត្ថបទ ភាពយន្តបែបឯកសារជនជាតិខ្មែរម្នាក់ដែលត្រូវបានគេទទួលស្គាល់ជាអន្តរជាតិ។ ស្នាដៃភាពយន្តរបស់លោកមានដូចជា សាយធូ (១៩៨៩) កម្ពុជា៖ ចន្លោះសង្គ្រាម និងសន្តិភាព (១៩៩១) អ្នកស្រែ (១៩៩៤) បុប្ផាណា សោកនាដកម្មមួយ (១៩៩៦) រាត្រីមួយក្រោយសង្គ្រាម (១៩៩៨) ទឹកដីវិញ្ញាណវិលវល់ (២០០០) Que la barque se brise, que la jonque s’entrouvre (២០០១) ស២១ ម៉ាស៊ីនពិឃាដ (២០០៣) មនុស្សអង្គរ (២០០៣) មហោស្រពដែលឆេះ (២០០៥) ក្រដាសមិនអាចខ្ចប់ភ្លើង (២០០៧) ជញ្ជាំងសមុទ្រ (២០០៨) រូបភាពដែលបាត់បង់ (២០១៣)៕
អត្ថបទ៖ ច័ន្ទ វីរៈ

-
ព័ត៌មានជាតិ២ ថ្ងៃ agoសមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យជនជាតិថៃ២នាក់និងខ្មែរម្នាក់ ករណីជួញដូរសារធាតុញៀន
-
ព័ត៌មានជាតិ៧ ថ្ងៃ agoទេសចរគួរដឹងអ្វីខ្លះ ពេលទៅកម្សាន្តតំបន់អេកូទេសចរណ៍រ៉ាមសារសម្រស់កោះហានក្នុងខេត្តស្ទឹងត្រែង?
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoខេត្ត Kochi នៅជប៉ុនផ្តល់ប្រាក់ ១២៥ដុល្លារឲ្យអ្នកនៅលីវ ចំណាយលើការណាត់ចួបបង្កើតស្នេហា
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoតំណាងអយ្យការសម្រេចចោទប្រកាន់លោកផ្កាយបីនិងលោកផ្កាយពីរ រួមអ្នកពាក់ព័ន្ធ៤នាក់ផ្សេងទៀត
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoវិមានក្រឹមឡាំង៖ ពូទីន ត្រៀមជួបហ្សេលេនស្គី ទាល់តែមានការចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាព
-
ព័ត៌មានជាតិ១៨ ម៉ោង agoទាហានថៃបាញ់កាំភ្លើង៩គ្រាប់ មុខអនុព័ន្ធយោធាអាម៉េរិក ចិន រុស្ស៊ី ជប៉ុន ដែលចុះសង្កេតការណ៍នៅអូរស្មាច់
-
សន្តិសុខសង្គម៦ ថ្ងៃ agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ


