ព័ត៌មានអន្ដរជាតិ
តម្លៃប្រេងអន្តរជាតិហក់ឡើងខ្ពស់បំផុតរាប់តាំងពីជម្លោះផ្ទុះឡើង លើស ១២០ ដុល្លារ/បារ៉ែល
តម្លៃប្រេងអន្តរជាតិបានបន្តហក់ឡើងកប់ពពកនៅថ្ងៃព្រហស្បតិ៍ (៣០ មេសា) នេះ ដល់កម្រិតខ្ពស់បំផុតរាប់ចាប់តាំងពីជម្លោះសហរដ្ឋអាមេរិក និងអ៊ីរ៉ង់់ផ្ទុះឡើង ដោយលើស ១២០ ដុល្លារ/បារ៉ែល ក្រោយមានរបាយការណ៍ថា ប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ បញ្ជាឱ្យត្រៀមបង្កើនការបិទខ្ទប់កំពង់ផែអ៊ីរ៉ង់។

តម្លៃប្រេងឆៅម៉ាក Brent សម្រាប់កុងត្រាខែមិថុនាដែលត្រូវបិទបញ្ចប់នៅថ្ងៃព្រហស្បតិ៍នេះ បានកើនឡើង ១,៩៦% ដល់ ១២០ ដុល្លារ/បារ៉ែល ដែលជាកំណើនតម្លៃ ៩ ថ្ងៃជាប់ៗគ្នា ខណៈតម្លៃប្រេងឆៅអាមេរិក WTI បានកើន ០,២% ដល់ ១០៧,០៩ ដុល្លារ/បារ៉ែល។
ពេលបិទការជួញដូរកាលពីថ្ងៃពុធ តម្លៃប្រេង Brent បានហក់ឡើង ៦% និង WTI បានហក់ឡើង 7% ហើយមានពេលមួយក្នុងការជួញដូរនាថ្ងៃដដែល តម្លៃ Brent បានលោតដល់ ១២២ ដុល្លារ/បារ៉ែល ដែលជាកម្រិតខ្ពស់បំផុតរាប់តាំងពីពាក់កណ្ដាលឆ្នាំ ២០២២។
តាមការចុះផ្សាយរបស់បណ្ដាញព័ត៌មាន CNBC កំណើនតម្លៃឥឡូវនេះ កើតឡើងក្រោយមានសេចក្ដីរាយករណ៍នៅថ្ងៃពុធថា លោក ត្រាំ បានច្រានចោលសំណើរបស់អ៊ីរ៉ង់ដើម្បីបើកច្រកសមុទ្រហ័រមូហ្សឡើងវិញ ដែលជាសញ្ញាថា អាមេរិកនឹងបន្តបិទខ្ទប់នាវាចរណ៍ចេញចូលកំពង់ផែអ៊ីរ៉ង់ ខណៈកាសែត Wall Street Journal បានផ្សាយថា ប្រធានាធិបតីដដែល បានបញ្ជាជំនួយយោធាបន្ថែមទៀតដើម្បីបង្កើនការបិទខ្ទប់អ៊ីរ៉ង់។

លោក ត្រាំ ក៏បង្ហោះសារគំរាមកំហែងអ៊ីរ៉ង់នៅលើបណ្ដាញសង្គម Truth Social កាលពីថ្ងៃពុធ ផងដែរ ដោយនិយាយក្នុងន័យថា អ៊ីរ៉ង់បានបរាជ័យលើកិច្ចព្រមព្រៀងបញ្ឈប់ការអភិវឌ្ឍនុយក្លេអ៊ែរ ហើយអ៊ីរ៉ង់ត្រូវតែព្រមព្រៀង បើមិនដូច្នោះទេ អ្វីៗនឹងកាន់តែអាក្រក់សម្រាប់ពួកគេ។
ក្រៅពីនេះ មន្រ្តីសេតវិមានបានឱ្យដឹងថា លោក ត្រាំ បានពិភាក្សាជាមួយក្រុមហ៊ុនប្រេងអំពីរបៀបកាត់បន្ថយផលប៉ះពាល់នៃលទ្ធភាពបិទផ្លូវកំពង់ផែអ៊ីរ៉ង់រយៈពេលជាច្រើនខែ ដែលបង្កឱ្យមានការព្រួយបារម្ភក្នុងទីផ្សារអំពីការរំខានផ្នែកផ្គត់ផ្គង់ប្រេងដ៏អូសបន្លាយ។
ទន្ទឹមនឹងការបិទខ្ទប់របស់សហរដ្ឋអាមេរិក អ៊ីរ៉ង់ឯណោះវិញនៅតែបន្តបិទខ្ទប់ច្រកសមុទ្រហ័រមូហ្សសម្រាប់កប៉ាល់ដឹកជញ្ជូនមួយភាគធំ ដែលធ្វើឱ្យលំហូរប្រេងចេញពីមជ្ឈិមបូព៌ានៅតែបន្តជាប់គាំង ហើយជំរុញឱ្យអ្នកវិភាគព្យាករពីកំណើនតម្លៃប្រេងអន្តរជាតិបន្ថែមទៀត៕
-
សេចក្ដីជូនដំណឹង៧ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
កីឡា១ ថ្ងៃ agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
ព័ត៌មានអន្ដរជាតិ៦ ម៉ោង agoឥណ្ឌា តវ៉ាយ៉ាងខ្លាំង ចំពោះអាមេរិកដែលវាយប្រហារនាវាដឹកប្រេងបណ្តាលនាវិកឥណ្ឌា ៣នាក់ស្លាប់
-
សេដ្ឋកិច្ច១ សប្តាហ៍ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoកម្ពុជា ថោ្កលទោសយោធាថៃយ៉ាងខ្លាំងក្លាដែលដុតបំផ្លាញជណ្តើរឡើងប្រាសាទខ្នារ ទីតាំងបេតិកភណ្ឌវប្បធម៌
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoពូទីន គេចមិនឆ្លើយរឿងកាន់អំណាចដល់ឆ្នាំ២០៣៦ ហើយប្រាប់ថា «មានតែព្រះទេទើបដឹង»
-
សន្តិសុខសង្គម៦ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម


