Connect with us

កូវីដ-១៩

លោកស្រី ឱ វណ្ណឌីន អំពាវនាវប្រជាពលរដ្ឋបង្កើនប្រុងប្រយ័ត្ន ខណៈ អូមីក្រុង កំពុងរាលដាលខ្លាំង

បានផុស

នៅ

លោកស្រី ឱ វណ្ណឌីន រដ្ឋលេខាធិការក្រសួងសុខាភិបាល និងជាប្រធានគណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ-១៩ នៅរសៀលនេះ បានអំពាវនាវប្រជាពលរដ្ឋបង្កើនប្រុងប្រយ័ត្ន ខណៈមេរោគកូវីដ-១៩ ប្រភេទ អូមីក្រុង កំពុងរាលដាលខ្លាំងក្នុងសហគមន៍ប្រទេសកម្ពុជា។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោកស្រីវេជ្ជបណ្ឌិត ឱ វណ្ណឌីន បញ្ជាក់ថា ដោយសារការចម្លងវីរុសកូវីដ-១៩ បច្ចុប្បន្នស្ថិតនៅក្នុងសភាពចំនួនជាង៣ខ្ទង់ជារៀង រាល់ថ្ងៃ គួរឱ្យព្រួយបារម្ភណាស់ សូមបុគ្គលគ្រប់រូបត្រូវតែបន្តអនុវត្តវិធានការបង្ការការចម្លងវីរុសកូវីដ-១៩ ឱ្យបានហ្មត់ចត់ជាទីបំផុតពីឥឡូវនេះទៅ ដើម្បីកាត់ផ្ដាច់ខ្សែចម្លងលឿននៃអូមីក្រុង នាពេលនេះ ដោយអនុវត្តជាចាំបាច់នូវ ៣ការពារ និង៣កុំ ព្រមទាំងនាំគ្នាទៅចាក់វ៉ាក់សាំងកូវីដ-១៩ ទាំងដូសមូលដ្ឋាន និងដូសជំរុញ ឱ្យបានទាន់ពេលវេលា ដើម្បីជៀសវាងការសោកស្ដាយរបស់លោកអ្នក ព្រោះ Omicron កំពុងតែចរាចរឆ្លងយ៉ាងលឿននៅ ក្នុងសហគមន៍របស់យើងហើយ។

រដ្ឋលេខាធិការក្រសួងសុខាភិបាល រូបនេះ បានក្រើនរំលឹកថា សូមកុំភ្លេច “៣ការពារ ៣កុំ និងចាក់វ៉ាក់សាំងកូវីដ-១៩” យើងរួមគ្នាអនុវត្តពីឥឡូវនេះតទៅ និងកាត់បន្ថយ ការជួបជុំមនុស្សម្នាច្រើន ព្រមទាំងការប្រមូលផ្តុំគ្នាបរិភោគអាហារក្នុងទ្រង់ទ្រាយធំជាចាំបាច់ កាត់បន្ថយកម្មវិធី និងចំនួននៃការជួបជុំ រួមទាំងត្រូវវាស់កម្ដៅ ឬធ្វើតេស្តភ្ញៀវចូលរួមកម្មវិធីផ្សេងៗ ទើបយើងចៀសផុតពីមហន្តរាយសុខភាពសាធារណ: និងការស្លាប់បាត់បង់ជីវិតដោយសារជំងឺកូវីដ-១៩។

គួរបញ្ជាក់ថា នៅថ្ងៃនេះក្រសួងសុខាភិបាលបានប្រកាសរកឃើញ អ្នកជំងឺកូវីដ១៩ បញ្ជាក់ដោយ PCR សុទ្ធតែប្រភេទ អូមីក្រុង ទាំងអស់ មានចំនួន ៤៨៨ ករណី ក្នុងនោះ ករណីឆ្លងក្នុងសហគមន៍ចំនួន ៤៧៣ ករណី នាំឱ្យករណីអូមីក្រុងក្នុងសហគមន៍ សរុបឡើងដល់ ៥ ៨០៦ ករណី។ ក្នុងនោះគេសង្កេតឃើញថា រយៈពេល ២ថ្ងៃចុងក្រោយជាប់គ្នានេះ កម្ពុជា បានរកឃើញអ្នកស្លាប់ដោយសារជំងឺកូវីដ១៩ ឡើងវិញ បន្ទាប់ពីមិនមានអ្នកស្លាប់ អស់រយៈពេល ១ កន្លះ មកហើយចាប់តាំងពីថ្ងៃទី០៥ ខែមករានេះមក៕

អត្ថបទ៖ ច័ន្ទ វីរៈ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានអន្ដរជាតិ៤៧ នាទីutes មុន

មេភូមិភាគ២ថៃ ចេញឃ្លិបថា នៅមានជីវិត តែវីដេអូដូចខុសប្រក្រតី និងចម្លែក

ព័ត៌មានអន្ដរជាតិ៤ ម៉ោង មុន

​​[វិភាគ] តើ​យោធា​​​​ក្រោម​បង្គាប់​ស្តេច​ថៃ​ ប្រុងយក​ដី​​កម្ពុជា​ ​ធ្វើ​ដង្វាយ​​ខួប​កំណើត​ស្តេចរាមាទី១០ ដែលលើក​បន្តុប​ខ្លួនឬ?​

ព័ត៌មានអន្ដរជាតិ៧ ម៉ោង មុន

ថៃ បន្តប្រព្រឹត្តឧក្រិដកម្មសង្គ្រាមតាមរយៈការទម្លាក់អាវុធគីមី លើកម្ពុជា

ព័ត៌មានជាតិ៤ ម៉ោង មុន

ក្រសួងការងារ អំពាវនាវទៅម្ចាស់ម៉ាក អ្នកបញ្ជាទិញ និងអ្នកប្រើប្រាស់ផលិតផលថៃ​លើពិភពលោក ការពារសិទ្ធិពលករខ្មែរ ខណៈកំណើន នៃហិង្សាដែលប្រព្រឹត្តដោយក្រុមជ្រុលនិយមថៃ

ព័ត៌មានអន្ដរជាតិ៥ ម៉ោង មុន

Phumtham ធ្វើបុណ្យចម្រើនព្រះជន្ម ទាំងដែលគ្មានព្រះវត្តមានស្ដេច ថៃ

Sokha Hotels

ព័ត៌មានពេញនិយម