ព័ត៌មានអន្ដរជាតិ
ក្រោយឆ្លងកូវីដ ម្ចាស់ក្សត្រី Elizabeth អាចប្រឈមគ្រោះថ្នាក់មួយនេះ
កាលពីថ្ងៃទី២០ ខែកុម្ភៈ ម្សិលមិញនេះ វិមាន Buckingham បានប្រកាសថា ព្រះមហាក្សត្រិយានី Elizabeth ទី២ បានឆ្លងវីរុសកូវីដ-១៩ ហើយកំពុងត្រូវបានត្រួតពិនិត្យព្រះសុខភាពយ៉ាងយកចិត្តទុកដាក់ពីវេជ្ជបណ្ឌិតប្រចាំវិមាន។

ក្រោយពេលប្រកាសវិជ្ជមានវីរុសកូវីដ-១៩ ម្ចាស់ក្សត្រី Elizabeth ព្រះជន្ម ៩៥ព្រះវស្សា ក៏ត្រូវបានចាត់ចូលក្នុងក្រុមដែលមានហានិភ័យខ្ពស់ក្នុងការធ្លាក់ខ្លួនឈឺធ្ងន់ធ្ងរ ទោះបីជាមានគ្រូពេទ្យចេញវេជ្ជបញ្ជាឱសថប្រឆាំងវីរុសសម្រាប់ម្ចាស់ក្សត្រីរួចហើយ និងទោះបីជាទ្រង់បានចាក់វ៉ាក់សាំងពេញលេញក៏ដោយ។
យោងលទ្ធផលការសិក្សាកន្លងមក ជំងឺរាតត្បាតបង្កហានិភ័យនៃការឆ្លង និងស្ថានភាពគ្រោះថ្នាក់ចំពោះមនុស្សចាស់ ខុសៗគ្នា។ ក្នុងអំឡុងរលកដំបូងនៃការឆ្លងមេរោគមនុស្សប្រហែល ១០% ដែលមានអាយុចាប់ពី ៨០ឆ្នាំឡើងទៅ បានឆ្លងមេរោគ ហើយបានស្លាប់។ ចាប់តាំងពីខែមីនា ឆ្នាំ២០២០ អ្នកជំងឺច្រើនជាង ៥% នៃប្រជាជនចក្រភពអង់គ្លេសដែលមានអាយុលើសពី ៩០ឆ្នាំបានស្លាប់ ក្នុងរយៈពេល ២៨ថ្ងៃ បន្ទាប់ពីធ្វើតេស្តវិជ្ជមានវីរុសកូវីដ-១៩។
ចំពោះម្ចាស់ក្សត្រី Elizabeth ត្បិតថាទ្រ់បានទទួលការចាក់វ៉ាក់សាំងរួចរាល់ក្ដី ប៉ុន្តែនៅតែមានការព្រួយបារម្ភថា វ៉ាក់សាំងនឹងមិនសូវមានប្រសិទ្ធភាពចំពោះមនុស្សវ័យចំណាស់នោះទេ។ ការសិក្សាទៅលើមនុស្សជាង ២សែននាក់ ដែលបានបោះពុម្ពផ្សាយក្នុងសប្តាហ៍នេះ បានរកឃើញថា មនុស្សចាស់មានកម្រិតអង់ទីគ័រក្នុងឈាមធ្លាក់ចុះគួរឱ្យកត់សម្គាល់ បន្ទាប់ពីចាក់វ៉ាក់សាំង ហើយកម្រិតអង្គបដិប្រាណរបស់ពួកគេក៏ធ្លាក់ចុះយ៉ាងឆាប់រហ័សផងដែរ។
យោងតាមការស្រាវជ្រាវដោយទីភ្នាក់ងារសន្តិសុខសុខភាពចក្រភពអង់គ្លេសបានរកឃើញថា ប្រហែល ៣ខែបន្ទាប់ពីចាក់ដូសទី៣ សមត្ថភាពក្នុងការការពាររោគសញ្ញាស្រាលចំពោះមនុស្សដែលមានអាយុលើសពី ៦៥ឆ្នាំ បានថយចុះប្រហែល៣០%។ ប៉ុន្តែសមត្ថភាពក្នុងការការពារការចូលមន្ទីរពេទ្យនៅតែមានប្រហែល ៩០%។
ត្បិតមានការលើកឡើងអំពីអសុវត្ថិភាពរបស់ម្ចាស់ក្សត្រីបែបនេះក្ដី វិមាន Buckingham បាឱ្យដឹងថា ពេលនេះទ្រង់មានរោគសញ្ញាស្រាលប៉ុណ្ណោះ។

ជុំវិញការឆ្លើយតបរបស់អ្នកនាំពាក្យវិមាន Buckingham សាស្ត្រាចារ្យ Paul Hunter អ្នកជំនាញជំងឺឆ្លងនៅសាកលវិទ្យាល័យ East Anglia ចក្រភពអង់គ្លេស បានពន្យល់ថា ករណីធ្ងន់ធ្ងរនៃកូវីដ-១៩ ស្ទើរតែទាំងអស់ចាប់ផ្តើមដោយរោគសញ្ញាស្រាល។ ក្នុងនោះមនុស្សមួយចំនួនដែលមានអាយុ ខ្ទង់ ៩០ឆ្នាំ ទោះបីចាក់វ៉ាក់សាំងចំនួន ៣ដងក៏ដោយ ក៏ស្ថានភាពរបស់ពួកគេនៅតែស្ថិតក្នុងហានិភ័យនៃការកាន់តែអាក្រក់ទៅៗនៅប៉ុន្មានថ្ងៃខាងមុខ ហើយត្រូវការការត្រួតពិនិត្យយ៉ាងយកចិត្តទុកដាក់បំផុត៕
ប្រែសម្រួល៖ សន្យា

-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
ព្រះអង្គម្ចាស់អារ៉ាប៊ីសាអូឌីត ដែលសន្លប់២០ឆ្នាំ ពេលនេះ សោយទិវង្គតហើយ
-
ព័ត៌មានជាតិ២ ថ្ងៃ ago
អគ្គនាយកស៊ីម៉ាក់បង្ហាញរូបភាពទ័ពថៃជីកដីដាក់មីនខណៈនៅឡាំប៉ាចោទកម្ពុជា
-
បច្ចេកវិទ្យា៦ ថ្ងៃ ago
OPPO Reno14 Series 5G សម្ពោធផ្លូវការហើយ ជាមួយស្ទីលរចនាបថកន្ទុយទេពមច្ឆា និងមុខងារ AI សំខាន់ៗ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ថៃ អះអាងថា ជនកំសាកដែលលួចវាយទាហានកម្ពុជា គឺជាទេសចរ ប៉ុណ្ណោះ
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
កម្ពុជា រងឥទ្ធិពលពីព្យុះមួយទៀត គឺជាព្យុះទី៥ ឈ្មោះ ណារី (Nari)
-
ព័ត៌មានអន្ដរជាតិ១៤ ម៉ោង ago
មេភូមិភាគ២ថៃ ប្រកាសលែងចាំស្តាប់បញ្ជារដ្ឋាភិបាលក្រុងបាងកកទៀតហើយ រឿងឆ្លើយតបជាមួយកម្ពុជា
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រដ្ឋមន្ត្រីក្រសួងថាមពលថៃ ប្រាប់ពលរដ្ឋកុំជ្រួលច្របល់ បើសង្គ្រាមផ្ទុះឡើង អ្នកខាតធំគឺខ្លួនឯង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
«នាយករដ្ឋមន្ត្រី៣នាក់ក្នុងពេល៣ថ្ងៃ» ជារឿងដែលមួយពិភពលោក មិនអាចធ្វើបានដូចថៃ