ព័ត៌មានជាតិ
សម្ដេចតេជោ អំពាវនាវម្ចាស់ឱសថស្ថាន កុំដំឡើងថ្លៃថ្នាំព្យាបាលកូវីដ តាមចិត្តចង់របស់ខ្លួន
សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានអំពាវនាវដល់ម្ចាស់ឱសថស្ថានទាំងអស់ សូមកុំដំឡើងថ្លៃថ្នាំព្យាបាលជំងឺកូវីដ-១៩ ទៅតាមចិត្តចង់របស់ខ្លួន ខណៈមានប្រជាពលរដ្ឋមួយចំនួន បាននាំគ្នាសម្រុកទៅទិញថ្នាំព្យាបាល ក្នុងរយៈពេលប៉ុន្មានថ្ងៃចុងក្រោយនេះ។
នៅក្នុងពិធីបើកការដ្ឋានសាងសង់ស្ថានីយ៍ ប្រព្រឹត្តកម្មទឹកកខ្វក់បឹងជើងឯក នាព្រឹកថ្ងៃទី ២២ ខែកុម្ភៈ ឆ្នាំ ២០២២នេះ សម្ដេចតេជោនាយករដ្ឋមន្ត្រី បានថ្លែងថា សម្ដេច សូមអំពាវនាវដល់ម្ចាស់ឱសថស្ថានទាំងឡាយ និងក្រសួង-ស្ថាប័នពាក់ព័ន្ធ ត្រូវបង្កើនសមត្ថភាពផ្គត់ផ្គង់ថ្នាំព្យាបាលជំងឺកូវីដ-១៩ បន្ថែមទៀត តែសម្ដេចស្នើឲ្យយកចិត្តទុកដាក់ ទៅលើចំណុចពីរយ៉ាង។
ចំណុចពីរយ៉ាងនោះ រួមមាន៖ ទីមួយ. តម្លៃថ្នាំព្យាបាលជំងឺកូវីដ-១៩ កុំបង្កើនទៅតាមចិត្តចង់របស់ខ្លួន។ ត្រង់ចំណុចនេះ សម្ដេចតេជោ ហ៊ុន សែន បានថ្លែងថា «ទីមួយតម្លៃថ្នាំ កុំបង្កើនទៅតាមចិត្តចង់ ព្រោះឥឡូវឃើញ បន្តកន្ទុយគ្នាទៅទិញថ្នាំៗ ព្រោះប្រជាពលរដ្ឋ គាត់មានសមត្ថភាព ដើម្បីនឹងថ្នាំការពារខ្លួនឯង បើនៅក្នុងមន្ទីរពេទ្យអាហ្នឹង គឺពេទ្យព្យាបាលហើយ អត់អីទេ ប៉ុន្តែបើសិនជានៅខ្លះ គេមិនចង់ទៅមន្ទីរពេទ្យ គេទិញថ្នាំ អញ្ចឹងថ្នាំនេះ សុំឲ្យកន្លែងលក់ថ្នាំទាំងអស់ ដែលទទួលបានការអនុញ្ញាត សូមកុំដំឡើងថ្លៃ ទៅតាមចិត្តចង់»។
ទីពីរ. ផ្នែកសុខាភិបាល ត្រូវពិនិត្យមើលថាតើ ថ្នាំហ្នឹងសុទ្ធ ឬមិនសុទ្ធ។ ត្រង់ចំណុចនេះ សម្ដេចតេជោ ហ៊ុន សែន បានលើកឡើងថា «ទីពីរផ្នែកសុខាភិបាល ត្រូវតែពិនិត្យមើលថា ថ្នាំសុទ្ធ ឬមិនសុទ្ធ ព្រោះអាក្លែងក្លាយនេះ វាកើតឡើងច្រើនណាស់ សូម្បីតែអាលកុលក៏វាក្លែងក្លាយ អាជែលក៏វាក្លែងក្លាយ ស្អីដាក់មក គឺវាក្លែងក្លាយទាំងអស់ គ្រាន់តែយើងចាប់អាល់កុលក្លែងក្លាយអស់មិនតិចទេ នៅពេលមានសេចក្ដីត្រូវការអាល់កុល ឬជែល អញ្ចឹងត្រូវប្រុងប្រយ័ត្នអំពីថ្នាំក្លែងក្លាយ ដែលវាបង្កើតភ្លាមៗមក រួចហើយយកមកលក់ ឲ្យប្រជាពលរដ្ឋរបស់យើងផឹកទៅ មិនត្រឹមតែមិនជាទេ ថែមទាំងខូចសុខភាព ព្រោះមិនដឹងវាផ្សំពីអ្វីខ្លះ? តែក្លែងក្លាយវាមិនសុទ្ធ បើសុទ្ធវាមិនក្លែងក្លាយទេ អាហ្នឹងវាមានតែប៉ុណ្ណឹង»៕
អត្ថបទ៖ ឃួន សុភ័ក្រ


-
សន្តិសុខសង្គម១ ថ្ងៃ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា៦ ថ្ងៃ agoក្រុមជម្រើសជាតិកម្ពុជា មានស្ថិតិល្អការប្រកួត ASEAN Championship នៅស្តាតមរតកតេជោ
-
ព័ត៌មានអន្ដរជាតិ៤ ម៉ោង agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoពូទីន ចង់យកកិច្ចព្រមព្រៀងចាស់ និងតថភាពជាក់ស្ដែងលើសមរភូមិ ទៅចរចាសន្តិភាពជាមួយអ៊ុយក្រែន
-
កីឡា៦ ថ្ងៃ agoចប់សន្សំពិន្ទុជុំទី២ World Cup 2026 រកឃើញ ៧ ក្រុមឡើងវគ្គ ៣២ ក្រុមចុងក្រោយ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoអ្នកវិភាគមើលឃើញពីសក្ដានុពលពាណិជ្ជកម្មសេរីរវាងកម្ពុជានិងអឺរ៉ាស៊ីស្របគ្នានឹងបញ្ហាប្រឈមមួយចំនួន
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអាមេរិកបើកការវាយប្រហារលើអ៊ីរ៉ង់ ២ថ្ងៃជាប់គ្នា ដោយចោទទីក្រុងតេហេរ៉ង់ថា រំលោភលើកិច្ចព្រមព្រៀង
-
ព័ត៌មានជាតិ២ ថ្ងៃ agoកូរ៉េខាងត្បូង ស្នើឲ្យ កម្ពុជា ធ្វើម្ចាស់ផ្ទះសន្និសីទ ICPC លើកទី ២


