ព័ត៌មានអន្ដរជាតិ
យន្តហោះដ្រូន អាមេរិក ទំនងដឹកនាំ អ៊ុយក្រែន វាយប្រហារលើនាវា រុស្ស៊ី
អ្នកនាំពាក្យក្រសួងការពារជាតិរុស្ស៊ីលោក Igor Konashenkov បាននិយាយថា មានភាគរយខ្ពស់ដែលយន្តហោះដ្រូនរបស់អាមេរិកបានហោះហើរក្នុងដែនអាកាស ដឹកនាំនាវាចម្បាំងអ៊ុយក្រែនដែលប៉ុនប៉ងវាយប្រហារលើនាវានៃកងនាវាចរសមុទ្រខ្មៅរបស់រុស្ស៊ី ក្នុងអំឡុងប្រតិបត្តិការកាលពីយប់ថ្ងៃសុក្រ ។

លោក Konashenkov បាននិយាយនៅក្នុងសន្និសីទខ្លីមួយកាលពីថ្ងៃសៅរ៍ថា “ខ្ញុំចង់បង្ហាញការយកចិត្តទុកដាក់ជាពិសេសចំពោះការពិតដែលថា ក្នុងអំឡុងពេលនៃការវាយប្រហារដោយនាវាអ៊ុយក្រែន យន្តហោះយុទ្ធសាស្ត្រ US RQ-4 Global Hawk និង MQ9A Reaper បាននិងកំពុងហោះហើរនៅលើតំបន់នោះ” ។
យោងតាមព័ត៌មានរបស់លោក Konashenkov បានឲ្យដឹងថា នាវាចម្បាំងកងទ័ពជើងទឹកអ៊ុយក្រែនចំនួន ១៦ គ្រឿងបានប្រើ ‘យុទ្ធសាស្ត្រវាយប្រហារ’ លើនាវាចម្បាំងរុស្ស៊ីនៅជិតកោះ Zmiinyi (កោះពស់) នៃទីក្រុង Odessa ភាគនិរតីនៃប្រទេសអ៊ុយក្រែនកាលពីយប់ថ្ងៃសុក្រ ក្នុងអំឡុងពេលជម្លៀសបុគ្គលិកឆ្មាំព្រំដែនអ៊ុយក្រែនចំនួន ៨២ នាក់ ដែលបានលើកទង់ ស ចុះចាញ់នឹងកងកម្លាំងរុស្ស៊ីចេញពីដែនកោះ ។

អ្នកនាំពាក្យរូបនេះបាននិយាយថា ក្នុងការប្រយុទ្ធគ្នា ទូកអ៊ុយក្រែន ៦ គ្រឿងត្រូវបានបំផ្លាញ ប៉ុន្តែគ្មានទាហានអ៊ុយក្រែន ៨២ នាក់ដែលទទួលបានពីកោះ Zmiinyi រងរបួសនោះទេ ។
ទោះបីជាយ៉ាងណាក៏ដោយកាលពីថ្ងៃសៅរ៍ យោធារុស្ស៊ីបានចេញផ្សាយវីដេអូដែលបង្ហាញពីបុគ្គលិកយោធាអ៊ុយក្រែនចំនួន ៨២ នាក់ដែលត្រូវបានគេយកចេញពីកោះនោះបានឡើងលើគោកនៅទីក្រុង Sevastopol នៃតំបន់គ្រីមៀ និងត្រូវបានចែកចាយអាហារ មុនពេលត្រូវបានគេដាក់លើឡានក្រុង ហើយបញ្ជូនទៅផ្ទះវិញ ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ Sputnik
ចុចអាន ៖ អាមេរិក ថា ទណ្ឌកម្មប្រឆាំង រុស្ស៊ី ជុំវិញបញ្ហានៅ អ៊ុយក្រែន គឺជា “សង្គ្រាមលោកលើទី ៣”
-
ព័ត៌មានអន្ដរជាតិ១១ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច២ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា


