ព័ត៌មានអន្ដរជាតិ
ស្ត្រី អ៊ុយក្រែន សម្រាលកូនក្បែរអគារកំពុងឆេះ និងរថក្រោះ រុស្ស៊ី គួរឲ្យអាសូរ
បន្ទាប់ពីរុស្ស៊ីវាយប្រហារអ៊ុយក្រែន ស្ត្រីមានផ្ទៃពោះម្នាក់បានសម្រាលកូននៅក្នុងជម្រកមួយកន្លែង ។ នេះបើយោងតាមសេចក្តីរាយការណ៍របស់ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុក ។

សារព័ត៌មាន Kyiv Independent បាននិយាយកាលពីថ្ងៃសុក្រថា ស្ត្រីមានផ្ទៃពោះអាយុ ២៣ ឆ្នាំម្នាក់បានសម្រាលកូនស្រីនៅក្នុងស្ថានីយ៍រថភ្លើងក្រោមដីមួយកន្លែង ។
ការសម្រាលកូននេះកើតឡើង បន្ទាប់ពីប្រជាជនអ៊ុយក្រែនប្រើប្រាស់ស្ថានីយ៍រថភ្លើងក្រោមដីជាជម្រកដើម្បីការពារពីការវាយប្រហាររបស់រុស្ស៊ី ។

ចំណែកក្រសួងការបរទេសអ៊ុយក្រែនបាននិយាយនៅលើ Twitter ថា “ទារកបានកើតនៅក្នុងជម្រកមួយក្នុងទីក្រុង គៀវ ។ នៅផ្លូវក្រោមដីជាប់នឹងអគារដែលកំពុងឆេះ និងរថក្រោះរុស្ស៊ី យើងនឹងហៅនាងថា សេរីភាព! ជឿលើអ៊ុយក្រែន” ។
ទន្ទឹមនោះអភិបាលក្រុង Kherson លោក Ihor Kolyhaiev ក៏បាននិយាយថា ទារក ២ នាក់ផ្សេងទៀតក៏បានកើតផងដែរកាលពីយប់ថ្ងៃសុក្រនៅក្នុងទីក្រុងនេះ ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ Anadolu
ចុចអាន ៖ យន្តហោះដ្រូន អាមេរិក ទំនងដឹកនាំ អ៊ុយក្រែន វាយប្រហារលើនាវា រុស្ស៊ី
-
កីឡា៩ ម៉ោង agoពិតជាអស្ចារ្យណាស់! កម្ពុជា ឈ្នះ ថៃ ឡើងវគ្គផ្តាច់ព្រ័ត្រ SEA V. League 2026
-
ព័ត៌មានអន្ដរជាតិ១៨ ម៉ោង agoអ៊ីស្រាអែល បាញ់ប្រហារចំរោងបុណ្យសពមួយកន្លែងនៅហ្គាហ្សា ស្លាប់មនុស្ស៨នាក់
-
ព័ត៌មានអន្ដរជាតិ១៧ ម៉ោង agoកប៉ាល់ថៃ មួយគ្រឿងទៀត ព្រហើន មិនស្តាប់អ៊ីរ៉ង់ព្រមាន, ទីបំផុត ត្រូវស៊ីមីស៊ីល នៅច្រក Hormuz
-
នយោបាយ១៣ ម៉ោង agoនាយករដ្ឋមន្ត្រីសរសើរអត្ថបទរបស់ហ្វេសបុកមួយទាក់ទងនឹងរឿងបណ្ឌិតចេះគ្រប់រឿង
-
ព័ត៌មានអន្ដរជាតិ១៩ ម៉ោង agoត្រាំ គំរាមយកពន្ធថែម ពីកាណាដា ព្រោះភ្លើងឆេះព្រៃ ជះផ្សែងអ័ព្ទ «កខ្វក់» ចូលមកអាមេរិក
-
នយោបាយ១២ ម៉ោង agoប្រធានាធិបតីចិនថានឹងបន្តជួយធ្វើឱ្យស្ថានភាពព្រំដែនកម្ពុជា-ថៃល្អប្រសើរឡើងវិញ
-
ព័ត៌មានជាតិ១១ ម៉ោង agoអាជ្ញាធរអប្សរាច្រានចោលការចុះផ្សាយរបស់សារព័ត៌មានថៃពាក់ព័ន្ធនឹងការស្លៀកពាក់បុរាណខ្មែរ
-
កីឡា១៧ ម៉ោង agoអាហ្សង់ទីន ជួប អេស្ប៉ាញ វគ្គផ្តាច់ព្រ័ត្រ World Cup 2026 មានរឿងពិសេស ៣ គួរឲ្យចាប់អារម្មណ៍


