KPT+
សាវតាប្រទេស អ៊ុយក្រែន និងវិបត្តិចាក់ស្រេះរាប់រយឆ្នាំ មុនផ្ទុះសង្គ្រាមពេលនេះ
អ៊ុយក្រែន គឺជាប្រទេសមួយនៅអឺរ៉ុបខាងកើត។ ប្រទេសនេះមានព្រំប្រទល់ខាងជើង ជាប់ជាមួយបេឡារុស្ស ខាងជើងឆៀងខាងកើត និងខាងកើត ជាប់ប្រទេសរុស្ស៊ី ខាងលិចជាប់ប្រទេស ប៉ូឡូញ ស្លូវ៉ាគី និងហុងគ្រី ខាងត្បូងជាប់នឹងប្រទេស រូម៉ានី និងម៉ុលដាវ៉ា។ ក្រៅពីមានព្រំប្រទល់ជាមួយដីគោក អ៊ុយក្រែន ក៏មានឆ្នេរសមុទ្រ Azov ជាប់ព្រំប្រទល់នឹងសមុទ្រខ្មៅផងដែរ។ ប្រទេសនេះលាតសន្ធឹងលើផ្ទៃដី ៦០៣,៦២៣ គីឡូម៉ែត្រការ៉េ និងមានទីក្រុង កៀវ ជារដ្ឋធានីរបស់ប្រទេស។ អ៊ុយក្រែន គឺជាសមាជិកនៃអង្គការសហប្រជាជាតិ ក្រុមប្រឹក្សាអឺរ៉ុប OSCE អង្គការ GUAM សមាគម Trio និងត្រីកោណ Lublin ផងដែរ។

បច្ចុប្បន្នអ៊ុយក្រែនជាប្រទេសកំពុងអភិវឌ្ឍដែលមានសេដ្ឋកិច្ចចំណូលមធ្យមកម្រិតទាបជាប់ចំណាត់ថ្នាក់ទី ៧៤ ក្នុងសន្ទស្សន៍អភិវឌ្ឍន៍មនុស្ស។ ដោយសារតែដីអំណោយផលល្អ អ៊ុយក្រែនគឺជាអ្នកនាំចេញគ្រាប់ធញ្ញជាតិដ៏ធំបំផុតមួយនៅក្នុងពិភពលោក។
ទឹកដីនៃអ៊ុយក្រែន ត្រូវបានគេដឹងថា មានកំណើតតាំងពីឆ្នាំ ៣២,០០០ មុនគ្រឹស្តសករាជមកម្ល៉េះ។ ក្នុងអំឡុងយុគសម័យកណ្តាល អ៊ុយក្រែន គឺជាមជ្ឈមណ្ឌលសំខាន់នៃវប្បធម៌ស្លាវីខាងកើត ដោយសហព័ន្ធកុលសម្ព័ន្ធ Kievan Rus បានបង្កើតមូលដ្ឋានរបស់ខ្លួននៅកណ្ដាលប្រទេសនេះ។
នៅពាក់កណ្តាលសតវត្សទី ១១ អ៊ុយក្រែន ជាទឹកដីមួយស្ថិតក្នុងចំណោមអាណាចក្រដែលមានបំផុត និងធំបំផុតនៅអឺរ៉ុប។ ប៉ុន្តែនៅសតវត្សទី ១៣ ប្រទេសនេះបានធ្លាក់ដុនដាបបន្តិចម្តងៗ ដោសារការឈ្លានពានរបស់ម៉ុងហ្គោល។ រយៈពេល ៦០០ ឆ្នាំបន្ទាប់ ទឹកដីអ៊ុយក្រែនត្រូវបានប្រជែង បែងចែក និងគ្រប់គ្រងដោយមហាអំណាចជាច្រើន រួមមាន ប្រទេសប៉ូឡូញ លីទុយអានី អូទ្រីស ហុងគ្រី ចក្រភពអូតូម៉ង់ និង Tsardom នៃប្រទេសរុស្ស៊ី។

ក្នុងអំឡុងសតវត្សទី ១៧ និង ១៨ រដ្ឋ Cossack Hetmanate របស់អ៊ុយក្រែន បានលេចឡើង និងរីកចម្រើន ប៉ុន្តែទីបំផុតវាត្រូវបានបែងចែករវាងប៉ូឡូញ និងចក្រភពរុស្ស៊ី។
លុះមកដល់ថ្ងៃទី ២៣ ខែមិថុនា ឆ្នាំ១៩១៧ សាធារណៈរដ្ឋប្រជាមានិតអ៊ុយក្រែនដែលត្រូវបានទទួលស្គាល់ជាអន្តរជាតិ ក្រោយពេលប្រជាជនបានបង្កើតចលនាបដិវត្តន៍។ ទោះយ៉ាងណា អ៊ុយក្រែន បានក្លាយទៅជាសាធារណៈរដ្ឋសង្គមនិយមសូវៀត នៅក្នុងឆ្នាំ ១៩២២ បន្ទាប់ពីក្រុមបដិវត្តនិយមឆ្វេងនិយមរបស់ លោក វ្ល៉ាឌីមៀរ លេនីន បានបង្កើតឡើង។
ជោគវាសនា អ៊ុយក្រែនបានស្ថិតក្រោមអាណានិគមរបស់សហភាពសូវៀតរយៈពេល ៦៩ឆ្នាំ ទម្រាំទទួលបានឯករាជ្យឡើងវិញនៅឆ្នាំ ១៩៩១ បន្ទាប់ពីការរំលាយរបស់សហភាពសូវៀត។
ក្រោយពេលទទួលបានឯករាជ្យ អ៊ុយក្រែនបានបង្កើតសាធារណរដ្ឋឯកបក្សមួយក្រោមប្រព័ន្ធពាក់កណ្តាលប្រធានាធិបតី ដោយបែងចែកអំណាចទៅជានីតិបញ្ញត្តិ នីតិប្រតិបត្តិ និងផ្នែកតុលាការ។ ប្រទេសនេះបានប្រកាសខ្លួនឯងថា ជារដ្ឋអព្យាក្រឹត និងបានបង្កើតភាពជាដៃគូយោធាជាមួយរុស្ស៊ី និងប្រទេស CIS ផ្សេងទៀត។

មកដល់នៅឆ្នាំ ២០១៣ បន្ទាប់ពីប្រធានាធិបតី Viktor Yanukovych បានព្យួរកិច្ចព្រមព្រៀងសមាគមសហភាពអ៊ុយក្រែន និងសហភាពអឺរ៉ុប ទំនាក់ទំនងសេដ្ឋកិច្ចជាមួយរុស្ស៊ី ប្រែក្លាយជារកាំរកូស រហូតមានបាតុកម្មផ្ទុះឡើង ដែលឈានទៅដល់បដិវត្តន៍ផ្តួលរំលំលោក Yanukovych និងបង្កើតរដ្ឋាភិបាលថ្មី។
នៅក្នុងខែមីនា ឆ្នាំ២០១៤ រុស្ស៊ីពង្រាយកងទ័ពនៅតំបន់គ្រីមៀរ ក្នុងហេតុផលថា ដើម្បីការពារប្រជាជនដើមកំណើតរុស្ស៊ី បន្ទាប់មក រៀបចំបោះឆ្នោតប្រជាមតិ ភ្ជាប់តំបន់គ្រីមៀរជាទឹកដីរបស់រុស្ស៊ី។ ការកាត់យកតំបន់គ្រីមៀរដោយរុស្ស៊ីត្រូវបានសហគមន៍អន្តរជាតិជាទូទៅ ចាត់ទុកថាជាទង្វើខុសច្បាប់ ហើយមហាសន្និបាត UN បានបដិសេធមិនទទួលស្គាល់ការបោះឆ្នោតប្រជាមតិនៅគ្រីមៀរ ហើយកំណត់ថា គ្រីមៀរនៅតែជាដែនដីមួយរបស់អ៊ុយក្រែន។

ព្រឹត្តិការណ៍ទាំងនេះបានបង្កើតបញ្ហាស្មុគស្មាញ ហើយបន្តអូសបន្លាយបង្កើតជាសង្រ្គាមត្រជាក់អស់ពេលជាយូរ។ លុះមកដល់ដើមឆ្នាំ២០២២នេះ ស្ថានភាពកាន់តែតានតឹង ដែលនាំឱ្យលោក Zelenskyy ចោទរុស្ស៊ីថាពង្រាយទ័ពនៅតាមព្រំដែនជាការបំពាន ខណៈរុស្ស៊ីឆ្លើយតបមកវិញថា ការពង្រាយទ័ពនេះ គឺដើម្បីធ្វើសមយុទ្ធ ឆ្លើយតបទៅនឹងទង្វើបង្កហេតុរបស់អ៊ុយក្រែន។ ជម្លោះមិនព្រមបញ្ចប់ ហើយវាក៏បានឈានដល់ការវាយប្រហាររបស់រុស្ស៊ីកាលពីថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២២ កន្លងទៅថ្មីៗនេះ៕
ប្រែសម្រួល៖ សន្យា
ចុចអាន៖ ប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelensky ជានរណា? (មានវីដេអូ)
ចុចអាន៖ មកស្គាល់ជំទាវទី១របស់អ៊ុយក្រែន លោកស្រី Olena Zelenska
-
កីឡា៥ ថ្ងៃ agoក្រុមជម្រើសជាតិកម្ពុជា មានស្ថិតិល្អការប្រកួត ASEAN Championship នៅស្តាតមរតកតេជោ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoអភិបាលស្រុកសំរោង ចុះពិនិត្យស្ពាន «កាប់នឹម» បាក់ស្រុតធ្ងន់ សិក្សាលទ្ធភាពជួសជុលឡើងវិញ ដើម្បីធានាសុវត្ថិភាពពលរដ្ឋ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoពូទីន ចង់យកកិច្ចព្រមព្រៀងចាស់ និងតថភាពជាក់ស្ដែងលើសមរភូមិ ទៅចរចាសន្តិភាពជាមួយអ៊ុយក្រែន
-
កីឡា៤ ថ្ងៃ agoចប់សន្សំពិន្ទុជុំទី២ World Cup 2026 រកឃើញ ៧ ក្រុមឡើងវគ្គ ៣២ ក្រុមចុងក្រោយ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoអ្នកវិភាគមើលឃើញពីសក្ដានុពលពាណិជ្ជកម្មសេរីរវាងកម្ពុជានិងអឺរ៉ាស៊ីស្របគ្នានឹងបញ្ហាប្រឈមមួយចំនួន
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoតុលាការកូរ៉េខាងត្បូង ផ្ដន្ទាទោសអតីតជំទាវទីមួយ Kim Keon Hee ជាប់ពន្ធនាគារ ៧ឆ្នាំ ពីបទទទួលសំណូក
-
សន្តិសុខសង្គម៦ ថ្ងៃ agoបារីជិត១០០ប៊ិច ត្រៀមដឹកគេចពន្ធទៅថៃ ត្រូវបានសមត្ថកិច្ចបង្ក្រាបបានទាន់ពេល ខណ:ក្រុមឈ្មួញគ្មានញញើតច្បាប់
-
ព័ត៌មានជាតិ៧ ម៉ោង agoកូរ៉េខាងត្បូង ស្នើឲ្យ កម្ពុជា ធ្វើម្ចាស់ផ្ទះសន្និសីទ ICPC លើកទី ២


