សន្តិសុខសង្គម
អាជីវករលក់ដូរលើចិញ្ចើមផ្លូវម៉ៅសេទុង បិទផ្លូវមិនឲ្យធ្វើចរាចរណ៍ ខណៈអាជ្ញាធរចុះរៀបចំសណ្តាប់ធ្នាប់
អាជីវករលក់ដូរលើចិញ្ចើមផ្លូវម៉ៅសេទុង ត្រង់ចំណុចស្តុបកោសដូង ក្នុងមូលដ្ឋានខណ្ឌទួលគោកបានលើកគ្នាជាច្រើននាក់តវាជាមួយអាជ្ញាធរ រហូតធ្វើការបិទកំណាត់ផ្លូវម៉ៅសេទុង មិនឲ្យអ្នកដំណើរធ្វើចរាចរណ៍ឆ្លងកាត់ ខណៈដែលអាជ្ញាធរ ចុះរៀបចំសណ្តាប់ធ្នាប់តាមដងផ្លូវនេះ។

ការផ្ទុះនូវការតវ៉ានេះ បានកើតឡើងកាលពីរាត្រីថ្ងៃទី ០៦ ខែមីនា ឆ្នាំ ២០២២ នេះ ខណៈដែលគណៈបញ្ជាការឯកភាពខណ្ឌទួលគោក ដឹកនាំកម្លាំងចុះរៀបចំសណ្តាប់ធ្នាប់តាមដងផ្លូវម៉ៅសេទុង ទៅតាមការណែនាំរបស់លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ដើម្បីឲ្យដងផ្លូវមួយនេះមានសណ្តាប់ធ្នាប់ របៀបរៀបរយ និងមានសោភណ្ឌភាពល្អប្រសើរឡើងវិញ ដោយសារថា កំណាត់ផ្លូវនេះ ត្រូវបានបងប្អូនអាជីវករលក់ដូរ បន្លែ ផ្លែឈើមួយចំនួន រំលោភយកធ្វើជាកម្មសិទ្ធិក្នុងការលក់ដូរ មិនខ្វល់ពីការកកស្ទះចរាចរណ៍ឡើយ។


មន្ត្រីរដ្ឋបាលខណ្ឌទួលគោក ដែលជាអ្នកដឹកនាំលើការងាររៀបចំសណ្តាប់ ក្នុងប្រតិបត្តការណ៍នេះ បានអោយដឹងថា នាយប់ថ្ងៃទី០៦ ខែមីនា ឆ្នាំ ២០២២ គណៈបញ្ជាការឯកភាពខណ្ឌទួលគោក បានដឹកនាំកម្លាំងចុះរៀបចំសណ្តាប់ធ្នាប់តាមដងផ្លូវម៉ៅសេទុង ហើយក៏ត្រូវបានអាជីវករខឹងសំបារ ដោយការលើកគ្នាតវា ដោយដាក់បិទផ្លូវតែម្តង។ សកម្មភាពនេះ ត្រូវបានអាជ្ញាធរធ្វើការសម្របសម្រួលជាមួយពួកគាត់ សំខាន់កុំឲ្យគាត់បិទផ្លូវធ្វើឲ្យប៉ះពាល់ដល់ប្រជាពលរដ្ឋ ដែលជាអ្នកដំណើរ។ មន្ត្រីរដ្ឋបាលខណ្ឌទួលគោកដដែលបានបញ្ជាក់ថា ការងារនៃការរៀបចំសណ្តាប់ធ្នាប់នេះ អាជ្ញាធរនូវតែអនុវត្តដដែល ដោយពេលនេះយើងបាននិងកំពុងរកមធ្យោបាយល្អៗ ដើម្បីដោះស្រាយជាមួយពួកគាត់។


គួរបញ្ជាក់ថា ក្នុងកិច្ចប្រជុំបន្ទាន់មួយ កាលពីរសៀលថ្ងៃទី០៤ ខែមិនា ឆ្នាំ ២០២៣ នៅសាលាខណ្ឌគោកក្រោមវត្តមានលោកមាន ចាន់យ៉ាដា អភិបាលរងរាជធានីភ្នំពេញ តំណាងឲ្យលោក ឃួង ស្រេងអភិបាលរាជធានីភ្នំពេញ លោក ជា ពិសី អភិបាលខណ្ឌទួលគោក លោកស្នងការរងនគរបាលរាជធានីភ្នំពេញ ,មេបញ្ជាការរងកងរាជអាវុធហត្ថខណ្ឌទួលគោក និងមន្ត្រីពាក់ព័ន្ធមួយចំនួនទៀតនោះ អាជ្ញាធររាជធានីភ្នំពេញបានធ្វើការណែនាំឱ្យគណៈបញ្ជាការឯកភាពខណ្ឌទួលគោករៀបចំសណ្តាប់ធ្នាប់សាធារណៈលើបណ្តោយផ្លូវខាងលើនេះឲ្យបានល្អ ដោយរដ្ឋបាលរាជធានីភ្នំពេញ ទុករយៈពេលឲ្យអនុវត្តការងារនេះឲ្យបានជោគជ័យ ក្នុងរយៈពេលមួយសប្តាហ៍ ដោយត្រូវអនុវត្តចាប់ពីយប់ថ្ងៃ ០៤ មិនានេះតទៅ ជាមួយនិងការបែងចែកក្រុមការងារជា ២ ក្រុម ១ ក្រុមចាប់ពីម៉ោង ០៩ យប់រហូតដល់ម៉ោង ២ ទៀបភ្លឺ និក្រុមទី ២ ចាប់ផ្ដើមអនុវត្តចាប់ពីម៉ោង ០២ ទៀបភ្លឺ រហូតដល់ម៉ោង ០៧ ព្រឹក៕
អត្ថបទ៖ ស្រីរ័ត្ន
-
ព័ត៌មានអន្ដរជាតិ៦ ម៉ោង agoអ៊ីស្រាអែល បាញ់ប្រហារចំរោងបុណ្យសពមួយកន្លែងនៅហ្គាហ្សា ស្លាប់មនុស្ស៨នាក់
-
ព័ត៌មានអន្ដរជាតិ៧ ម៉ោង agoត្រាំ គំរាមយកពន្ធថែម ពីកាណាដា ព្រោះភ្លើងឆេះព្រៃ ជះផ្សែងអ័ព្ទ «កខ្វក់» ចូលមកអាមេរិក
-
ព័ត៌មានជាតិ៥ ម៉ោង agoអាជ្ញាធរខណ្ឌដូនពេញ ស្ថាបនាប្រព័ន្ធលូថ្មី ប្រវែងជិត ៧០០ ម៉ែត្រ ប្រសព្វឆ្លងកាត់សង្កាត់ចំនួន ២ ជូនពលរដ្ឋ
-
ព័ត៌មានអន្ដរជាតិ៥ ម៉ោង agoកប៉ាល់ថៃ មួយគ្រឿងទៀត ព្រហើន មិនស្តាប់អ៊ីរ៉ង់ព្រមាន, ទីបំផុត ត្រូវស៊ីមីស៊ីល នៅច្រក Hormuz
-
ព័ត៌មានអន្ដរជាតិ៦ ម៉ោង agoអាមេរិក-អ៊ីរ៉ង់ បាញ់សងសឹកគ្នា មួយសប្តាហ៍ពេញ!
-
កីឡា៧ ម៉ោង agoក្រុមបាល់ទះកម្ពុជា ប៉ះ សៀម វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ វេលាម៉ោង ៣ ថ្ងៃនេះពាន SE V. Cup
-
ព័ត៌មានអន្ដរជាតិ៧ ម៉ោង agoចិនបដិសេធការចោទរបស់លោក ត្រាំ ជុំវិញការជ្រៀតជ្រែកការបោះឆ្នោតអាមេរិក ឆ្នាំ២០២០
-
ព័ត៌មានអន្ដរជាតិ៥ ម៉ោង agoអ៊ុយក្រែន ចាត់វិធានការផ្សះផ្សាទំនាក់ទំនងជាមួយប៉ូឡូញ ក្រោយវិវាទជុំវិញការដាក់ឈ្មោះកងទ័ព


