ព័ត៌មានជាតិ
ជិះម៉ូតូឌុបគ្នាក្នុងល្បឿនលឿនដល់ចំណុចផ្លូវកោងមិនប្រយ័ត្នបុកឃឿនចែកទ្រូងផ្លូវស្លាប់ម្នាក់របួសធ្ងន់ម្នាក់
យុវជនពីរនាក់ ជិះម៉ូតូឌុបគ្នាក្នុងល្បឿនយ៉ាងលឿន ដល់ចំណុចផ្លូវកោងមិនប្រយ័ត្ន ជ្រុលបុកឡើងឃឿនពុះចែកទ្រូងផ្លូវ ដួលអូសជាច្រើនម៉ែត្របណ្ដាលឲ្យស្លាប់ភ្លាមៗម្នាក់ និងម្នាក់ទៀតរងរបួសធ្ងន់ត្រូវបានរថយន្ដសង្គ្រោះបន្ទាន់ដឹកយកទៅសង្គ្រោះនៅមន្ទីរពេទ្យ។ក្នុងចំនោមម្នាក់ បានស្លាប់គួរឲ្យអាណោចអធ័ម និងម្នាក់ទៀតរងរបួសធ្ងន់ បន្ទាប់ពីរជិះម៉ូតូជ្រុលទៅបុកនិងឃឿនផ្លូវពេញទំហឹង បណ្ដាលឲ្យដួលអូសជាច្រើនម៉ែត្រ កាលពីវេលាម៉ោង១២និង២០នាទីយប់ ឈានចូលថ្ងៃចន្ទ ទី១៤ ខែធ្នូ ឆ្នាំ ២០២០ ស្ថិតនៅតាមបណ្ដោយផ្លូវវេងស្រេង មុខកងរាជអាវុតហ្ថរាជធានីភ្នំពេញ ក្នុងសង្កាត់ស្ទឹងមានជ័យទី១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។

សពជនរងគ្រោះមានឈ្មោះ ប៉ិន ដាវីត ភេទប្រុស អាយុ២០ឆ្នាំជាង មុខរបរអ្នកដឹកញ្ជូន មានទីលំនៅក្នុងភូមិរក្សជ័យ ឃុំរក្សជ័យ ស្រុកបាភ្នំខេត្តព្រៃវែង។ ចំណែកឯអ្នករួមដំណើរវិញ នៅមិនទាន់ស្គាល់អត្តសញ្ញាណនៅឡើយ។
យោងតាមប្រភពព័ត៌មានពីប្រជាពលរដ្ឋនៅកន្លែងកើតហេតុបានឱ្យដឹងថា មុនពេលកើតហេតុ គេឃើញយុវជនពីរនាក់ ជិះម៉ូតូម៉ាកឌ្រីម សង់សេ១២៥ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1GY-15 27 ធ្វើដំណើក្នុងទិសដៅពីកើតទៅលិច ក្នុងល្បឿនលឿន ខណៈពេលមកដល់ចំណុចកើតហេតុ ដែលជាចំនុចផ្លូវកោងផងនោះ ក៏ជ្រុលទៅបុកខឿនផ្លូវដួលអូសទៅមុខជាច្រើនម៉ែត្រ បណ្តាលឲ្យស្លាប់ម្នាក់ និងម្នាក់ទៀតរងរបួសធ្ងន់ ត្រូវបានបញ្ជូនទៅមន្ទីរពេទ្យភ្លាមៗ។

ក្រោយពេលកើតហេតុ សមត្ថកិច្ចមូលដ្ឋានសហការគ្នាជាមួយនឹងជំនាញ ចុះមកដល់រួចក៏ធ្វើការវាស់វែងយកម៉ូតូទៅរក្សាទុកនៅអធិការដ្ធានខណ្ឌមានជ័យ រង់ចាំសាច់ញ្ញាណយកឯកសារមកផ្ទៀងផ្ទាត់ និងប្រគល់ជូនវិញ។ ចំណែកសពត្រូវបានរថយន្តសាមុយយកទៅតម្កល់ទុកនៅវត្តទឹកថ្លា រង់ចាំក្រុមគ្រួសារមកទទួលយកទៅធ្វើបុណ្យតាមប្រពៃណី៕
អត្ថបទដោយ ៖ សុខុម
-
សេចក្ដីជូនដំណឹង១ សប្តាហ៍ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
កីឡា២ ថ្ងៃ agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
ព័ត៌មានអន្ដរជាតិ២១ ម៉ោង agoឥណ្ឌា តវ៉ាយ៉ាងខ្លាំង ចំពោះអាមេរិកដែលវាយប្រហារនាវាដឹកប្រេងបណ្តាលនាវិកឥណ្ឌា ៣នាក់ស្លាប់
-
សេដ្ឋកិច្ច១ សប្តាហ៍ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoកម្ពុជា ថោ្កលទោសយោធាថៃយ៉ាងខ្លាំងក្លាដែលដុតបំផ្លាញជណ្តើរឡើងប្រាសាទខ្នារ ទីតាំងបេតិកភណ្ឌវប្បធម៌
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoពូទីន គេចមិនឆ្លើយរឿងកាន់អំណាចដល់ឆ្នាំ២០៣៦ ហើយប្រាប់ថា «មានតែព្រះទេទើបដឹង»
-
សន្តិសុខសង្គម៧ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម


