ព័ត៌មានជាតិ
លោកជំទាវ ម៉ែន សំអន ៖ វិធានការ ៣ការពារ ៣កុំ មានសារៈសំខាន់បំផុត សម្រាប់ការពាសុខភាព និងអាយុជីវិតពលរដ្ឋ
លោកជំទាវ ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងទំនាក់ទំនង ជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច បានថ្លែងថា វិធានការ ៣ការពារ ៣កុំ ពិតជាមានសារៈសំខាន់បំផុត សម្រាប់ការពាសុខភាព និងអាយុជីវិតប្រជាពលរដ្ឋ ទូទាំងប្រទេស។ លោកជំទាវ ម៉ែន សំអន ថ្លែងបែបនេះខណៈទទួលអំណោយ ជាសម្ភារៈប្រយុទ្ធប្រឆាំងនឹងកូវីដ-១៩ ពីលោកស្រី ហ៊ាង ដារត្ន័ សួស យ៉ារ៉ា កាលពីរសៀលថ្ងៃទី ១៥ ខែមីនា ឆ្នាំ ២០២២ នៅទីស្ដីការក្រសួង។
លោកជំទាវ បានលើកឡើងដែរថា ក្រោមការដឹកនាំប្រកបដោយ កិត្តិបណ្ឌិតរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី ការគ្រប់គ្រងស្ថានការណ៍កូវីដនៅកម្ពុជា មានលក្ខណៈល្អប្រសើរ និងមានអ្នកឆ្លងតិចបំផុត ខណៈដែលស្ទើរតែទាំងស្រុង ត្រូវបានព្យាបាលជាសះស្បើយ។ ក្នុងនោះផងដែរ លោកជំទាវក៏បានអំពាវនាវឲ្យប្រជាពលរដ្ឋ ចូលរួមអនុវត្តនូវវិធានការណ៍ ៣ការពារ ៣កុំ ដែលជាវិធានដ៏ចាំបាច់សម្រាប់ការពាអាយុជីវិតរបស់ប្រជាពលរដ្ឋ ។
លោកជំទាវ ក៏បានថ្លែងអំណរគុណ និងកោតសរសើរដល់លោកស្រី ហ៊ាង ដារត្ន័ ដែលបានចូលរួមយ៉ាងសកម្ម ជាមួយរដ្ឋាភិបាលនៅគ្រប់សកម្មភាពមនុស្សធម៌។ លោកជំទាវ បានបន្តទៀតថា សកម្មភាពទាំងនេះ គឺជាកាយវិការដ៏ល្អប្រពៃមួយ ក្នុងនាមខ្មែរជួយខ្មែរ ។
សូមបញ្ជាក់ថា អំណោយសប្បុរសជន ដែលបានឧបត្ថម្ភនាពេលនេះរួមមាន ៖ ១. រ៉ាពីដតេស្ត៍ ២០កេស ២. ម៉ាស់ ២៥កេស ៣. ប្រដាប់វាស់កំដៅ ២០០ដើម៕
អត្ថបទ៖ វិមាន



-
ព័ត៌មានជាតិ១ សប្តាហ៍ agoថ្ងៃទី១៦មិថុនា រដ្ឋបាលភ្នំពេញរកមិនឃើញបទល្មើស ONLINE SCAMS និងទំនិញនាំចូលពីប្រទេសថៃខុសច្បាប់ទេ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអង់គ្លេសនឹងបញ្ជូនដ្រូន ១៥០ ០០០គ្រឿង និងប្រព័ន្ធរ៉ាដាជាង ៣៥០ ទៅអ៊ុយក្រែន ដោយយកលុយរុស្ស៊ីដែលបង្កកបង់ថ្លៃ
-
សន្តិសុខសង្គម៥ ថ្ងៃ agoសមត្ថកិច្ចចុះស្រាវជ្រាវករណីព្រះសង្ឃចាក់សាក់លើរាងកាយស្ត្រីបង្ហោះ TikTok រកឃើញព្រះសង្ឃ ៥អង្គមានសារធាតុញៀន
-
ព័ត៌មានជាតិ៧ ថ្ងៃ agoគម្រោងស្តារផ្លូវជាតិលេខ ៤ ប្រវែងជិត ២០០ គីឡូម៉ែត្រ ចាយថវិកាជាង ១០០ លានដុល្លារ សម្រេចបញ្ចប់ ១០០%
-
កីឡា១៥ ម៉ោង agoក្រុមជម្រើសជាតិកម្ពុជា មានស្ថិតិល្អការប្រកួត ASEAN Championship នៅស្តាតមរតកតេជោ
-
កីឡា៤ ថ្ងៃ agoស្មាត់ឆ្នើម វឿន វាសនា បន្តកុងត្រាថ្មីជាមួយក្លិប Win Streak ត្រូវអ្នកគាំទ្រ តៃវ៉ាន់ សាទរខ្លាំង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoតើរោងចក្រសហគ្រាសបែបណា តម្រូវបំពាក់ប្រព័ន្ធប្រព្រឹត្តកម្មទឹកកខ្វក់ការពារបរិស្ថាន?
-
ព័ត៌មានជាតិ៣ ថ្ងៃ agoអភិបាលស្រុកសំរោង ចុះពិនិត្យស្ពាន «កាប់នឹម» បាក់ស្រុតធ្ងន់ សិក្សាលទ្ធភាពជួសជុលឡើងវិញ ដើម្បីធានាសុវត្ថិភាពពលរដ្ឋ


