ព័ត៌មានជាតិ
លោកបណ្ឌិត គិន ភា ៖ ភាពមន្ទិលសង្ស័យរបស់សហរដ្ឋអាមេរិកមិនបញ្ចប់ត្រឹមដំណើរទស្សនកិច្ចរបស់យោធាជើងទឹកជប៉ុននេះទេ
លោកបណ្ឌិត គិន ភា ប្រធានវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិ នៃរាជបណិ្ឌត្យសភាកម្ពុជាបានអះអាងថា ដំណើរទស្សនកិច្ចរបស់យោធាជើងទឹកជប៉ុនទៅកាន់មូលដ្ឋានយោធារាមនេះ មិនអាចបិទបញ្ចប់ភាពមន្ទិល ឬការសង្ស័យរបស់សហរដ្ឋអាមេរិកបានទេ ពីព្រោះវាជាសេណារីយោ ដែលសហរដ្ឋអាមេរិកបង្កើតឡើង ដើម្បីប្រកួតប្រជែងឥទ្ធិពលជាមួយប្រទេសចិន ហើយវាអាចបញ្ចប់ទៅវិញ ចុះត្រាតែសហរដ្ឋអាមេរិកខ្លួនឯងចង់បញ្ចប់។

ការលើកឡើងរបស់លោកបណ្ឌិត គិន ភា ជាការឆ្លើយតបសំណួរកម្ពុជាថ្មី ទាក់ទងដំណើរទស្សនកិច្ចរបស់គណៈប្រតិភូនាវាស្វ័យការពារជើងទឹកជប៉ុន ទៅកាន់ទីបញ្ជាការកងទ័ពជើងទឹកមូលដ្ឋានសមុទ្ររាម នាព្រឹកថ្ងៃទី១៦ ខែមីនា នេះ។

បើតាមលោកបណ្ឌិត គិន ភា រាជរដ្ឋាភិបាលកម្ពុជាកំពុងតែព្យាយាមបង្ហាញនូវតម្លាភាពជុំវិញអ្វីដែលសហរដ្ឋអាមេរិក តែងតែធ្វើការចោទប្រកាន់នាពេលកន្លងមក។ លោកថា តិចឬច្រើនរឿងនេះ ក៏នឹងបង្ហាញឲ្យឃើញពីចេតនារបស់កម្ពុជាផងដែរក្នុងការលាងជម្រះនូវមន្ទិលសង្ស័យមួយចំនួន។ ទស្សនកិច្ចនេះ អាចទទួលបានព័ត៌មានពិតប្រាកដមួយចំនួន ដែលស្ថិតនៅពីក្រោយការសង្ស័យរបស់សហរដ្ឋអាមេរិក ហើយអាចត្រូវបានលាតត្រដាង អាចត្រូវបានបកស្រាយខ្លះនៅជុំវិញដំណើរទស្សនកិច្ចនេះ។

លោកបណ្ឌិត គិន ភា បញ្ជាក់ថា ដំណើរទស្សនកិច្ចរបស់កងទ័ពជើងទឹកជប៉ុនមកកាន់មូលដ្ឋានយោធារាមនេះ វាមិនមែនជាករណី នៃគណៈប្រតិភូបរទេសលើកទីមួយទេ ដែលទៅកាន់មូលដ្ឋានទ័ពជើងទឹករាមនេះ។ កន្លងមករាជរដ្ឋាភិបាលកម្ពុជាធ្លាប់បានរៀបចំដំណើរទស្សនកិច្ចដូចគ្នានេះដែរ ទៅកាន់តំបន់មូលដ្ឋានយោធារាម ដោយអនុញ្ញាតឲ្យអ្នកសារព័ត៌មានជាតិ និងអន្តរជាតិ ទៅទស្សនកិច្ចនៅទីនោះ ហើយបន្ទាប់ពីដំណើរទស្សនកិច្ចរបស់លោកស្រីអនុរដ្ឋមន្ត្រីការបរទេសអាមេរិក មកកាន់ប្រទេសកម្ពុជានោះ រាជរដ្ឋាភិបាលកម្ពុជាក៏បានអនុញ្ញាតឱ្យអនុព័ន្ធយោធារបស់សហរដ្ឋអាមេរិកធ្វើដំណើរទៅទស្សនកិច្ចនៅមូលដ្ឋានយោធារាមនេះផងដែរ។ ជាលទ្ធផលភាពមន្ទិល និងការចោទប្រកាន់ទាំងឡាយ ដែលសហរដ្ឋអាមេរិកតែងតែលើកឡើងនោះ ហាក់ដូចជាមិនត្រូវបានលាងជម្រះទេ។

បើតាមលោកបណ្ឌិត គិន ភា ទោះបីជាគេដឹងថា អាមេរិក នឹងជប៉ុន គឺជាសម្ព័ន្ធមិត្តនឹងគ្នាក៏ដោយ ដំណើរទស្សនកិច្ចរបស់កងទ័ពជើងទឹកជប៉ុននៅមូលដ្ឋានទ័ពរាមនេះ មិនអាចលាងជម្រះមន្ទិល ឬជម្រះការសង្ស័យរបស់សហរដ្ឋអាមេរិកបានទេ។ លោកថា “ខ្ញុំគិតបែបហ្នឹង ពីព្រោះការសង្ស័យនេះ ឬការចោទប្រកាន់នេះ ឬភាពមន្ទិលនេះ វាមិនផ្អែកទៅលើមូលដ្ឋានសត្យានុម័តទេ វាជាមូលដ្ឋានអត្តនោម័ត ដោយសារតែសហរដ្ឋអាមេរិកបានរៀបចំនូវការសង្ស័យនេះឡើង រៀបចំមន្ទិលនេះឡើង ដើម្បីជាសេណារីយ៉ូយោបាយរបស់ខ្លួនជុំវិញការប្រកួតប្រជែងឥទ្ធិពលរវាងសហរដ្ឋអាមេរិកខ្លួនឯង ជាមួយប្រទេសចិន អីចឹងដរាបណាគោលដៅ របៀបវារៈនយោបាយរបស់សហរដ្ឋអាមេរិក ជុំវិញបញ្ហានេះ មិនទាន់បានសម្រេចទេ ការចោទប្រកាន់ ឬភាពមន្ទិលចំពោះប្រទេសកម្ពុជា ក៏មិនត្រូវបានបិទបញ្ចប់ ដោយដំណើរទស្សនកិច្ចនៃយោធាជើងទឹកជប៉ុនមកកាន់មូលដ្ឋានសមុទ្ររាមនេះបាននោះទេ”។

លោកបណ្ឌិត គិន ភា បញ្ជាក់ដែរថា កន្លងមកសូម្បីតែអនុព័ន្ធយោធារបស់សហរដ្ឋអាមេរិកខ្លួនឯងទៅបំពេញទស្សនកិច្ច នៅតែមានហេតុផលថា មិនបានមើលគ្រប់ទីកន្លែង នៅតែមានការសង្ស័យច្រើន ដូច្នេះការសង្ស័យនេះ មិនផ្អែកទៅលើភស្តុតាង មិនផ្អែកទៅលើភាពសត្យានុម័តនោះទេ ប៉ុន្តែវាចំណុះទៅលើកត្តាអត្តនោម័តរបស់សហរដ្ឋអាមេរិកខ្លួនឯងតែម្ដង “វាបាត់ទៅវិញ លុះត្រាតែសហរដ្ឋអាមេរិកចង់ឲ្យបាត់”៕
ដោយ ៖ កោះកែវ


-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoធ្លាក់យន្តហោះឯកជនមួយនៅអាមេរិក បណ្តាលឱ្យមនុស្សក្នុងយន្តហោះ ស្លាប់ទាំងអស់
-
ព័ត៌មានជាតិ៥ ថ្ងៃ agoថ្ងៃទី១៦មិថុនា រដ្ឋបាលភ្នំពេញរកមិនឃើញបទល្មើស ONLINE SCAMS និងទំនិញនាំចូលពីប្រទេសថៃខុសច្បាប់ទេ
-
សន្តិសុខសង្គម៧ ថ្ងៃ agoត្រួតពិនិត្យទីតាំងខុនដូ ១ កន្លែង រកឃើញជនជាតិវៀតណាម ៦ នាក់ ពាក់ព័ន្ធ Online Scams នៅខណ្ឌ ៧ មករា
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអង់គ្លេសនឹងបញ្ជូនដ្រូន ១៥០ ០០០គ្រឿង និងប្រព័ន្ធរ៉ាដាជាង ៣៥០ ទៅអ៊ុយក្រែន ដោយយកលុយរុស្ស៊ីដែលបង្កកបង់ថ្លៃ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoយន្តហោះទម្លាក់គ្រាប់បែកនុយក្លេអ៊ែរ អាមេរិក B-52 ធ្លាក់នៅ កាលីហ្វ័រញ៉ា ស្លាប់សមាជិកអាកាសយានិក ៨នាក់
-
ព័ត៌មានជាតិ៦ ថ្ងៃ agoក្រុមហ៊ុន Visa បានធ្វើបច្ចុប្បន្នភាពផែនទីសុវត្ថិភាពលើប្រព័ន្ធទូទាត់ប្រាក់ ដើម្បីបន្តកសាងទំនុកចិត្ត និងពង្រឹងភាពធន់ នៃប្រព័ន្ធទូទាត់តាមរយៈឌីជីថលនៅកម្ពុជា
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoទីបំផុត ថៃ ព្រមទៅ UN ដោយជ្រើសរើសអ្នកជំនាញ ២រូប ដើម្បីតតាំងជាមួយកម្ពុជា ក្រោមយន្តការ UNCLOS
-
សន្តិសុខសង្គម៣ ថ្ងៃ agoសមត្ថកិច្ចចុះស្រាវជ្រាវករណីព្រះសង្ឃចាក់សាក់លើរាងកាយស្ត្រីបង្ហោះ TikTok រកឃើញព្រះសង្ឃ ៥អង្គមានសារធាតុញៀន


