សេដ្ឋកិច្ច
អ្នកជំនាញថា វិស័យធំពីរ មានភាពរឹងមាំក្នុងការស្ដារសេដ្ឋកិច្ចកម្ពុជាក្រោយវិបត្តិកូវីដ១៩
ការរីករាលដាលនៃជំងឺកូវីដ១៩ បានធ្វើឱ្យសេដ្ឋកិច្ចកម្ពុជារងផលប៉ះពាល់ ដោយសារវិស័យមួយចំនួនទទួលរងការធ្លាក់ចុះខ្លាំង ដូចជាវិស័យទេសចរ និងការនាំចេញសម្លៀកបំពាក់ជាដើម។ ទោះយ៉ាងណា ក៏មានវិស័យសេដ្ឋកិច្ចមួយចំនួនដែលមានភាពធន់ និងរឹងមាំដែលជួយស្ដារសេដ្ឋកិច្ចក្រោយវិបត្តិកូវីដ១៩ គឺវិស័យកសិកម្ម និងអចលទ្រព្យ។

លោកឧកញ៉ា លឹម ហេង អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា បានថ្លែងឱ្យដឹងថា វិស័យដែលអាចស្ដារសេដ្ឋកិច្ច ក្រោយវិបត្តិកូវីដ១៩ រាជរដ្ឋាភិបាលបានជ្រើសរើសយកវិស័យកសិកម្ម ជាជន្ទល់សេដ្ឋកិច្ច ដែលលោកសាទរថា ជារឿងត្រឹមត្រូវ ខណៈដែលកម្ពុជាសម្បូរទៅដោយវត្ថុធាតុដើមភោគផល ផលិតផលកសិកម្ម សម្រាប់ធ្វើការកែច្នៃ ជាពិសេសទាមទារឱ្យមានឧស្សាហកម្មកែច្នៃផលិតផលកសិកម្ម ដើម្បីនាំចេញទៅបណ្ដាប្រទេសផ្សេងៗ។ ហើយថា បណ្ដាប្រទេសមួយចំនួន កំពុងតែអស្ថិរភាព អសន្តិសុខនយោបាយ ដោយសារសង្គ្រាម ដែលជា ឱកាសឱ្យយើងផលិតស្បៀងអាហារសម្រាប់ផ្គត់ផ្គង់។
បើតាមលោក ឧកញ្ញ៉ា លឹម ហេង សព្វថ្ងៃ ការចុះបញ្ជីវិនិយោគ ក្រៅពីវិស័យកាត់ដេរ នៅមានវិស័យគាំទ្របានជាច្រើនទៀតបានកើនឡើង មានរោងចក្រតម្លើងរថយន្ត រោងចក្រផលិតកៅស៊ូកង់រថយន្ត និងឧស្សាហកម្មកែច្នៃផលិតផលកសិកម្មជាច្រើនទាំងនេះគឺជាចំណុចដែលល្អសម្រាប់កម្ពុជា។

លោកឧកញ៉ា លឹម ហេង បញ្ជាក់ថា វិស័យគាំទ្រខ្លាំងមួយទៀត គឺអចលនទ្រព្យ ដែលរាជរដ្ឋាភិបាលបានពន្យាពេលនៃការយកពន្ធមូលធន ២០% ជារឿងល្អ ដើម្បីគាំទ្រដល់វិស័យផ្សេងៗ។
លោកឧកញ៉ា លឹម ហេងថ្លែងថា ៖ “អចលនទ្រស្ដាប់ភ្លាមទៅមិនសំខាន់ទេ ប៉ុន្តែកុំភ្លេចថា ពេលដែលវាដួល វាប៉ះពាល់ដល់គ្រប់វិស័យទាំងអស់ ព្រោះអីយើងមានបទពិសោធន៍ វិបត្តិសេដ្ឋកិច្ចកន្លងមក ដូចនៅថៃ អាមេរិក កាលពីឆ្នាំ ១៩៩៧ និងឆ្នាំ ២០០៧ ដែលវិស័យអចលនទ្រប៉ះពាល់ធ្វើឱ្យជះឥទ្ធិពលទៅធនាគារ ហើយធនាគារជះផលប៉ះពាល់ទៅវិស័យផ្សេងៗទៀត ដែលមិនមានការទប់ស្កាត់ ឬហៅថាការសងត្រលប់វិញនៃប្រាក់ដែលផ្ដល់ទៅឱ្យខាងអចលទ្រព្យនោះហើយ ដែលធ្វើឱ្យវិស័យផ្សេងៗធ្វើឱ្យវិបត្តិសេដ្ឋកិច្ចប្រទេសកើតឡើងតែម្ដង”។
របាយការណ៍របស់ក្រសួងសេដ្ឋកិច្ច ក្តីរំពឹងចំពោះកំណើនសេដ្ឋកិច្ចឆ្នាំ២០២២ បង្ហាញថា កំណើនសេដ្ឋកិច្ច មានការចូលរួមចំណែកពីវិស័យសំខាន់ៗមួយចំនួនដូចជា៖ វិស័យកសិកម្ម វិស័យកាត់ដេរ វិស័យកម្មន្តសាលមិនមែនកាត់ដេរ វិស័យអចលនទ្រព្យ វិស័យសណ្ឋាគារ និងភោជនីយដ្ឋាន វិស័យសំណង់ វិស័យដឹកជញ្ចូន និងគមនាគមន៍ និងការលក់ដុំ រាយជាដើម។
របាយការណ៍ដដែលបានបន្តថា វិស័យកសិកម្មក្នុងឆ្នាំ២០២២ត្រូវបានដាក់ក្តីរំពឹងថា នឹងកើនឡើង១,៣% វិស័យកាត់ដេរព្យាករណ៍ថាកើន ៨,១% វិស័យកម្មន្តសាលមិនមែនកាត់ដេរកើនចំនួន ១២,២ % វិស័យដឹកជញ្ចូន និងគមនាគមន៍ចំនួន ៦,២% វិស័យសំណង់កើនចំនួន៥,៤% វិស័យអចលនទ្រព្យកើន ៤, ១% និងមានវិស័យមួយចំនួនទៀត៕
អត្ថបទ៖ ឡេង ដេត
-
ព័ត៌មានជាតិ៦ ថ្ងៃ ago៦ថ្ងៃក្នុងព្រឹត្តិការណ៍ «នគរសង្ក្រាន្ត» មន្ទីរសុខាភិបាលរាជធានីភ្នំពេញ បានពិនិត្យ និងព្យាបាលជូនពលរដ្ឋជាង២ពាន់នាក់
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoខេត្ត Kochi នៅជប៉ុនផ្តល់ប្រាក់ ១២៥ដុល្លារឲ្យអ្នកនៅលីវ ចំណាយលើការណាត់ចួបបង្កើតស្នេហា
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoវិមានក្រឹមឡាំង៖ ពូទីន ត្រៀមជួបហ្សេលេនស្គី ទាល់តែមានការចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាព
-
ព័ត៌មានជាតិ១ សប្តាហ៍ agoបដិសេធមិនឱ្យ សម រង្ស៊ី ចូលរួមការជួបជុំសមាគមខ្មែរនៅប៉ារីស គឺដើម្បីបញ្ចៀសការភ្ជាប់ជាមួយបុគ្គលនេះកំពុងជាប់ទោស
-
សន្តិសុខសង្គម២ ថ្ងៃ agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoមន្រ្តីបរិស្ថានស្នើពលរដ្ឋកុំបរិភោគត្រីងាប់ និងផ្អាកប្រើប្រាស់ទឹកព្រែកត្រែង នៅស្រុករតនៈមណ្ឌល ខេត្តបាត់ដំបង
-
ព័ត៌មានអន្ដរជាតិ១៣ ម៉ោង agoចាប់ខ្លួនបានហើយ! ខ្មាន់កាំភ្លើង ដែលប៉ុនប៉ងបាញ់ប្រហារលោក ត្រាំ នៅសេតវិមាន


