ព័ត៌មានជាតិ
ពលកររាប់រយនាក់ នាំគ្នាសម្រុកចូលស្រុកខ្មែរ តាមច្រករបៀងដើម្បីចូលរួមបុណ្យចូលឆ្នាំថ្មីខាងមុខ
បន្ទាយមានជ័យ ៖ ក្នុងភូមិសាស្ត្រប៉ុស្តិ៍សង្កែ ក្នុងចំណុចកំពង់បងសល់ ឃុំបឹងបេង ស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ ក្នុង១ថ្ងៃៗមានពលករ រាប់រយនាក់ មានប្រុស ស្រី ក្មេង នាំគ្នាសម្រុកចេញពីស្រុកថៃចូលមកស្រុកខ្មែរ តាមច្រករបៀងនេះ ដើម្បីមកចូលរួមបុណ្យចូលឆ្នាំខ្មែរខាងមុខ។

លោកវរសេនីយ៍ឯក សួង សៅ មេបញ្ជាការ វរៈសេនាតូចនគរបាលការពារព្រំដែនគោកលេខ៨១៥បានប្រាប់អ្នកយកព័ត៌មាន នៅព្រឹក ថ្ងៃទី ២១ ខែ មីនា ឆ្នាំ ២០២២នេះថា ដោយមានការចង្អុលបង្ហាញពីលោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការ នគរបាល ខេត្តបន្ទាយមានជ័យ លោកបានឲ្យចុះ សហការជាមួយ កម្លាំងប៉ុស្តិ៍ស្ពានម៉ាឡៃ កម្លាំងយោធាត្រួតពិនិត្យពលកររាប់រយនាក់ មានប្រុស ស្រី ក្មេង នាំគ្នាសម្រុកចេញពីស្រុកថៃចូលមកស្រុកខ្មែរ តាមច្រករបៀងដើម្បីមកចូលរួមបុណ្យចូលឆ្នាំខ្មែរខាងមុខសមត្ថកិច្ចបានធ្វើការឃាត់ខ្លួនបានពលករបានចំនួន ១៩៧នាក់ ស្រី៩៥នាក់ កុមារ៣នាក់ វិលត្រឡប់ ពីប្រទេសថៃ តាមភូមិសាស្ត្រ ប៉ុស្តិ៍ចំបក់នេះ។

លោកវរសេនីយ៍ឯក សួង សៅ បានបញ្ជាក់ឲ្យដឹងបន្តទៀតថាពលករទាំង១៩៧នាក់មកពីខេត្តចំនួន ១០ ទី១.បន្ទាយមានជ័យ៣៤នាក់ ទី២.បាត់ដំបង ២១នាក់ ទី៣.សៀមរាប ៩១នាក់ ទី៤.ប៉ៃលិន ១នាក់ ទី៥.ព្រៃវែង ២នាក់ ទី៦.ត្បូងឃ្មុំ ១១នាក់ ទី៧.កណ្ដាល ២នាក់ ទី៨.ឧត្ដមានជ័យ ០៤នាក់ ទី៩.តាកែវ ១នាក់ ទី១០.កំពង់ធំ ៣០នាក់។

លោកវរសេនីយ៍ឯក សួង សៅ បានបញ្ជាក់ឲ្យដឹងបន្តទៀតថា ពលករទាំង១៩៧នាក់បានប្រគល់ទៅឲ្យក្រុមគ្រូពេទ្យមន្ទីរពេទ្យបង្អែកម៉ាឡៃសន្តិភាពពិនិត្យ និងធ្វើតេស្តរកមេរោគកូវីដ-១៩ ក្រោយពីធ្វើតេស្តរហ័សរួចទាំង១៩៧នាក់នេះអវិជ្ជមានទាំងអស់។

ក្នុងនោះបានធ្វើការណែនាំដល់ពលករទាំង១៩៧នាក់នោះស្ដីពីការឆ្លងរាលដាលរបស់ Virus Covid-19 រួចធ្វើកិច្ចសន្យាកុំឱ្យវិលទៅប្រទេសថៃទៅរកការងារធ្វើដោយខុសច្បាប់បន្តទៀតនិងឲ្យវិញត្រឡប់ទៅភូមិកំណើតវិញរៀងខ្លួន។

កម្លាំងប៉ុស្ដិ៍ចំបក់ នាយប៉ុស្តិ៍នគរបាលការពារព្រំដែនគោកបុស្តិ៍ចំបក់នៃវរសេនាតូចលេខ៨១៥ បានសហការជាមួយកម្លាំង ផ្នែកសឹក រង ស្រុក ម៉ាឡៃ និងកម្លាំងប៉ុស្ដិ៍រដ្ឋបាលឃុំបឹងបេងធ្វើការត្រួតពិនិត្យ ប្រជាពលរដ្ឋថៃ រថយន្តថៃដឹកដែលបានទំនិញឆ្លងកាត់ចេញចូលនៅច្រកទ្វារតំបន់ម៉ាឡៃដើម្បីវិធីបង្កាការពារ ការរាលដាលនៃជំងឺ Covid-19 នៅច្រកទ្វារតំបន់ម៉ាឡៃ ស្រុកម៉ាឡៃ ផងដែរ៕
ដោយ ៖ វ៉ាន់ ណាង


-
កីឡា៤ ថ្ងៃ agoក្រុមជម្រើសជាតិកម្ពុជា មានស្ថិតិល្អការប្រកួត ASEAN Championship នៅស្តាតមរតកតេជោ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoអភិបាលស្រុកសំរោង ចុះពិនិត្យស្ពាន «កាប់នឹម» បាក់ស្រុតធ្ងន់ សិក្សាលទ្ធភាពជួសជុលឡើងវិញ ដើម្បីធានាសុវត្ថិភាពពលរដ្ឋ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoពូទីន ចង់យកកិច្ចព្រមព្រៀងចាស់ និងតថភាពជាក់ស្ដែងលើសមរភូមិ ទៅចរចាសន្តិភាពជាមួយអ៊ុយក្រែន
-
កីឡា៤ ថ្ងៃ agoចប់សន្សំពិន្ទុជុំទី២ World Cup 2026 រកឃើញ ៧ ក្រុមឡើងវគ្គ ៣២ ក្រុមចុងក្រោយ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoអ្នកវិភាគមើលឃើញពីសក្ដានុពលពាណិជ្ជកម្មសេរីរវាងកម្ពុជានិងអឺរ៉ាស៊ីស្របគ្នានឹងបញ្ហាប្រឈមមួយចំនួន
-
សន្តិសុខសង្គម៦ ថ្ងៃ agoបារីជិត១០០ប៊ិច ត្រៀមដឹកគេចពន្ធទៅថៃ ត្រូវបានសមត្ថកិច្ចបង្ក្រាបបានទាន់ពេល ខណ:ក្រុមឈ្មួញគ្មានញញើតច្បាប់
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoតុលាការកូរ៉េខាងត្បូង ផ្ដន្ទាទោសអតីតជំទាវទីមួយ Kim Keon Hee ជាប់ពន្ធនាគារ ៧ឆ្នាំ ពីបទទទួលសំណូក
-
ព័ត៌មានជាតិ៤ ម៉ោង agoកូរ៉េខាងត្បូង ស្នើឲ្យ កម្ពុជា ធ្វើម្ចាស់ផ្ទះសន្និសីទ ICPC លើកទី ២


