ព័ត៌មានអន្ដរជាតិ
លោក Zelensky បញ្ជាក់ជាថ្មី អ៊ុយក្រែន មិនស្វែងរកសមាជិភាពណាតូ និងត្រៀមចរចាជាមួយ ពូទីន (មានវីដេអូ)
ប្រធានាធិបតីអ៊ុយក្រែនបាននិយាយថា លោកត្រៀមខ្លួនរួចជាស្រេចដើម្បីពិភាក្សាពីការប្តេជ្ញាចិត្តរបស់អ៊ុយក្រែនមិនស្វែងរកសមាជិកភាពណាតូជាថ្នូរនឹងបទឈប់បាញ់ ការដកទ័ពរុស្ស៊ី និងការធានាសន្តិសុខរបស់អ៊ុយក្រែន ។

លោក Volodymyr Zelensky បាននិយាយនៅក្នុងបទសម្ភាសជាមួយទូរទស្សន៍អ៊ុយក្រែនកាលពីល្ងាចថ្ងៃចន្ទថា “វាជាការសម្របសម្រួលសម្រាប់មនុស្សគ្រប់គ្នា សម្រាប់លោកខាងលិច ដែលមិនដឹងថាត្រូវធ្វើអ្វីជាមួយយើងទាក់ទងនឹងអង្គការណាតូ សម្រាប់អ៊ុយក្រែនដែលចង់បានការធានាសន្តិសុខ និងសម្រាប់ប្រទេសរុស្ស៊ីដែលមិនចង់ឲ្យមានការពង្រីករបស់អង្គការណាតូបន្ថែមទៀត” ។
លោក Zelensky បាននិយាយថា ទីក្រុងកៀវនឹងត្រៀមខ្លួនជាស្រេចដើម្បីពិភាក្សាអំពីស្ថានភាពនៅតំបន់ Crimea និងតំបន់ Donbas ភាគខាងកើតដែលកាន់កាប់ដោយពួកបំបែកខ្លួនដែលគាំទ្រដោយរុស្ស៊ី បន្ទាប់ពីបទឈប់បាញ់ និងជំហានឆ្ពោះទៅរកការផ្តល់ការធានាសន្តិសុខ ។

ជាចុងក្រោយលោក Zelenskyy ក៏បានអំពាវនាវម្ដងទៀតដែរថា ការចរចាដោយផ្ទាល់ជាមួយលោក វ្ល៉ាឌីមៀ ពូទីន គឺជាការចាំបាច់ដើម្បីយល់ពីជំហររបស់ទីក្រុងមូស្គូក្នុងការបញ្ចប់សង្គ្រាម ៕
សូមទស្សនាវីដេអូ!
ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ Al Jazeera
ចុចអាន ៖ លោក Zelensky ៖ អ៊ុយក្រែន នឹងមិនឱនក្បាល ចំពោះឱសានវាទរបស់ រុស្ស៊ី ឡើយ

-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ពលរដ្ឋថៃ នៅជាប់ព្រំដែនមីយ៉ាន់ម៉ា កំពុងត្រៀមខ្លួនសម្រាប់ភាពអាសន្ន
-
បច្ចេកវិទ្យា៤ ថ្ងៃ ago
OPPO Reno14 Series 5G សម្ពោធផ្លូវការហើយ ជាមួយស្ទីលរចនាបថកន្ទុយទេពមច្ឆា និងមុខងារ AI សំខាន់ៗ
-
ព័ត៌មានជាតិ៧ ម៉ោង ago
អគ្គនាយកស៊ីម៉ាក់បង្ហាញរូបភាពទ័ពថៃជីកដីដាក់មីនខណៈនៅឡាំប៉ាចោទកម្ពុជា
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ថៃ អះអាងថា ជនកំសាកដែលលួចវាយទាហានកម្ពុជា គឺជាទេសចរ ប៉ុណ្ណោះ
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
កម្ពុជា រងឥទ្ធិពលពីព្យុះមួយទៀត គឺជាព្យុះទី៥ ឈ្មោះ ណារី (Nari)
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
រដ្ឋមន្ត្រីក្រសួងថាមពលថៃ ប្រាប់ពលរដ្ឋកុំជ្រួលច្របល់ បើសង្គ្រាមផ្ទុះឡើង អ្នកខាតធំគឺខ្លួនឯង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
«នាយករដ្ឋមន្ត្រី៣នាក់ក្នុងពេល៣ថ្ងៃ» ជារឿងដែលមួយពិភពលោក មិនអាចធ្វើបានដូចថៃ
-
សន្តិសុខសង្គម៩ ម៉ោង ago
ជនមិនស្គាល់មុខ លីបារី ១០៥ សុង ឆ្លងកាត់ច្រកអន្តរជាតិភ្នំដី ត្រូវកម្លាំងគយចាប់បាន