ព័ត៌មានជាតិ
មន្ត្រីធនធានទឹក អំពាវនាវឱ្យប្រជាពលរដ្ឋប្រុងប្រយ័ត្នបាតុភូតផ្គរ រន្ទះ និងខ្យល់កន្ត្រាក់
មន្ត្រីជាន់ខ្ពស់ក្រសួងធនធានទឹក និងឧតុនិយម នៅថ្ងៃទី ២៣ ខែមីនា ឆ្នាំ ២០២២ នេះ បានថ្លែងអំពាវនាវដល់ប្រជាពលរដ្ឋឱ្យបង្កើនការប្រុងប្រយ័ត្នចំពោះបាតុភូត ផ្គរ រន្ទះ និងខ្យល់កន្ត្រាក់ ក្នុងពេលដែលកម្ពុជាបន្តធ្លាក់ភ្លៀងរហូតដល់ដំណាច់ខែនេះ។

លោក ចាន់ យុត្ថា រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងធនធានទឹក និងឧតុនិយម បានថ្លែងប្រាប់ឱ្យដឹងថា ស្ថានភាពភ្លៀងធ្លាក់នារយៈពេលប៉ុន្មានថ្ងៃនេះ គឺដោយសារតែកម្ពុជាទទួលឥទ្ធិពលមួយចំនួន ពីសមុទ្រចិនខាងត្បូង និងមហាសមុទ្រឥណ្ឌា គួបផ្សំជាមួយបាតុភូតមួយចំនួនដែលកើតឡើងនៅក្រុងស្រុក ដូច្នេះភ្លៀងនឹងនៅតែបន្តធ្លាក់រ៉ាយប៉ាយថែមទៀតនៅថ្ងៃនេះ។
លោក ចាន់ យុត្ថាឱ្យដឹងថា ចាប់ពីថ្ងៃទី ២៥ ដល់ ២៦ ស្ថានភាពធូរស្រាលបន្ដិច ប៉ុន្តែដល់ថ្ងៃទី ២៧ទៅ របាយទឹកភ្លៀងនឹងចាប់ផ្ដើមកើនឡើងវិញ ហើយអ្វីដែលត្រូវយកចិត្តទុកដាក់នោះគឺបាតុភូតផ្គររន្ទះ និងខ្យល់កន្ត្រាក់ សូមបងប្អូនបង្កើនការយកចិត្តទុកដាក់ចំពោះបញ្ហានេះ។

ក្រសួងធនធានទឹក និងឧតុនិយមបានប្រកាសថា កម្ពុជានឹងមានភ្លៀងធ្លាក់ពីតិចទៅច្រើនចាប់ពីថ្ងៃទី ២៣ ដល់ថ្ងៃទី ២៩ ដំណាច់ខែមីនា ដោយសារឥទ្ធិពលជ្រលងសម្ពាធទាបឥណ្ឌា និងខ្យល់បក់មកពីទិសអាគ្នេយ៍ ដែលនាំមកនូវសំណើមពីសមុទ្រចិនខាងត្បូង។ បាតុភូតនេះ មានភ្លៀងលាយឡំផ្គរ រន្ទះ និងខ្យល់កន្ត្រាក់កើតឡើងនៅតាមតំបន់ទំនាបកណ្ដាល តំបន់ជួរភ្នំ និងមាត់សមុទ្រ ហើយនៅថ្ងៃទី ២៨ និង២៩ សន្ទុះភ្លៀងនឹងកាន់តែកើនឡើង៕
-
ព័ត៌មានអន្ដរជាតិ៤ ម៉ោង agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម២ ថ្ងៃ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា៥ ម៉ោង agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
កីឡា១ សប្តាហ៍ agoក្រុមជម្រើសជាតិកម្ពុជា មានស្ថិតិល្អការប្រកួត ASEAN Championship នៅស្តាតមរតកតេជោ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoពូទីន ចង់យកកិច្ចព្រមព្រៀងចាស់ និងតថភាពជាក់ស្ដែងលើសមរភូមិ ទៅចរចាសន្តិភាពជាមួយអ៊ុយក្រែន
-
កីឡា១ សប្តាហ៍ agoចប់សន្សំពិន្ទុជុំទី២ World Cup 2026 រកឃើញ ៧ ក្រុមឡើងវគ្គ ៣២ ក្រុមចុងក្រោយ
-
ព័ត៌មានជាតិ៣ ថ្ងៃ agoកូរ៉េខាងត្បូង ស្នើឲ្យ កម្ពុជា ធ្វើម្ចាស់ផ្ទះសន្និសីទ ICPC លើកទី ២


