Connect with us

ព័ត៌មានជាតិ

អ្នកនាំពាក្យ​រដ្ឋបាល​រាជធានី​ភ្នំពេញ ច្រានចោល​ជុំវិញ​ការចោទ​ប្រកាន់​ថា បាន​ប្រើ​អំពើហិង្សា​លើ​ក្រុម​បាតុករ​អតីត​បុគ្គលិក​ក្រុមហ៊ុន ណាហ្គាវើ​ល​ដ៏

បានផុស

នៅ

ភ្នំពេញ ​៖ អ្នកនាំពាក្យ​រដ្ឋបាល​រាជធានី​ភ្នំពេញ បាន​ច្រានចោល ចំពោះ​ការ​ផ្សព្វផ្សាយ​ព័ត៌មាន​មិន​ពិត​មួយចំនួន​តាម​បណ្តាញ​សង្គម​ដោយ​ចោទ ប្រកាន់​មកលើ​អាជ្ញា​ធរមាន​សមត្ថកិច្ច​ថា បាន​ប្រើ​អំពើហិង្សា​ទៅលើ​ក្រុមបាតុករ​ដែលជា​អតីត​បុគ្គលិក និង បុគ្គលិក​ក្រុមហ៊ុន ណាហ្គា វើ​ល​ដ៏ ក្នុងន័យ​មួលបង្កាច់​ចោទប្រកាន់​មកលើ​អាជ្ញា​ធរមាន​សមត្ថកិច្ច​ដែល​កំពុង បំពេញភារកិច្ច​ការពា​រ​សន្តិសុខ សុវត្ថិភាព សណ្ដាប់ធ្នាប់ របៀបរៀបរយ​សង្គម​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

នេះ​បើ​យោងតាម​សេចក្តីប្រកាស​ព័ត៌មាន​របស់​អ្នកនាំពាក្យ​រដ្ឋបាល​រាជធានី​ភ្នំពេញ​នៅ​ថ្ងៃទី​២៣​មីនា​នេះ ដែល​សេចក្តីប្រកាស​ព័ត៌មាន​នេះ​មានន័យថា​៖

​អ្នកនាំពាក្យ​រដ្ឋបាល​រាជធានី​ភ្នំពេញ មាន​កិត្តិយស​សូម​ជម្រាបជូន​ដល់​សាធារណជន​មេ​ត្ត ជ្រាបថា ប៉ុន្មាន​ថ្ងៃនេះ មានការ​ផ្សព្វផ្សាយ​ព័ត៌មាន​មិន​ពិត​មួយចំនួន​តាម​បណ្តាញ​សង្គម​ដោយ​ចោទ ប្រកាន់​មកលើ​អាជ្ញា​ធរមាន​សមត្ថកិច្ច​ថា​បាន​ប្រើ​អំពើហិង្សា​លើ​ក្រុមបាតុករ​ដែលជា​អតីត​បុគ្គលិក និង បុគ្គលិក​ក្រុមហ៊ុន ណាហ្គា វើ​ល​ដ៏​។​

ដើម្បី​ជៀសវាង​សាធារណជន​មានការ​ភាន់ច្រឡំ​តាម​ការផ្សព្វផ្សាយ​ព័ត៌មាន​មិន​ពិត គ្មាន​មូលដ្ឋាន ត្រឹមត្រូវ និង​ច្បាស់លាស់ ក្នុងន័យ​មួលបង្កាច់​ចោទប្រកាន់​មកលើ​អាជ្ញា​ធរមាន​សមត្ថកិច្ច​ដែល​កំពុង បំពេញភារកិច្ច​ការពា​រ​សន្តិសុខ សុវត្ថិភាព សណ្ដាប់ធ្នាប់ របៀបរៀបរយ​សង្គម​នោះ អ្នកនាំពាក្យ​រដ្ឋបាល រាជធានី​ភ្នំពេញ សូម​ធ្វើការ​បញ្ជាក់ជូន​ថា កន្លងមក​ក្រុមបាតុករ​ដែលជា​អតីត​បុគ្គលិក និង​បុគ្គលិក​ក្រុមហ៊ុន ណាហ្គា វើ​ល​ដ៏ នៅ​បន្ត​សន្សំ​ចិត្ត​មក​ប្រមូលផ្តុំ​ធ្វើបាតុកម្ម​ខុសច្បាប់​តាម​ទីសាធារណៈ​ដោយ​មិន​អនុវត្ត តាម​ការណែនាំ​របស់រ​ដ្ឋ​បាល​រាជធានី​ភ្នំពេញ ដែល​បាន​ជម្រាបជូន​ជាច្រើនលើក​ច្រើនសារ ជាពិសេស សេចក្តីជូនដំណឹង​ចុងក្រោយ​ចុះ​ថ្ងៃទី​០៧ ខែមីនា ឆ្នាំ​២០២២ ហើយ​រដ្ឋបាល​រាជធានី​ភ្នំពេញ ក៏​នៅ​បន្ត ធ្វើការ​ពន្យល់​ណែនាំ​ឱ្យ​បញ្ឈប់​សកម្មភាព​ខុសច្បាប់​ទាំងនេះ និង​បាន​អញ្ជើញ​ពួកគាត់​ទៅ​ទីលាន ប្រជាធិបតេយ្យ ដើម្បី​ធ្វើការ​សម្តែង​មតិ ដោយ​មិន​អនុញ្ញាតឱ្យ​ធ្វើការ​ប្រមូល​ផ្ដុំ​ខុសច្បាប់​តាម​ទីសាធារណៈ ឡើយ​។ អ្វីដែល​គួរឱ្យ​កាន់តែ​សោកស្តាយ​នោះ​គឺ ជាមួយនឹង​ការអនុវត្ត​វិធានការ​រដ្ឋបាល វិធានការ​ច្បាប់ និង​វិធាន​ការអប់រំ​ជាច្រើនលើក​ច្រើនសារ​ពី​សំណាក់​អាជ្ញា​ធរមាន​សមត្ថកិច្ច ដើម្បី​ផ្ដល់ឱកាស​ឱ្យ​ក្រុម បាតុករ​ធ្វើការ​ពិចារណា និង​ភ្ញាក់រលឹក ក្រុមបាតុករ​ទាំងនោះ​បែរជា​កាន់តែ​បន្ត​បំពាន​ធ្វើ​សកម្ម​ភាពខុស ច្បាប់​ជាច្រើនលើក​ច្រើនសារ​បន្ត​បន្ទាប់​ទៀត​តាម​ការរៀបចំ​របស់​អ្នកដឹកនាំ​រឿង ដើម្បី​កេងចំណេញ រូបភាព​បម្រើ​មហិច្ឆតា​របស់​ក្រុម​ខ្លួន រហូត​ឈានដល់​ការបង្កើត​ឈុត​ឆាក​សម្ដែង​ជា​ជនរងគ្រោះ​ក្រោម រូបភាព​ផ្សេងៗ ខណៈពេលដែល​អាជ្ញា​ធរមាន​សមត្ថកិច្ច​អញ្ជើញ​ពួកគាត់​ឱ្យ​ឡើង​រថយន្ត​ទៅធ្វើ​ការសម្ដែង មតិ​នៅ​ទីលាន​ប្រជាធិបតេយ្យ ហើយ​បែរជា​ចោទប្រកាន់ថា​អាជ្ញា​ធរមាន​សមត្ថកិច្ច​ប្រើ​អំពើហិង្សា​លើ ខ្លួន​ទៅវិញ​។

ជាក់ស្ដែង​ក្រុមបាតុករ​ទៅវិញ​ទេ​ដែល​បាន​បន្ត​ប្រមូលផ្ដុំ​តាម​សេនារីយោ​ដែល​បានរៀបចំ​ទុក ធ្វើការ​ក្រាញននៀល ប្រើ​ពាក្យ​ពេចន៍​អសុរោះ អាកប្បកិរិយា និង​កាយវិការ​មិន​សមរម្យ​ដាក់​អាជ្ញា​ធរមាន​សមត្ថកិច្ច ដើម្បី​បញ្ចេះ​កំហឹង និង​ត្រៀមចាំ​ផ្តិត​យក​រូបភាព​ផ្សេងៗ​ទុក​ធ្វើការ​ចោទប្រកាន់​។ ផ្ទុយ ទៅវិញ ជាមួយនឹង​ការបន្ត​អត់ធ្មត់​របស់​អាជ្ញាធរ​មាន​សមត្ថកិច្ច​ដែល​មិន​អាចឱ្យ​ធ្លាក់​ចូលទៅក្នុង​ឧបាយកល ដ៏​ស្មោកគ្រោក ថ្ងៃនេះ​ក្រុមបាតុករ​ខ្លួនឯងបាន​ភ្លេចខ្លួន​ពី​ការខិតខំ​សម្ដែង​ជា​ជនរងគ្រោះ ទាក់ទាញ ចំណាប់អារម្មណ៍ និង​ការអាណិតអាសូរ បែរជា​ធ្វើ​សកម្មភាព​ដោយបាន​ជេរប្រមាថ​តិះដៀល ប្រើ​កាយវិការ អសីលធម៌​ជាទីបំផុត​ដែល​មិន​សាក​សមជា​នារី​ខ្មែរ រហូត​ឈានដល់​ប្រើ​អំពើហិង្សា​បង្ក​របួសស្នាម​មក លើ​អាជ្ញា​ធរមាន​សមត្ថកិច្ច​៕

ដោយ ៖ ស្រីរ័ត្ន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម