Connect with us

ជីវិតកម្សាន្ដ

មួយឈុតពី ពេជ្រ សោភា ធ្វើឲ្យអ្នកគាំទ្រសរសើរមិនដាច់ពីមាត់

បានផុស

នៅ

អ្នកគាំទ្រលើកសរសើរពីសម្រស់ និងសំលៀកបំពាក់ ពេជ្រ សោភា មិនដាច់ពីមាត់ ក្រោយតារាចម្រៀងកំពូលប្រចាំផលិតកម្មហង្សមាសរូបនេះ បង្ហោះរូបថតប៉ុន្មានសន្លឹក។

May be a closeup of 1 person
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

មិនសរសើរមិនបាន ក្រោយម្ចាស់បទ Better Days អ្នកនាង ពេជ្រ សោភា គ្រងសំលៀកបំពាក់មួយឈុត ដែលបានច្នៃពីក្រមាខ្មែរ ដែលធ្វើឲ្យផ្ទុះការកោតសរសើរ និងលើកឡើងពីសម្រស់បូករួមជាមួយភាពស្រស់ស្អាត។ តាមការបង្ហោះរបស់អ្នកនាង និងការបង្ហោះរបស់អ្នកច្នៃម៉ូតមុននេះ បានធ្វើឲ្យ​ទស្សនិកជន​ជាពិសេសអ្នកគាំទ្រតារាចម្រៀងរូបនេះ កោតសរសើរពីទឹកដៃនៃការច្នៃម៉ូត និងសម្រស់ដ៏ស្រស់ស្អាតនៅពេលអ្នកនាង ពេជ្រ សោភា បានគ្រងឈុតនោះ ដែលមានការលាយបញ្ចូលគ្នារវាងបុរាណ និងសម័យជាពិសេសក្រមារបស់ខ្មែរ បានរំលេចនៅភាពស្រស់ស្អាតថែមមួយកម្រិតទៀត។

May be an image of 1 person and standing
May be an image of 1 person and standing
May be an image of 1 person and standing

ក្នុងវ័យ ៣៧ ឆ្នាំ ក៏ពិតមែនតែតារាស្រីរូបនេះ នៅតែមានសម្រស់ស្រស់ស្អាត ជាពិសេសការលេងនូវម៉ូតសំលៀកបំពាក់ មិនថាបុរាណសម័យ មិនឲ្យអ្នកគាំទ្រខកបំណងនោះទេ។ លើសពីនេះទៅទៀត អ្នកនាងពេជ្រ សោភា ក៏ជាតារាស្រីម្នាក់ ដែលតែងតែជួយលើកស្ទួយសិល្បៈបុរាណខ្មែរជានិច្ចជាកាល តាមរយៈ MV ឬក៏តាមការសម្ដែងតន្ដ្រីធំៗផ្សេងៗ ដែលធ្វើឲ្យអ្នកគាំទ្រដកចិត្តមិនរួចពីទង្វើគាំទ្ររបស់អ្នកនាងលើវិស័យសិល្បៈបុរាណគ្រប់ទម្រង់បែបនេះ៕

May be an image of 1 person, standing and outdoors
May be a closeup of 1 person
May be an image of 1 person

អត្ថបទ៖ ផានិត

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម