Connect with us

សន្តិសុខសង្គម

បាក់របងថ្មរបស់ក្រុមហ៊ុនបេតុងលាយស្រេចជិត១០០ម៉ែត្រសង្កត់ផ្ទះពលរដ្ឋ២ខ្នង

បានផុស

នៅ

ផ្ទះប្រជាពលដ្ឋចំនួន២ខ្នងបានរងការខូចខាតធ្ងន់ ដោយសារផ្ទាំងថ្មរបងក្រុមហ៊ុនក្រឡុងស៊ីម៉ង់តិ៍ មួយដែលមានកម្ពស់ប្រមាណជាង៥ម៉ែត្រ បានបាក់ស្រុតសង្កត់ពីលើតែសំណាងល្អពុំបណ្តាលអោយមនុស្ស រងរបួសគ្រោះថ្នាក់ឡើយ ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ហេតុកាណ៍នេះបង្កអោយមានការភ្ញាក់ផ្អើលកាលពីព្រឹកថ្ងៃទី២៧ ខែមិនា ឆ្នាំ២០២២ នៅចំណុចក្រុមហ៊ុនក្រឡុងស៊ីម៉ង់តិ៍ មួយដែលស្ថិតនៅតាមផ្លូវជាតិលេខ៦ ក្នុងភូមិចំបក់មាស សង្កាត់បាក់ខែង ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ។

បើតាមការអោយដឹង ផ្ទាំងថ្មរបងដែលបាក់ស្រុតនោះ មានបណ្តោយប្រវែងជិត១០០ម៉ែត្រ និងមានកម្ពស់ប្រមាណជាង៥ម៉ែត្រ ដែលក្រុមហ៊ុនធ្វើព័ទ្ធទីតាំងរោងចក្រ។​ការបាក់ស្រុតដួលរលំរបងទាំងជំហរនេះត្រូវបានគេដឹងថា បណ្តាលមកពីក្រុមហ៊ុនចាក់ដីខ្ពស់និងកិនបង្ហាប់ព្រមទាំងមានភ្លៀងធ្លាក់ជាហេតុធ្វើអោយស្រុតដីបាក់របង់តែម្តង ។

តាមព័ត៌មានអោយដឹងទៀតថា រោងចក្រក្រឡុកស៊ីម៉ង់តិ៍នេះទើបតែដំណើរការបានថ្មី ។ នៅមុនពេលកើតហេតុខណះពេលដែលគ្រឿងចក្រកំពុងកិនបង្ហាប់និងធ្វើដំណើរចុះឡើងនៅក្នុងក្រុមហ៊ុន ស្រាប់តែរបងថ្ម នោះបានបាក់ទាំងផ្ទាំងសង្កត់ទៅលើផ្ទះប្រជាពលរដ្ឋចំនួន២ខ្នងដែលនៅជាប់របងនោះបណ្តាលអោយផ្ទះឈើមួយខ្នង បានរងការខូចខាតធ្ងន់ធ្ងរបាក់ខ្ទេចដំបូល​និងជញ្ជ្រាំង។ ​ចំណែកផ្ទះថ្មមួយខ្នងទៀតរងការខូចខាត​ដំបូលផងដែរ៕

អត្ថបទ៖ រស្មី

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម