Connect with us

សន្តិសុខសង្គម

ផ្ដន្ទាទោសបុរសជនជាតិចិនម្នាក់ ឲ្យជាប់ពន្ធនាគារ ២២ ឆ្នាំ ពីបទនាំចូលគ្រឿងញៀន ៧ គីឡូ

បានផុស

នៅ

លោក ស៊ិន សុវណ្ណរ័ត្ន ចៅក្រមជំនុំជម្រះសាលាដំបូងរាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី៣០ ខែមីនា​ឆ្នាំ២០២២ បានប្រកាសសាលក្រមផ្ដន្ទាទោសលើបុរសជនជាប់ចោទជនជាតិចិនម្នាក់ ឈ្មោះ ហ្វាន អ៉ី (FAN YI) អាយុ៤៩ឆ្នាំ ដាក់ពន្ធនាគារកំណត់២២ឆ្នាំ និងពិន័យប្រាក់ចំនួន៥០លានរៀល ក្រោមការចោទប្រកាន់ពីបទ ដឹកជញ្ជូន រក្សាទុក និងជួញដូរគ្រឿងញៀន។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ជនត្រូវចោទមានស្រុកកំណើតនៅប្រទេសចិន កាន់លិខិត ឆ្លងដែនលេខ EJ4666319 មុនពេល​ចាប់ខ្លួនស្នាក់នៅផ្ទះជួលលេខ៤៨២BIS ផ្លូវទន្លរមេគង្គ សង្កាត់ ជ្រោយចង្វា ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ ។

សេចក្ដីសម្រេចនេះក្រោយពីតុលាការបញ្ចប់សវនាការសួរដេញដោលកាលពីថ្ងៃទី២៩មិន ហើយ​តុលាការកំណត់យកថ្ងៃទី៣០ ខែមិនាឆ្នាំ២០២២ដើម្បីធ្វើការប្រកាសសាលក្រម។

ការបង្រ្កាបករណីរក្សាទុក ជួញដូរគ្រឿងញៀនឆ្លងដែនតាមផ្លូវគោក នៅចំណុច បេនឡាន​អូរឬស្សី ផ្លូវលេខ ១០៥ សង្កាត់បឹងព្រលិត ខណ្ឌ៧មករា និងបន្តឆែកឆេរលំនៅដ្ឋាន ផ្ទះលេខ​៤៨២BIS ផ្លូវទន្លរមេគង្គ សង្កាត់ ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ នៅថ្ងៃទី១២ ខែឧសភា ឆ្នាំ ២០២១។

ក្នុងប្រតិបត្តិការនេះសមត្ថកិច្ចបានចាប់យកវត្ថុតាង អ៊ិចស្តាស៊ី(MDMA) ទម្ងន់ ៩៧១.៧៧ ក្រាម

កេតាមីន(Ketamine) ទម្ងន់ ៧ គីឡូ៥៧៨.៩៥ ក្រាម និងមេតំហ្វេតាមីន(ICE) ៩៣ ក្រាម ចាប់​យក​វត្ថុតាងគ្រឿងញៀន សរុប ៦ គីឡូក្រាមសារ​ធាតុ​ផ្សំ៕

អត្ថបទ៖ មករា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម