Connect with us

ព័ត៌មានជាតិ

រដ្ឋមន្ត្រីព័ត៌មាន​វះកាត់​ប្ដូរ​កែវ​ភ្នែក​ទាំងគូ​ដោយ​ជោគជ័យ​​

បានផុស

នៅ

លោក ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាននៅថ្ងៃទី ៣០ ខែមីនា ២០២២ បានទទួល​ការវះ​កាត់​ប្ដូរ​កែវភ្នែក​ទាំងគូ​ដោយ​ជោគជ័យ ខណៈព្រឹកថ្ងៃទី ៣១ នេះ គ្រូពេទ្យនឹងដករបាំងភ្នែក​របស់​លោកចេញ។​​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោករដ្ឋមន្ត្រីមានប្រសាសន៍នៅលើបណ្ដាញសង្គមហ្វេសប៊ុកផ្លូវការថា “ម្សិលមិញ ថ្ងៃទី ៣០ មីនា ២០២២ ក្នុងរយៈពេលមួយម៉ោង ខ្ញុំបានទទួលការវះកាត់ដោយជោគជ័យប្តូរកែវភ្នែកទាំង ២ របស់ខ្ញុំហើយ តែពេលនេះពេទ្យនៅបិទភ្នែកខ្ញុំនៅឡើយ ដោយទុកតែមុមគំហើញប្រហែល ១០ អង្សា ល្មមនឹងមើលផ្លូវឃើញ និងចំណាំមុខអ្នកគ្រូពេទ្យស្អាតដែលមើលថែខ្ញុំតែប៉ុននោះ។ សូមអរគុណមិត្តភក្តិជិតឆ្ងាយដែលបារម្ភ និង សួរសុខទុក្ខខ្ញុំ។ ព្រឹកនេះ ពេទ្យនឹងដករបាំងភ្នែក បើអ្វីៗបានល្អ ខ្ញុំអាចត្រលប់ចូលស្រុកវិញនៅថ្ងៃទី ១ មេសានេះ”៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម