ព័ត៌មានអន្ដរជាតិ
លោក ពូទីន ចេញច្បាប់ថ្មីឲ្យប្រទេសមិនមែនសម្ព័ន្ធមិត្តត្រូវតែបង់ជាលុយ រុស្ស៊ី បើទិញឧស្ម័នពីប្រទេសខ្លួន
ប្រធានាធិបតីរុស្ស៊ីលោក វ្ល៉ាឌីមៀ ពូទីន បានចុះហត្ថលេខាលើក្រឹត្យមួយទាមទារឲ្យប្រទេស “មិនមែនសម្ព័ន្ធមិត្ត” ត្រូវតែបង់ជាប្រាក់ “រូប” សម្រាប់ការទិញឧស្ម័នធម្មជាតិពីប្រទេសរបស់លោក ចាប់ពីថ្ងៃសុក្រនេះទៅ ។

លោកប្រធានាធិបតីក៏បានបញ្ចេញបញ្ជីប្រទេសដែលមិនមែនជាសម្ព័ន្ធមិត្តរបស់រុស្ស៊ីផងដែរដោយក្នុងនោះរួមមាន សហរដ្ឋអាមេរិក ប្រជាជាតិអឺរ៉ុប និងជប៉ុន ។
ទន្ទឹមនោះ លោក ពូទីន បានព្រមានកាលពីថ្ងៃព្រហស្បតិ៍ថា កិច្ចសន្យាដែលមានស្រាប់នឹងត្រូវបញ្ឈប់ ប្រសិនបើអ្នកទិញមិនធ្វើតាម ប៉ុន្តែតាមការអនុវត្តជាក់ស្តែង អ្នកទិញនៅតែអាចបង់ប្រាក់ជារូបិយប័ណ្ណបរទេសបាន រហូតដល់មានការកំណត់បន្ថែមទៀត ។

ក្រឹត្យនេះនិយាយថា អ្នកទិញត្រូវតែបើកគណនីរូបិយប័ណ្ណបរទេស និងរូបិយបណ្ណរូបនៅធនាគារ Gazprombank របស់រុស្ស៊ី ដែលនឹងផ្ទេររូបិយប័ណ្ណបរទេសរបស់ពួកគេទៅជារូបិយបណ្ណរូបដើម្បីធ្វើការទិញ ។
គួរបញ្ជាក់ថា ការចុះហត្ថលេខាលើក្រឹត្យនេះត្រូវបានគេជឿថាជាការប៉ុនប៉ងដើម្បីជួយសង្គ្រោះប្រាក់រូបល ខណៈតម្លៃរូបិយប័ណ្ណមួយនេះបាននឹងកំពុងធ្លាក់ចុះ ដោយសារតែការដាក់ទណ្ឌកម្មសេដ្ឋកិច្ចដ៏តឹងតែងពីប្រទេសលោកខាងលិចលើរុស្ស៊ីសម្រាប់ការលុកលុយអ៊ុយក្រែន ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ NHK
ចុចអាន ៖ រុស្ស៊ី ព្រមានប្រទេសណាតូមួយនេះនៅឲ្យឆ្ងាយពីសង្គ្រាម អ៊ុយក្រែន
-
ព័ត៌មានអន្ដរជាតិ១២ ម៉ោង agoអ៊ីស្រាអែល បាញ់ប្រហារចំរោងបុណ្យសពមួយកន្លែងនៅហ្គាហ្សា ស្លាប់មនុស្ស៨នាក់
-
កីឡា៣ ម៉ោង agoពិតជាអស្ចារ្យណាស់! កម្ពុជា ឈ្នះ ថៃ ឡើងវគ្គផ្តាច់ព្រ័ត្រ SEA V. League 2026
-
ព័ត៌មានអន្ដរជាតិ១១ ម៉ោង agoកប៉ាល់ថៃ មួយគ្រឿងទៀត ព្រហើន មិនស្តាប់អ៊ីរ៉ង់ព្រមាន, ទីបំផុត ត្រូវស៊ីមីស៊ីល នៅច្រក Hormuz
-
ព័ត៌មានអន្ដរជាតិ១៣ ម៉ោង agoត្រាំ គំរាមយកពន្ធថែម ពីកាណាដា ព្រោះភ្លើងឆេះព្រៃ ជះផ្សែងអ័ព្ទ «កខ្វក់» ចូលមកអាមេរិក
-
ព័ត៌មានជាតិ៦ ម៉ោង agoអាជ្ញាធរអប្សរាច្រានចោលការចុះផ្សាយរបស់សារព័ត៌មានថៃពាក់ព័ន្ធនឹងការស្លៀកពាក់បុរាណខ្មែរ
-
នយោបាយ៧ ម៉ោង agoប្រធានាធិបតីចិនថានឹងបន្តជួយធ្វើឱ្យស្ថានភាពព្រំដែនកម្ពុជា-ថៃល្អប្រសើរឡើងវិញ
-
ព័ត៌មានជាតិ១១ ម៉ោង agoអាជ្ញាធរខណ្ឌដូនពេញ ស្ថាបនាប្រព័ន្ធលូថ្មី ប្រវែងជិត ៧០០ ម៉ែត្រ ប្រសព្វឆ្លងកាត់សង្កាត់ចំនួន ២ ជូនពលរដ្ឋ
-
នយោបាយ៧ ម៉ោង agoនាយករដ្ឋមន្ត្រីសរសើរអត្ថបទរបស់ហ្វេសបុកមួយទាក់ទងនឹងរឿងបណ្ឌិតចេះគ្រប់រឿង


