Connect with us

ព័ត៌មានអន្ដរជាតិ

ថៃ ចុះបិទរោងចក្រផលិតសាច់ប្រហិត-សាច់ជ្រូក បន្ទាប់ពីរកឃើញផ្ទុកសារធាតុរក្សាទុកលើសស្តង់ដារ

បានផុស

នៅ

ប្រភពព័ត៌មានបានឱ្យដឹងថា អគ្គនាយកដ្ឋានចំណីអាហារ និងឱសថថៃ បានសហការជាមួយការិយាល័យសុខភាពសាធារណៈខេត្ត ចុះត្រួតពិនិត្យរោងចក្រផលិតម្ហូបអាហារពីសាច់សត្វមួយកន្លែងនៅក្នុងខេត្តរ៉ាក់យ៉ងមានដូចជា៖ ប្រហិត សាច់ក្រក និងយ៉រ បន្ទាប់ពីផលិតផលទាំងនោះត្រូវបានជំនាញរកឃើញនៅតាមកន្លែងលក់ដែលមានលក្ខណៈខុសបច្ចេកទេស និងលើកស្លាកសញ្ញាមិនត្រឹមត្រូវ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លទ្ធផលបន្ទាប់ពីការត្រួតពិនិត្យ នៅបានរកឃើញសារធាតុសម្រាប់រក្សាទុកបានយូរ (benzoic acid) លើសស្តង់ដារកំណត់ នៅលើផលិតផលចំនួន ៤ប្រភេទ ដែលអ្នកលក់បាននិយាយថា ពួកគេបានទិញពីហាងលក់បោះដុំក្នុងខេត្តសាមុតសាខន ទើបសមត្ថកិច្ចជំនាញពង្រីកការត្រួតពិនិត្យបានរកឃើញថា ផលិតផលខាងលើបានទទួលមកពីអ្នកផលិតនៅខេត្តណាខនប៉ាធុម (Nakhon Pathom) ទើបនាយកដ្ឋានចំណីអាហារ និងឱសថ រួមជាមួយនឹងការិយាល័យខេត្តណាខនប៉ាធុមបានចុះត្រួតពិនិត្យទីតាំងផលិតបានរកឃើញថា រោងចក្របានផលិតដោយគ្មានការអនុញ្ញាត ទីតាំងផលិតមិនត្រឹមត្រូវតាមស្តង់ដារ លើកស្លាកសញ្ញាមិនត្រឹមត្រូវ ទើបខេត្តបានបញ្ជាឱ្យផ្អាកការផលិតនិងចាត់ការទៅតាមច្បាប់ ចាប់តាំងពីថ្ងៃទី២៨ ខែមីនាមកម៉្លេះ៕

ប្រែសម្រួល៖ គង់ សំអាន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម