ព័ត៌មានអន្ដរជាតិ
លោក Vucic ប្រកាសខ្លួនឯងពីជ័យជម្នះក្នុងការបោះឆ្នោតប្រធានាធិបតីស៊ែប៊ី
ប្រធានាធិបតីស៊ែប៊ី លោក Aleksandar Vucic បានប្រកាសខ្លួនឯងជាអ្នកទទួលបានជ័យជម្នះក្នុងការបោះឆ្នោតជ្រើសរើសប្រធានាធិបតី នៅថ្ងៃអាទិត្យម្សិលមិញ ខណៈការបោះឆ្នោតបានបិទបញ្ចប់ និងការព្យាករទុកជាមុនដែលផ្តល់ឲ្យលោកគ្រប់គ្រាន់ដើម្បីជៀសវាងពីការបោះឆ្នោតបន្តបន្ទាប់ផ្សេងទៀត។
តាមការវិភាគមួយរបស់មជ្ឈមណ្ឌលសម្រាប់ការបោះឆ្នោតដោយសេរី និងយុត្តិធម៌ លោល Vucic ទទួលបានសំឡេងគាំទ្រ៥៩% ដែលជាជ័យជម្នះគ្រប់គ្រាន់។

ថ្លែងពីទីស្នាក់ការគណបក្សរបស់លោក មេដឹកនាំកំពុងកាន់អំណាចបានប្រកាសថា ៖«ស៊ែប៊ីនឹងស្ថិតនៅលើអឺរ៉ុប និងកំណែទម្រង់ ប៉ុន្តែនៅតែជាមិត្តភក្តិជាមួយប្រទេសរុស្ស៊ី និងចិន»។
បច្ចុប្បន្ន ប្រទេសនេះស្ថិតនៅក្នុងដំណើរការនៃការចូលរួមជាមួយសហភាពអឺរ៉ុប ប៉ុន្តែបដិសេធកាត់ផ្តាច់ទំនាក់ទំនងជាមួយរដ្ឋាភិបាលក្រុងមូស្គូចំពេលជម្លោះជាមួយអ៊ុយក្រែន ដែលមិនដូចប្រទេសជិតខាងជាច្រើនដែលជាសមាជិកអង្គការណាតូនោះទេ។
ខណៈពេលគណបក្សវឌ្ឍនភាពរបស់លោក Vucic ហាក់ដូចជាធ្លាក់មកតិចជាង៥០%នៅក្នុងសភា វានឹងត្រូវការសំឡេងភាគច្រើនច្បាស់លាស់មួយដែលផ្ទុយពីការព្យាករថា ឈ្នះប្រហែលជា៤៣%នៃអាសនៈ គណបក្សនេះទំនងជាបង្កើតសម្ព័ន្ធភាពជាមួយគណបក្សសង្គមនិយមដែលធ្លាប់បានធ្វើការជាមួយគ្នាពីមុន។ សម្ព័ន្ធភាពគណបក្សប្រឆាំងសាមគ្គីភាពដើម្បីជ័យជម្នះស៊ែប៊ីមើលទៅដូចជាទទួលបានសំឡេងគាំទ្រតែ១៣%ប៉ុណ្ណោះ។
ប្រហែលជា៥០.៨២%នៃអ្នកបោះឆ្នោតដែលបានចុះឈ្មោះបានចេញទៅបោះឆ្នោតដែលត្រូវបានបិទបញ្ចប់វេលាម៉ោង៨ល្ងាចម៉ោងក្នុងស្រុក។ មិនមានភាពមិនប្រក្រតីណាមួយត្រូវបានរាយការណ៍ដោយគណៈកម្មការបោះឆ្នោតរដ្ឋឡើយ ហើយលទ្ធផលជាផ្លូវការត្រូវបានគេរំពឹងបង្ហាញនាថ្ងៃចន្ទនេះ៕
ប្រែសម្រួល៖ វីរបុត្រ
ប្រភព៖ RT
-
ព័ត៌មានជាតិ៤ ថ្ងៃ agoសមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យជនជាតិថៃ២នាក់និងខ្មែរម្នាក់ ករណីជួញដូរសារធាតុញៀន
-
ព័ត៌មានជាតិ៣ ថ្ងៃ agoស្ថានទូតអូស្ត្រាលីប្រចាំកម្ពុជាឆ្លើយតបនឹងហេតុការណ៍ទាហានថៃផ្ទុះអាវុធកាលពីថ្ងៃទី២៩ ខែមេសា
-
ព័ត៌មានជាតិ៤ ថ្ងៃ agoទាហានថៃបាញ់កាំភ្លើង៩គ្រាប់ មុខអនុព័ន្ធយោធាអាម៉េរិក ចិន រុស្ស៊ី ជប៉ុន ដែលចុះសង្កេតការណ៍នៅអូរស្មាច់
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoរដ្ឋបាលលោក ត្រាំ បកស្រាយថា «សង្គ្រាមចប់ហើយ» ដើម្បីគេចពីការសុំច្បាប់សភា
-
ព័ត៌មានជាតិ៦ ថ្ងៃ agoអាជ្ញាធរទាត់ចោលព័ត៌មានដែលផ្សាយថា ថៃបានឈ្លានពានចូលទឹកដីខ្មែរនៅខេត្តប៉ៃលិន
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoចាប់ខ្លួនបានហើយ! ខ្មាន់កាំភ្លើង ដែលប៉ុនប៉ងបាញ់ប្រហារលោក ត្រាំ នៅសេតវិមាន
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoមកពីថៃវិញ សង្ឃ២២អង្គ ត្រូវប៉ូលិសស្រីលង្កា ឃាត់ខ្លួន ជាមួយគ្រឿងញៀនជាង ១០០គីឡូក្រាម
-
ព័ត៌មានជាតិ១ សប្តាហ៍ agoកម្ពុជាឆ្លើយតបចំពោះការដកខ្លួនដោយឯកតោភាគីរបស់ថៃចេញពី MOU-2001 ស្ដីពីតំបន់ដែនសមុទ្រត្រួតគ្នា


