ព័ត៌មានអន្ដរជាតិ
បាតុករដឹកនាំដោយនិស្សិតស៊ែប៊ី ប្រែក្លាយជប់លៀងឆ្លងឆ្នាំទៅជាបាតុកម្មទាមទារយុត្តិធម៌
នៅថ្ងៃឆ្លងឆ្នាំសកល ប្រជាជនស៊ែប៊ីរាប់ពាន់នាក់ជាពិសេសក្រុមនិស្សិតមហាវិទ្យាល័យ បានប្រែក្លាយពិធីអបអរសាទរឆ្លងឆ្នាំសកលទៅជាការតវ៉ាទាមទារស្រែករកយុត្តិធម៌ដោយប្រើប្រាស់មូលហេតុពីហេតុការបាក់ដំបូលនៃស្ថានីយរថភ្លើងដែលបណ្តាលឲ្យមនុស្ស១៥នាក់បានស្លាប់កាលពី២ខែមុន។
ការតវ៉ារបស់ប្រជាជនដឹកនាំដោយក្រុមនិស្សិតមិនមែនប្រមូលផ្តុំគ្នានៅតែរដ្ឋធានីបែលក្រាដនោះទេ ប៉ុន្តែនៅបណ្តាក្រុងតូចៗជាច្រើនទៀត ដើម្បីទាមទារឲ្យមានកំណែទម្រង់នយោបាយនិងប្រព័ន្ធយុត្តិធម៌នៅក្នុងប្រទេសតំបន់បាល់កង់នេះ។

តាមសេចក្តីរាយការណ៍របស់ទីភ្នាក់ងារព័ត៌មាន AP ក្រុមនិស្សិតពីសកលវិទ្យាល័យនានានៅទីក្រុងបែលក្រាដ បានរៀបចំការតវ៉ានោះឡើងដោយនាំគ្នាស្រែកថា «គ្មានទេចូលឆ្នាំថ្មី អ្នកនៅតែជំពាក់ពួកយើងរឿងមួយ (There is No New Year-You Still Owe Us for the Old One»។
ក្រុមអ្នកតវ៉ាបានស្រែកពាក្យថា «យើងចង់បានយុត្តិធម៌» ដោយស្មិងស្មាធិ័នៅម៉ោង១១និង៥២នាទី ដោយរំឭកទៅដល់វិញ្ញាណក្ខន្ធរបស់អ្នកស្លាប់នៅក្នុងហេតុការណ៍បាក់ដំបូលស្ថានីយរថភ្លើងនៅ Novi Sad កាលថ្ងៃទី១ខែវិច្ឆិកា ដែលបណ្តាលឱ្យមានអ្នកស្លាប់រហូតដល់១៥នាក់។
ការតវ៉ារបស់និស្សិតនៃប្រទេសស៊ែប៊ីកើតឡើងជាបន្តបន្ទាប់ ហាក់បានទាញការយកចិត្តទុកដាក់ពីសំណាក់ប្រធានាធិបតីស៊ែរប៊ី លោក Aleksandar Vucic ដែលយល់ថា ពួកនិស្សិតតាមមហាវិទ្យាល័យទាំងនោះត្រូវការប្រាក់ដើម្បីលើកកម្ពស់ការសិក្សា និងជីវភាព ហើយលោកក៏បានដាក់ចេញនូវការសន្យាមួយចំនួន ដូចជាការសន្យាផ្តល់ប្រាក់សម្រាប់ទិញលំនៅឋានជាដើម។
ប៉ុន្តែការតវ៉ាបានផ្ទុះធំឡើងៗក្នុងចលនាទាមទារយុត្តិធម៌ដល់ស្លាប់ទាំងនោះ ដោយចោទប្រកាន់ថា ការរងគ្រោះរបស់ពួកគេដោយសារតែអំពើពុករលួយរបស់រដ្ឋាភិបាលក្នុងការដឹកនាំការធ្វើគម្រោងកែលម្អដំបូលអគារស្ថានីយរថភ្លើងដែលគ្មានគុណភាព។
ការខកខានការបញ្ជាក់ទាន់ពេលវេលា និងប្រកបដោយហេតុផលទទួលយកបានរបស់រដ្ឋាភិបាលរបស់ប្រធានាធិបតី Aleksandar Vucic ក៏ជំរុញចលនាទាមទារនេះកាន់តែខ្លាំងឡើងៗ រហូតដល់ការទាមទារឲ្យកំណែទម្រង់នយោបាយ និងការទាមទារយុត្តិធម៌។
ប្រធានាធិបតីស៊ែប៊ី លោក Aleksandar Vucic ដែលកាន់អំណាចជាង១០ឆ្នាំទៅហើយ មានទំនោរយ៉ាងខ្លាំងទៅរកប្រទេសចិន និងរក្សាមិត្តភាពល្អជាមួយប្រធានាធិបតីរុស្ស៊ី ដែលធ្វើឲ្យបស្ចឹមលោកមិនពេញចិត្តចំពោះអំណាចរបស់លោកដែលផ្អៀងទៅរករុស្ស៊ីនិងចិន។
កាលខែឧសភាឆ្នាំ២០២៤ ប្រធានាធិបតីចិន លោក ស៊ីជីន ភីង បានទៅទស្សនកិច្ចប្រទេស៊ែប៊ី និងបានសង្កត់ធ្ងន់នូវចំណងមិត្តភាពរបស់ពួកគេ ព្រមទាំងបានអត្ថាធិប្បាយថា ចំណងទំនាក់ទំនងរបស់ពួកគេ បង្កើតចេញពីឈាមទៀតផង៕
ដោយ រ៉ាន់ រើយ

-
ព័ត៌មានជាតិ១៧ ម៉ោង agoសមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យជនជាតិថៃ២នាក់និងខ្មែរម្នាក់ ករណីជួញដូរសារធាតុញៀន
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoខេត្ត Kochi នៅជប៉ុនផ្តល់ប្រាក់ ១២៥ដុល្លារឲ្យអ្នកនៅលីវ ចំណាយលើការណាត់ចួបបង្កើតស្នេហា
-
ព័ត៌មានជាតិ៦ ថ្ងៃ agoទេសចរគួរដឹងអ្វីខ្លះ ពេលទៅកម្សាន្តតំបន់អេកូទេសចរណ៍រ៉ាមសារសម្រស់កោះហានក្នុងខេត្តស្ទឹងត្រែង?
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoតំណាងអយ្យការសម្រេចចោទប្រកាន់លោកផ្កាយបីនិងលោកផ្កាយពីរ រួមអ្នកពាក់ព័ន្ធ៤នាក់ផ្សេងទៀត
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoវិមានក្រឹមឡាំង៖ ពូទីន ត្រៀមជួបហ្សេលេនស្គី ទាល់តែមានការចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាព
-
សន្តិសុខសង្គម៥ ថ្ងៃ agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ
-
ព័ត៌មានជាតិ២ ថ្ងៃ agoអាជ្ញាធរទាត់ចោលព័ត៌មានដែលផ្សាយថា ថៃបានឈ្លានពានចូលទឹកដីខ្មែរនៅខេត្តប៉ៃលិន


