ព័ត៌មានជាតិ
ពិសាទឹក “ឋានសួគ៌បូកគោ” ជួយលើកកម្ពស់សុខភាព និងលើកស្ទួយផលិតផលជាតិ
ដំណក់ទឹកភ្លៀង ដែលមិនរងការបំពុលពីបរិយាកាស និងផ្សែងយានយន្តផ្សេងៗ ត្រូវបានយកមកប្រើប្រាស់ ដើម្បីផលិតទឹកពិសា “ឋានសួគ៌បូកគោ” ដើម្បីលើកកម្ពស់សុខភាពអ្នកពិសា និងមានសារធាតុទ្រទ្រង់រាងកាយយ៉ាងប្រសើរ។ ដោយមានកម្ពស់ ១ ០៧៥ ម៉ែត្រ ឧទ្យានជាតិព្រះមុនីវង្សបូកគោ ជាតំបន់ដ៏ពិសិដ្ឋមួយ ដែលមានអាកាសធាតុត្រជាក់គ្រប់រដូវកាល។

ដំណក់ទឹក ដែលត្រូវបានទាញយកមកប្រើប្រាស់ សម្រាប់ទឹកពិសា “ឋានសួគ៌បូកគោ” មានគុណភាពខ្ពស់ ជួយសុខភាពអ្នក ពិសារ ប្រៀបដូចជា ទឹកដែលត្រូវបានទាញយកពីភ្នំហ្វូជីប្រទេសជប៉ុន។ ជាមួយនឹងសេវាកម្ម ពោរពេញដោយភាពសម្រិតសម្រាំង និងការពង្រីកសេវាកម្ម ចែកចាយកាន់តែទូលំទូលាយ ទឹកពិសាឋានសួគ៌បូកគោ បាននិងកំពុងចាប់ផ្តើមពេញនិយម និងជ្រើសរើសយកមកទទួលទានពីសំណាក់ប្រជាពលរដ្ឋខ្មែរ។ ទឹកពិសាឋានសួគ៌បូកគោ ត្រូវបានផលិត និងវេចខ្ចប់នៅក្នុងសហគ្រាស ផលិតទឹកពិសានៅលើភ្នំបូកគោ ជាប្រភពទឹកស្អាតមិនមានសារធាតុពុល និងមេរោគផ្សេងៗ ហើយផ្តល់នូវសុខភាពល្អចំពោះសុខភាពមនុស្សគ្រប់វ័យ។


លោក សៅ សារិន នាយកចាត់ការទូទៅស្តីទីសណ្ឋាគារឋានសួគ៌ សុខា បានមានប្រសាសន៍ឲ្យដឹងថា “លក្ខណៈពិសេសរបស់ “ទឹកពិសាឋានសួគ៌បូកគោ ជាទឹកធម្មជាតិ នៅលើកំពូលភ្នំបូកគោ ដែលមានរយៈកម្ពស់ ១ ០៧៥ ម៉ែត្រពីនីវ៉ូទឹកសមុទ្រ ខ្ពស់ជាងទឹកស្ទឹង អូរ អណ្តូង ទន្លេ ជាដើម”។ លោកបានបន្តថា “ប្រសិនបើទឹកពិសាចេញពីប្រភពទឹកស្ទឹង អូរ អណ្តូង ទន្លេ គេត្រូវប្រើប្រាស់សារធាតុគីមី ដើម្បីបំបាត់ក្លិននិងធ្វើឱ្យថ្លា។ ប៉ុន្តែសម្រាប់ទឹកពិសាឋានសួគ៌បូកគោ ជាទឹកធម្មជាតិ ដែលមិនមានសារធាតុគីមីឡើយ”។


យោងតាមការសិក្សារបស់អ្នកជំនាញ មកពីប្រទេសម៉ាឡេស៊ី បានការកោតសរសើរ និងទទួលស្គាល់ចំពោះគុណភាព នៃទឹកពិសាឋានសួគ៌បូកគោយ៉ាងខ្លាំង ដោយសារតែទឹកពិសារបស់យើង មានប្រភពមកពីប្រភពទឹកដែលមាននីវ៉ូខ្ពស់ មិនមានសារធាតុគីមីនានាហូរចូលឡើយ។ លោកបន្តថា ដោយសារភ្នំបូកគោមានកម្ពស់ខ្ពស់ ហេតុនេះផ្ទៃបឹងផ្ទុកទឹករបស់យើង ស្រូបយកដំណក់ទឹកភ្លៀងស្អាត ដែលជាទឹកមិនរងការបំពុលពីផ្សែងបំពុល និងសារធាតុគីមីផ្សេងៗឡើយ។
កម្រិតPH៨របស់ទឹកពិសាឋានសួគ៌បូកគោ ជួយពង្រឹងជាតិអាល់កាឡាំង ដែលប្រឆាំងនឹងជំងឺបេះដូង ប្រឆាំងនឹងជាតិអាស៊ីតក្នុងរាងកាយ ជាពិសេសជួយឱ្យសម្ពាធឈាមដំណើរបានល្អ។ តាមការសិក្សា កម្រិតPHលើសពី៧ ត្រូវបានគេទទួលស្គាល់ថា ជាទឹកអាល់កាលីន ដែលល្អសម្រាប់សុខភាព ព្រោះវាអាចជួយក្នុងការបន្សាបជាតិអាស៊ីតនៅក្នុងខ្លួនយើង។
ទឹកពិសាឋានសួគ៌បូកគោជាទឹកពិសា ដែលទទួលស្គាល់ពីអង្គភាពអន្តរជាតិ ដែលបញ្ជាក់ពីសុវត្ថិភាពចំណីអាហារ មិនមានផលប៉ះពាល់ដល់សុខភាពអ្នកពិសា។ គ្រប់ដំណាក់កាលនៃការផលិត ត្រូវបានដំណើរការយ៉ាងល្អនិងមានការយកចិត្តទុកដាក់ខ្ពស់បំផុត ដោយត្រូវបានផលិតដោយដោយប្រព័ន្ធចម្រុះ Reverse Osmosis និងសម្លាប់មេរោគដោយ UV និងOzone និងតាមការតម្រូវនៃស្តង់ដារកម្ពុជា CS 009:2005 សម្រាប់ទឹកពិសាប្រកបដោយអនាម័យ និងគុណភាពខ្ពស់ ISO 9001-2015 ជាទឹកពិសាដែលមានគុណភាពទទួលស្គាល់តាមកម្រិតស្តង់ដារអន្តជាតិHACCP។ទឹកពិសាឋានសួគ៌បូកគោមានបួនចំណុះ គឺចំណុះ ៣៣០ មីលីលីត្រ ៥០០ មីលីលីត្រ ១៥០០ មីលីលីត្រ និង២០លីត្រ។ រោងចក្រផលិតទឹក ត្រូវបានសាងសង់នៅលើភ្នំបូកគោ ស្រុកទឹកឈូ ខេត្តកំពត ដោយប្រើប្រាស់នូវខ្សែចង្វាក់ផលិតកម្ម ទំនើបនិងបច្ចេកវិទ្យាខ្ពស់បំផុត។

លោក សៅ សារិន បានឲ្យដឹងទៀតថា ខ្សែចង្វាក់ផលិតកម្មនេះ បានចាប់ផ្តើមនៅក្នុងខែធ្នូ ឆ្នាំ២០១៧ មានសមត្ថភាពផលិតទឹកពិសាបានជាមធ្យម ចំនួន ១ ២០០ កេសក្នុងមួយថ្ងៃ សម្រាប់ចំណុះ ៥០០ មលនិង ៣៣០ មល។ សម្រាប់ចំណុះ ១៥០០ មល ជាមធ្យមផលិតបានចំនួន ១ ២០០ ដបក្នុងមួយថ្ងៃ។ លោក អ្នកអាចរកទិញទឹកពិសាឋានសួគ៌បូកគោ ពីក្រុមហ៊ុនដោយផ្ទាល់សម្រាប់ការប្រើប្រាស់ ក្នុងការិយាល័យ គេហដ្ឋាន ឬហាងលក់ទំនិញរបស់លោកអ្នកតាមរយៈលេខ088 94 94 614។ ពិសាទឹកឋានសួគ៌បូកគោ ដើម្បីលើកកម្ពស់ផលិតផលជាតិ និងលើកកម្ពស់សុខភាពរបស់អ្នក៕

-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoធ្លាក់យន្តហោះឯកជនមួយនៅអាមេរិក បណ្តាលឱ្យមនុស្សក្នុងយន្តហោះ ស្លាប់ទាំងអស់
-
កីឡា៦ ថ្ងៃ agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoឥណ្ឌា តវ៉ាយ៉ាងខ្លាំង ចំពោះអាមេរិកដែលវាយប្រហារនាវាដឹកប្រេងបណ្តាលនាវិកឥណ្ឌា ៣នាក់ស្លាប់
-
អត្ថាធិប្បាយ៧ ថ្ងៃ agoវិចារណកថាចក្ខុវិស័យកែទម្រង់យោធាកម្ពុជា៖ ពីកម្លាំងបរិមាណ ឆ្ពោះទៅកងទ័ពជំនាញឌីជីថល និងមនសិកាការពារជាតិ
-
ព័ត៌មានអន្ដរជាតិ១៦ ម៉ោង agoយន្តហោះទម្លាក់គ្រាប់បែកនុយក្លេអ៊ែរ អាមេរិក B-52 ធ្លាក់នៅ កាលីហ្វ័រញ៉ា ស្លាប់សមាជិកអាកាសយានិក ៨នាក់
-
សន្តិសុខសង្គម១៤ ម៉ោង agoត្រួតពិនិត្យទីតាំងខុនដូ ១ កន្លែង រកឃើញជនជាតិវៀតណាម ៦ នាក់ ពាក់ព័ន្ធ Online Scams នៅខណ្ឌ ៧ មករា
-
ព័ត៌មានអន្ដរជាតិ៧ ម៉ោង agoទីបំផុត ថៃ ព្រមទៅ UN ដោយជ្រើសរើសអ្នកជំនាញ ២រូប ដើម្បីតតាំងជាមួយកម្ពុជា ក្រោមយន្តការ UNCLOS
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអាមេរិក បើកការវាយប្រហារអ៊ីរ៉ង់ ថ្មីទៀត ដើម្បីសងសឹក ចំពោះការធ្លាក់ឧទ្ធម្ភាគចក្រ Apache


