Connect with us

ព័ត៌មានអន្ដរជាតិ

រុស្ស៊ី កំពុងប្រយ័ត្នការនាំចេញអាហារទៅកាន់ប្រទេសជាសត្រូវ

បានផុស

នៅ

ប្រធានាធិបតីរុស្ស៊ីលោក វ្ល៉ាឌីមៀ ពូទីន បាននិយាយកាលពីថ្ងៃពុធថា ទីក្រុងមូស្គូនឹងត្រួតពិនិត្យដោយប្រុងប្រយ័ត្ននូវការនាំចេញម្ហូបអាហារទៅកាន់ប្រទេសជាសត្រូវ នៅពេលដែលលោកខាងលិចកំពុងវាយលុកប្រទេសនេះដោយការដាក់ទណ្ឌកម្មលើសកម្មភាពយោធារបស់ខ្លួននៅអ៊ុយក្រែន ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក ពូទីន បាននិយាយនៅក្នុងកិច្ចប្រជុំមួយស្តីពីកសិកម្មថា “ប្រឆាំងនឹងការខ្វះខាតស្បៀងអាហារពិភពលោក នៅឆ្នាំនេះយើងនឹងត្រូវតែប្រុងប្រយ័ត្នជាមួយនឹងការផ្គត់ផ្គង់នៅបរទេស ជាពិសេសត្រួតពិនិត្យដោយប្រុងប្រយ័ត្ននូវការនាំចេញទៅកាន់ប្រទេសដែលជាសត្រូវរបស់យើង” ។

មេដឹកនាំរុស្ស៊ីរូបនេះក៏បាននិយាយផងដែរថា ផលិតកម្មស្បៀងរបស់ប្រទេសនេះគ្របដណ្តប់យ៉ាងពេញលេញនូវតម្រូវការក្នុងស្រុក និងបានជំរុញឲ្យមន្ត្រីបង្កើនតម្រូវការនេះដើម្បីជំនួសការនាំចូល ។

ទន្ទឹមនោះ ប្រទេសកំពុងអភិវឌ្ឍន៍ដែលពឹងផ្អែកលើការនាំចូលត្រូវបានរងផលប៉ះពាល់យ៉ាងខ្លាំងដោយយុទ្ធនាការយោធារបស់រុស្ស៊ីនៅអ៊ុយក្រែន ខណៈប្រទេសទាំងពីរជាប្រទេសលក់ស្រូវសាលីប្រចាំឆ្នាំច្រើនជាងមួយភាគបួនរបស់ពិភពលោក ។

គួរបញ្ជាក់ថា រុស្ស៊ីគឺជាប្រទេសផលិតជីដ៏សំខាន់ ប៉ុន្តែទណ្ឌកម្មផ្នែកហិរញ្ញវត្ថុបានធ្វើឲ្យប៉ះពាល់ដល់ការនាំចេញដែលធ្វើឲ្យផលិតកម្មកសិកម្មធ្លាក់ចុះ និងការកើនឡើងតម្លៃប្រេងឥន្ធនៈបន្ថែមទៀតជាដើម ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត

ប្រភព ៖ Daily Sabah

ចុចអាន ៖ អ៊ុយក្រែន ប្រាប់របៀបឈ្នះ រុស្ស៊ី បើ ណាតូ ធ្វើរឿងនេះដាក់ប្រទេសខ្លួន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម