សុខភាព
ការពារកុំឲ្យធ្លាក់ខ្លួនឈឺធ្ងន់ អ្នកអាយុ ៦០ ឆ្នាំឡើង គួរចាក់ដូសជំរុញទី ៤
ពិតណាស់ វីរុសកូវីដ-១៩ អាចឆ្លងទៅកាត់មនុស្សគ្រប់វ័យ មិនថាប្រុស ឬស្រី ឬស្ថិតក្នុងលក្ខខណ្ឌបែបណាឡើយ។ ក្នុងរយៈពេលពីរឆ្នាំកន្លងមកនេះ ករណីអ្នកដែលធ្លាក់ខ្លួនឈឺធ្ងន់ធ្ងរដោយសារវីរុសកូវីដ-១៩នេះ ភាគច្រើនជាក្រុមមនុស្សដែលមានជំងឺរួមផ្សំមួយចំនួន ដូចជាជំងឺទឹកនោមផ្អែម ឬជំងឺលើសសម្ពាធឈាមជាដើម ហើយហានិភ័យនៃការវិវត្តទៅជារោគសញ្ញាធ្ងន់ធ្ងរបន្ទាប់ពីឆ្លងវីរុសកូវីដ-១៩ នឹងកាន់តែខ្ពស់ នៅពេលដែលយើងមានជំងឺរ៉ាំរ៉ៃទាំងនេះស្រាប់។

ម៉េចបានអ្នកអាយុ៦០ឆ្នាំឡើង គួរចាក់ដូសជំរុញទី៤?
ជាទូទៅ កត្តាអាយុអាចបង្កើនឱកាសនៃការកើតជំងឺរួមផ្សំមួយចំនួន ហេតុនេះហើយអ្នកដែលមានវ័យកាន់តែច្រើនគួរប្រុងប្រយ័ត្នឲ្យបានដិតដល់ ដើម្បីប្រឆាំងនឹងការឆ្លងវីរុសកូវីដ-១៩ ដ៏កាចសាហាវនេះ។ យ៉ាងណាមិញ យោងតាមការសិក្សាថ្មីមួយរបស់ក្រុមអ្នកស្រាវជ្រាវអ៊ីស្រាអែលបានបង្ហាញថា ដូសជំរុញទី៤ មានប្រសិទ្ធភាពការពារខ្ពស់ជាងមុនរហូតដល់៣ដង ប្រឆាំងនឹងជំងឺធ្ងន់ធ្ងរ ចំពោះអ្នកដែលមានអាយុចាប់ពី៦០ឆ្នាំឡើងទៅ។

ជាក់ស្ដែង វ៉ាក់សាំងដូសទី៤នេះ មិនត្រឹមតែមានគុណប្រយោជន៍ជួយកាត់បន្ថយអត្រានៃការវិវត្តជំងឺទៅជាធ្ងន់ធ្ងរប៉ុណ្ណោះទេ វាថែមទាំងជួយឲ្យប្រព័ន្ធភាពស៊ាំយើងនៅរឹងមាំក្រោយរយៈពេល៨សប្ដាហ៍ ក្រោយចាក់វ៉ាក់សាំងរួចថែមទៀតផង។ ទន្ទឹមនឹងនេះដែរ ការសិក្សាក៏បានបង្ហាញផងដែរថា អត្រាឆ្លងកូវីដ-១៩ នៃអ្នកដែលបានទទួលដូសជំរុញទី៤ មានចំនួនទាបជាងអ្នកដែលទទួលបានត្រឹមដូសជំរុញលើកទី៣ ដល់ទៅ២ដងឯណោះ។ ទោះជាយ៉ាងនេះក្ដី ការការពារប្រឆាំងនឹងការឆ្លងវីរុសកូវីដ-១៩ ហាក់ដូចជាមានរយៈពេលខ្លីប៉ុណ្ណោះ ដូចនេះហើយ យើងមិនត្រូវធ្វេសប្រហែសឡើយ និងចាំបាច់ត្រូវអនុវត្តវិធានការការពារបន្ថែមឲ្យបានខ្ជាប់ខ្ជួនជានិច្ច។
ចុចអាន៖ក្រោយចាក់ដូសជំរុញ ហេតុអ្វីអ្នកខ្លះអត់ស្រួលខ្លួន តែខ្លះស្រស់ស្រាយធម្មតា?
ចុចអាន៖ដុកទ័របកស្រាយលម្អិត Omicron ឆ្លងប៉ុន្មានថ្ងៃ ទើបបង្ហាញរោគសញ្ញាឲ្យដឹងខ្លួន
-
កីឡា១១ ម៉ោង agoពិតជាអស្ចារ្យណាស់! កម្ពុជា ឈ្នះ ថៃ ឡើងវគ្គផ្តាច់ព្រ័ត្រ SEA V. League 2026
-
ព័ត៌មានអន្ដរជាតិ១៩ ម៉ោង agoអ៊ីស្រាអែល បាញ់ប្រហារចំរោងបុណ្យសពមួយកន្លែងនៅហ្គាហ្សា ស្លាប់មនុស្ស៨នាក់
-
ព័ត៌មានអន្ដរជាតិ២០ ម៉ោង agoត្រាំ គំរាមយកពន្ធថែម ពីកាណាដា ព្រោះភ្លើងឆេះព្រៃ ជះផ្សែងអ័ព្ទ «កខ្វក់» ចូលមកអាមេរិក
-
ព័ត៌មានអន្ដរជាតិ១៨ ម៉ោង agoកប៉ាល់ថៃ មួយគ្រឿងទៀត ព្រហើន មិនស្តាប់អ៊ីរ៉ង់ព្រមាន, ទីបំផុត ត្រូវស៊ីមីស៊ីល នៅច្រក Hormuz
-
នយោបាយ១៤ ម៉ោង agoនាយករដ្ឋមន្ត្រីសរសើរអត្ថបទរបស់ហ្វេសបុកមួយទាក់ទងនឹងរឿងបណ្ឌិតចេះគ្រប់រឿង
-
នយោបាយ១៤ ម៉ោង agoប្រធានាធិបតីចិនថានឹងបន្តជួយធ្វើឱ្យស្ថានភាពព្រំដែនកម្ពុជា-ថៃល្អប្រសើរឡើងវិញ
-
ព័ត៌មានជាតិ១៣ ម៉ោង agoអាជ្ញាធរអប្សរាច្រានចោលការចុះផ្សាយរបស់សារព័ត៌មានថៃពាក់ព័ន្ធនឹងការស្លៀកពាក់បុរាណខ្មែរ
-
ព័ត៌មានអន្ដរជាតិ១២ ម៉ោង agoក្រុមហ៊ុនឯកជនឥណ្ឌា បាញ់បង្ហោះយានអវកាសលើកដំបូង ត្រៀមប្រកួតនឹងសេដ្ឋីអាមេរិក Elon Musk


