ព័ត៌មានជាតិ
អ្នកសម្របសម្រួល UN គាំទ្រកម្ពុជា ដែលបានក្លាយជាប្រទេសចូលរួមចំណែកដ៏សំខាន់ដល់បេសកកម្មថែរក្សាសន្តិភាពនៅទូទាំងពិភពលោក
ការគាំទ្រនេះ ត្រូវបានធ្វើឡើងនៅក្នុងជំនួបពិភាក្សាការងាររវាងលោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិកម្ពុជា ជាមួយលោកស្រី Pauline Tamesis អ្នកសម្របសម្រួលប្រព័ន្ធ អ.ស.ប. ប្រចាំកម្ពុជា ដែលបានចូលជួបសម្តែងការគួរសម និងជម្រាបលា នៅថ្ងៃទី០៨ ខែមេសា ឆ្នាំ២០២២។
នៅក្នុងជំនួបនោះ ភាគីទាំងពីរបានសម្តែងការពេញចិត្តចំពោះកិច្ចសហប្រតិបត្តិការដ៏ល្អរវាងកម្ពុជា និងអង្គការសហប្រជាជាតិ ហើយមានការប្តេជ្ញាចិត្តដូចគ្នាក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការដ៏ល្អបន្ថែមទៀត។ លោកឧបនាយករដ្ឋមន្ត្រី ក៏បានសម្តែងការអបអរសាទរចំពោះការបញ្ចប់បេសកកម្មប្រកបដោយជោគជ័យរបស់លោកស្រី Pauline Tamesis នៅក្នុងប្រទេសកម្ពុជា និងបានអះអាងជាថ្មីម្តងទៀតពីការប្តេជ្ញាចិត្តដ៏មោះមុតរបស់រាជរដ្ឋាភិបាលកម្ពុជាក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការជាមួយអ.ស.ប.។

លោកឧបនាយករដ្ឋមន្ត្រី ក៏បានសម្តែងការកោតសរសើរចំពោះទីភ្នាក់ងារ អ.ស.ប. ប្រចាំកម្ពុជា ក្នុងការផ្តល់ជំនួយដ៏មានតម្លៃ រួមមានជំនួយផ្នែកហិរញ្ញវត្ថុ បច្ចេកទេស និងប្រតិបត្តិការនានា ព្រមទាំងវ៉ាក់សាំងដ៏ច្រើនសន្ធឹកសន្ធាប់ តាមរយៈយន្តការ COVAX និងឧបករណ៍វេជ្ជសាស្ត្រផ្សេងទៀត ដើម្បីជួយកម្ពុជាប្រយុទ្ធប្រឆាំងការរាតត្បាតជំងឺកូវីដ១៩។ លោកបានថ្លែងអំណរគុណចំពោះការគាំទ្ររបស់អ.ស.ប. ដល់ប្រទេសកម្ពុជា ដែលបានក្លាយជាអ្នកចូលរួមចំណែកដ៏សំខាន់ដល់បេសកកម្មថែរក្សាសន្តិភាពរបស់អ.ស.ប. នៅទូទាំងពិភពលោក ដោយបានបញ្ជូនកងកម្លាំងរក្សាសន្តិភាពរបស់កម្ពុជាជាង៨០០០នាក់ ចូលរួមក្នុងបេសកកម្មចំនួន១១ ក្នុងប្រទេសចំនួន៩ តាំងពីឆ្នាំ២០០៦មក ដែលបានធ្វើឲ្យកម្ពុជាជាប់ចំណាត់ថ្នាក់ទី២៨ ក្នុងចំណោមប្រទេសចូលរួមចំនួន១២២ និងចំណាត់ថ្នាក់លេខ២ ក្នុងអាស៊ានអំពីចំនួនស្ដ្រីចូលរួមក្នុងបេសកកម្មថែរក្សាសន្តិភាពរបស់អ.ស.ប.។
នៅក្នុងជំនួបនោះ ភាគីទាំងពីរក៏បានពិភាក្សាពីការពង្រឹងកិច្ចសហប្រតិបត្តិការអាស៊ាន-អ.ស.ប. និងការចូលរួមរបស់លោកអគ្គលេខាធិការ អ.ស.ប. ក្នុងកិច្ចប្រជុំកំពូលអាស៊ាន-អ.ស.ប. លើកទី១២ ដែលនឹងប្រារព្ធឡើងក្នុងទម្រង់រូបវន្ត (physical format) ក្នុងប្រទេសកម្ពុជានៅឆ្នាំនេះ ក្រោមភាពជាប្រធានអាស៊ានរបស់កម្ពុជា។
លោកឧបនាយករដ្ឋមន្ត្រី បានលើកឡើងអំពីវិស័យមួយចំនួន ដែលត្រូវយកចិត្តទុកដាក់នៅក្នុងកិច្ចប្រជុំកំពូល រួមមាន ក្របខណ្ឌការស្តារឡើងវិញ គ្រប់ជ្រុងជ្រោយរបស់អាស៊ាន ការបន្ស៊ីគ្នារវាងទស្សនៈវិស័យសហគមន៍អាស៊ាន ក្រោយឆ្នាំ២០២៥ និងការអភិវឌ្ឍប្រកបដោយចីរភាព ជាមួយនឹងរបៀបវារៈគោលដៅអភិវឌ្ឍប្រកបដោយចីរភាពឆ្នាំ២០៣០ របៀបវារៈស្ត្រីសន្តិភាព និងសន្តិសុខ ការការពារបរិស្ថាន ការលើកកម្ពស់កិច្ចសហប្រតិបត្តិការលើវិស័យមីន ពលករទេសន្តរប្រវេសន៍ ជាដើម។

លោកស្រី Pauline Tamesis បានកោតសរសើរអំពីការអភិវឌ្ឍផ្នែកសង្គម-សេដ្ឋកិច្ច ការរួមចំណែកដ៏សំខាន់ដល់កិច្ចខិតខំថែរក្សាសន្តិភាពអន្តរជាតិរបស់កម្ពុជាភាពជោគជ័យរបស់កម្ពុជា ក្នុងការប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩ ដែលឈានទៅរកការបើកប្រទេសពេញលេញឡើងវិញ និងបានគូសបញ្ជាក់ពីការគាំទ្រដ៏រឹងម៉ាំរបស់អ.ស.ប.សម្រាប់ការបង្កើតយុទ្ធសាស្ត្រ និងគោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជាឆ្ពោះទៅកាន់គោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាពរបស់ខ្លួន។
លោកស្រី ក៏បានសម្តែងការកោតសរសើរ និងការដឹងគុណសម្រាប់កិច្ចសហប្រតិបត្តិការ ការគាំទ្រ និងការសម្របសម្រួល ដែលបានផ្តល់ជូនក្រុមទីភ្នាក់ងារ អ.ស.ប. ប្រចាំកម្ពុជា ដោយរាជរដ្ឋាភិបាល ជាពិសេសក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ៕
ដោយ ៖ កោះកែវ

-
ព័ត៌មានជាតិ៦ ថ្ងៃ agoថ្ងៃទី១៦មិថុនា រដ្ឋបាលភ្នំពេញរកមិនឃើញបទល្មើស ONLINE SCAMS និងទំនិញនាំចូលពីប្រទេសថៃខុសច្បាប់ទេ
-
សន្តិសុខសង្គម១ សប្តាហ៍ agoត្រួតពិនិត្យទីតាំងខុនដូ ១ កន្លែង រកឃើញជនជាតិវៀតណាម ៦ នាក់ ពាក់ព័ន្ធ Online Scams នៅខណ្ឌ ៧ មករា
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអង់គ្លេសនឹងបញ្ជូនដ្រូន ១៥០ ០០០គ្រឿង និងប្រព័ន្ធរ៉ាដាជាង ៣៥០ ទៅអ៊ុយក្រែន ដោយយកលុយរុស្ស៊ីដែលបង្កកបង់ថ្លៃ
-
សេដ្ឋកិច្ច១ សប្តាហ៍ agoកម្ពុជា មានក្រុមហ៊ុននាំចូលសាច់បង្កកចំនួន ៥៧
-
ព័ត៌មានជាតិ១ សប្តាហ៍ agoក្រុមហ៊ុន Visa បានធ្វើបច្ចុប្បន្នភាពផែនទីសុវត្ថិភាពលើប្រព័ន្ធទូទាត់ប្រាក់ ដើម្បីបន្តកសាងទំនុកចិត្ត និងពង្រឹងភាពធន់ នៃប្រព័ន្ធទូទាត់តាមរយៈឌីជីថលនៅកម្ពុជា
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoទីបំផុត ថៃ ព្រមទៅ UN ដោយជ្រើសរើសអ្នកជំនាញ ២រូប ដើម្បីតតាំងជាមួយកម្ពុជា ក្រោមយន្តការ UNCLOS
-
សន្តិសុខសង្គម៥ ថ្ងៃ agoសមត្ថកិច្ចចុះស្រាវជ្រាវករណីព្រះសង្ឃចាក់សាក់លើរាងកាយស្ត្រីបង្ហោះ TikTok រកឃើញព្រះសង្ឃ ៥អង្គមានសារធាតុញៀន
-
ព័ត៌មានជាតិ៦ ថ្ងៃ agoគម្រោងស្តារផ្លូវជាតិលេខ ៤ ប្រវែងជិត ២០០ គីឡូម៉ែត្រ ចាយថវិកាជាង ១០០ លានដុល្លារ សម្រេចបញ្ចប់ ១០០%


