សន្តិសុខសង្គម
បង្ក្រាបគ្រឿងញៀនជិត៥០គីឡូក្រាម ឃាត់ខ្លួនមនុស្ស៤នាក់យកមកបំភ្លឺ
កម្លាងជំនាញការិយាល័យប្រឆាំងគ្រឿងញៀន នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ សហការណ៍ជាមួយកម្លាំងជំនាញនៃអធិការដ្ឋាននគរបាលខណ្ឌច្បារអំពៅ បានធ្វើការស្រាវជ្រាវបង្ក្រាបករណីចែកចាញគ្រឿងញៀនបានជិត៥០គីឡូក្រាម និងឃាត់ខ្លួនមនុស្ស៤នាក់យកមកសួរនាំ។

ប្រតិបត្តិការស្រាវជ្រាវបង្ក្រាបនេះ បានធ្វើឡើងកាលពីថ្ងៃទី០៨ ដល់ថ្ងៃទី១០ ខែមេសា ឆ្នាំ២០២២ ដឹកនាំដោយលោកវរសេនីយ៍ទោ រ៉ឹម ម៉ិច នាយការិយាល័យប្រឆាំងគ្រឿងញៀន នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ នៅចំណុចឃ្លាំងជួលលេខ៨៤២ ភូមិតាង៉ូវកណ្តាល សង្កាត់និរោធ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។

សមត្ថកិច្ចបានឲ្យដឹងថា ក្រោយពីដកហូតក្រាមសថ្លាសង្ស័យគ្រឿងញៀនប្រហែល២Kg កម្លាំងជំនាញបានធ្វើការស្រាវជ្រាវបន្តរហូតទទួលបានព័ត៌មានថាមាននៅក្នុងឃ្លាំងមានចំនួន៣បាវទៀត ភ្លាមនោះកម្លាំងចំរុះបានបើកប្រតិបត្តិការចុះឆែកឆេរឃ្លាំងជួលលេខ៨៤២ ភូមិតាង៉ូវកណ្តាល សង្កាត់និរោធ ខណ្ឌច្បារអំពៅ ដោយបានរកឃើញចំនួន៤៥ដុំ ថែមទៀត សរុបចំនួន៤៦គីឡូ ២៣៧,៥៧ក្រាម និងឃាត់ខ្លួនអ្នកជួលឃ្លាំងម្នាក់ឈ្មោះ លីវ វ៉ាងថាវ ហៅ ហ៊ូវ ភេទប្រុស អាយុ៤០ឆ្នាំ ជនជាតិវៀតណាម និងមនុស្ស ចំនួន០៣នាក់ (ស្រី) មកបំភ្លឺផងដែរ ។
បច្នុប្បន្នកម្លាំងជំនាញ បានបញ្ជូនមនុស្សពាក់ព័ន្ធទាំង៤នាក់ ទៅសាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការបន្តតាមនីតិវីធីច្បាប់៕



-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ពលរដ្ឋថៃ នៅជាប់ព្រំដែនមីយ៉ាន់ម៉ា កំពុងត្រៀមខ្លួនសម្រាប់ភាពអាសន្ន
-
ព័ត៌មានជាតិ១៥ ម៉ោង ago
អគ្គនាយកស៊ីម៉ាក់បង្ហាញរូបភាពទ័ពថៃជីកដីដាក់មីនខណៈនៅឡាំប៉ាចោទកម្ពុជា
-
បច្ចេកវិទ្យា៤ ថ្ងៃ ago
OPPO Reno14 Series 5G សម្ពោធផ្លូវការហើយ ជាមួយស្ទីលរចនាបថកន្ទុយទេពមច្ឆា និងមុខងារ AI សំខាន់ៗ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ថៃ អះអាងថា ជនកំសាកដែលលួចវាយទាហានកម្ពុជា គឺជាទេសចរ ប៉ុណ្ណោះ
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
កម្ពុជា រងឥទ្ធិពលពីព្យុះមួយទៀត គឺជាព្យុះទី៥ ឈ្មោះ ណារី (Nari)
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋមន្ត្រីក្រសួងថាមពលថៃ ប្រាប់ពលរដ្ឋកុំជ្រួលច្របល់ បើសង្គ្រាមផ្ទុះឡើង អ្នកខាតធំគឺខ្លួនឯង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
«នាយករដ្ឋមន្ត្រី៣នាក់ក្នុងពេល៣ថ្ងៃ» ជារឿងដែលមួយពិភពលោក មិនអាចធ្វើបានដូចថៃ
-
សន្តិសុខសង្គម១៧ ម៉ោង ago
ជនមិនស្គាល់មុខ លីបារី ១០៥ សុង ឆ្លងកាត់ច្រកអន្តរជាតិភ្នំដី ត្រូវកម្លាំងគយចាប់បាន