Connect with us

ព័ត៌មានអន្ដរជាតិ

អ៊ុយក្រែន បាញ់ផ្លោងចូលភូមិរុស្ស៊ីមានប្រជាជន ជាង ៤៧០០ នាក់

បានផុស

នៅ

អភិបាលនៃតំបន់ Belgorod ភាគនិរតី លោក Vyacheslav Gladkov បាននិយាយថា ភូមិមួយទៀតក្នុងប្រទេសរុស្ស៊ី ត្រូវរងការវាយប្រហារពីខាងអ៊ុយក្រែននៅព្រឹកថ្ងៃអង្គារទី១៩ខែមេសានេះ។

This image has an empty alt attribute; its file name is 625e513485f5401fe4092523.jpg

លោកអភិបាលបានប្រកាសនៅលើ Channel Telegram របស់ខ្លួនថា ភូមិ Golovchino ដែលស្ថិតនៅចម្ងាយប្រហែល ១០ គីឡូម៉ែត្រពីព្រំដែនអ៊ុយក្រែន ត្រូវបានកំណត់គោលដៅ។

លោកបានសរសេរថា “ស្ត្រីក្នុងតំបន់ម្នាក់បានរងរបួសក្នុងការវាយប្រហារនេះ ហើយបច្ចុប្បន្នកំពុងទទួលការព្យាបាល”។

This image has an empty alt attribute; its file name is 76481134_76481133.jpg

លោក Gladkov បានបន្ថែមថា ការបាញ់ផ្លោងនេះបានបណ្តាលឲ្យមានការបំផ្លិចបំផ្លាញ នៅក្នុងភូមិដែលមានប្រជាជនជាង ៤៧០០នាក់ ថ្វីបើទំហំនៃការខូចខាតទាំងស្រុង កំពុងត្រូវបានវាយតម្លៃក៏ដោយ។

គួរបញ្ជាក់ថា ភូមិជាច្រើននៅក្នុងតំបន់ព្រំដែនរបស់ប្រទេសរុស្ស៊ីដូចជា Belgorod និង Bryansk បានស្ថិតនៅក្រោមការបាញ់ផ្លោងពីសំណាក់អ៊ុយក្រែនកាលពីសប្តាហ៍មុន។ ការវាយប្រហារអាក្រក់បំផុតបានកើតឡើងកាលពីថ្ងៃព្រហស្បតិ៍នៅក្នុងភូមិ Klimovo នៃតំបន់ Bryansk ដោយមនុស្សចំនួនប្រាំបីនាក់ រួមទាំងក្មេងប្រុសអាយុ២ឆ្នាំម្នាក់ និងម្តាយដែលមានផ្ទៃពោះរបស់គាត់បានរងរបួស៕

ប្រែសម្រួល៖ Vann Vann

ប្រភព៖ RT

ចុចអាន៖ ទីបំផុត រូបភាពនិងវីដេអូដំបូង នៃការលិចនាវាចម្បាំងរុស្ស៊ី ក្នុងសមុទ្រខ្មៅ ត្រូវបានបញ្ចេញ

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានជាតិ៩ ម៉ោង មុន

រដ្ឋបាលខេត្តប៉ៃលិន ប្រារព្ធទិវាមច្ឆាជាតិ ១ កក្កដា២០២៥ និង​ជំរុញ​ការ​ទប់ស្កាត់បទល្មើសនេសាទខុសច្បាប់

ព័ត៌មានជាតិ១០ ម៉ោង មុន

ថៃចង់ប្ដឹងកម្ពុជារឿងទាហានជាន់មីនក្នុងដីខ្លួនទៅUN÷ មេស៊ីម៉ាក់ ពន្យុះឱ្យថៃកាន់ដៃកម្ពុជាទៅICJ តែម្តងទៅ ព្រោះជាតុលាការរបស់UNស្រាប់

ព័ត៌មានជាតិ១០ ម៉ោង មុន

ប្រតិភូ​គណៈ​ចលនា​សាសនិកឥស្លាមកម្ពុជា អញ្ជើញ​ជួបសំណេះសំណាល និង​នាំ​យក​អំណោយ ឧបត្ថម្ភ​ជូនកងកម្លាំងជួរមុខ នៅស្រុកជាំក្សាន្ត ខេត្តព្រះវិហារ

សន្តិសុខសង្គម១១ ម៉ោង មុន

កម្លាំង​ចម្រុះ​នៃរដ្ឋបាលរាជធានីភ្នំពេញ បង្រ្កាបទីតាំងលួចបង្កប់​ល្បែង​អនឡាញ​នៅ​សង្កាត់​ទន្លេបាសាក់ ខណ្ឌចំការមន ឃាត់ខ្លួនជនជាតិចិន១២នាក់

ព័ត៌មានជាតិ១១ ម៉ោង មុន

កសិករ​ដាំ​ទុរេន​នៅ​ក្បែរ​ទឹក​ជ្រោះប៊ូ​ស្រា​ ចាប់ផ្ដើមប្រមូលផលបានបណ្តើរៗហើយ

Sokha Hotels

ព័ត៌មានពេញនិយម