សេចក្ដីជូនដំណឹង
មកស្គាល់កីឡា ៤ ប្រភេទថ្មីរបស់កម្ពុជា ចូលរួមប្រកួតនៅស៊ីហ្គេម លើកដំបូងនៅឆ្នាំនេះ
កម្ពុជា បាននឹងកំពុងត្រៀមខ្លួនចូលរួមការប្រកួតព្រឹត្តិការណ៍កីឡាអាស៊ីអាគ្នេយ៍ លើកទី ៣១ ឆ្នាំ ២០២១ នៅប្រទេសវៀតណាម ដោយពិធីបើកជាផ្លូវការនឹងចាប់ផ្ដើមនៅថ្ងៃទី ១២ ខែឧសភា។
សម្រាប់ព្រឹត្តិការណ៍ស៊ីហ្គេម លើកទី ៣១ នេះនឹងមានកីឡាចំនួន ៤០ ប្រភេទដាក់ឱ្យប្រកួត ស្មើនឹង ៥២៦ វិញ្ញាសា។ ចំពោះកម្ពុជា នឹងបញ្ជូនកីឡាចំនួន ៣៣ប្រភេទចូលរួម លើកលែងតែ ៧ប្រភេទកីឡាដែលកម្ពុជាពុំចូលរួមមានដូចជា អុកអន្តរជាតិ, បាញ់ធ្នូ, ម៉ូតូទឹក, ប៊ូឡីង, បាល់គប់ (Handball), គុនគូរ៉ាស (Kurash) និង បញ្ចសីលា (Pencak silat)។ ចំពោះកីឡាដែលកម្ពុជាចូលរួមមានដូចជា អត្តពលកម្ម, ហែលទឹក, កាយសម្ព័ន្ធ, បាញ់កាំភ្លើង, តេក្វាន់ដូ WT, ប្រណាំងទោចក្រយាន, គុនដាវ, យូដូ, វ៉ូស៊ូ, ចំបាប់, ប្រដាល់សកល, ការ៉ាតេ, កីឡារាំ, ទ្រីយ៉ាត្លុង, ជឺជីតស៊ូ, លើកទម្ងន់, កានូ/កាយ៉ាក, បាល់ទាត់ (បុរស-នារី), បាល់ទះ, បាល់បោះ (5×5 និង 3×3 បុរស-នារី), សីដក់, វាយកូនឃ្លីលើតុ, វាយសី, វាយកូនបាល់, វាយកូនគោល, វ៉ូវីណាម, ប្រដាល់គុនខ្មែរ, ឃីកបុកស៊ីង, ប៉េតង់, កាយវប្បកម្ម, ប៊ីយ៉ា ស្នូកឃ័រ, កីឡាអេឡិចត្រូនិក និងអុកចិន។



ជាមួយនឹងប្រភេទកីឡាចំនួន ៣៣ នេះ មានកីឡាថ្មីចំនួន ៤ ដែលកម្ពុជា នឹងបង្ហាញខ្លួនជាលើកដំបូង ក្នុងព្រឹត្តិការណ៍នេះ នោះគឺ កីឡាអុកចិន ”Xiangqi”, កីឡាបាញ់កាំភ្លើង, បាល់បោះ 3×3 នារី និងបាល់ទាត់នារី។
ប្រភេទកីឡាអុកចិន ”Xiangqi” មិនត្រឹមតែជាកីឡាលើកដំបូងដែលកម្ពុជា ចូលរួមនោះទេ កីឡានេះក៏ជាកីឡាថ្មីបង្ហាញខ្លួនលើកដំបូងក្នុងព្រឹត្តិការណ៍ដែលធ្វើឡើងរៀងរាល់ ២ ឆ្នាំម្ដងមួយនេះផងដែរ ចាប់តាំងពីបង្កើតឡើងនៅឆ្នាំ ១៩៥៩ មក។ សម្រាប់ការបង្ហាញខ្លួនលើកដំបូងនេះ កម្ពុជា នឹងមានអត្តពលិក ២ រូបចូលរួម។ ចំពោះប្រភេទកីឡាបាញ់កាំភ្លើងវិញ កម្ពុជានឹងបង្ហាញខ្លួនជាលើកដំបូង ចាប់តាំងពីកីឡានេះ បានដាក់បញ្ចូលក្នុងការប្រកួតស៊ីហ្គេមដែលបានកកើតឡើងលើកដំបូងនៅឆ្នាំ១៩៥៩ មកម្ល៉េះ។ កម្ពុជា នឹងមានអត្តពលិក ២ រូបចូលរួមផងដែរ។
សម្រាប់ប្រភេទកីឡាបាល់បោះវិញ លើវិញ្ញាសា 3×3 ក្រុមនារីកម្ពុជា ចូលរួមលើកដំបូងដូចគ្នា បន្ទាប់ពីវិញ្ញាសាមួយនេះទើបតែបានដាក់បញ្ចូលកាលពីឆ្នាំ ២០១៩ ក្នុងស៊ីហ្គេម លើកទី ៣០ នៅប្រទេសហ្វីលីពីន ខណៈពេលនោះ កម្ពុជា បានបញ្ជូនក្រុមបុរសចូលរួម។ បាល់បោះ 3×3 ក្រុមនារីកម្ពុជា នឹងមានការចូលរួមពីកីឡាការិនីកូនកាត់ខ្មែរ-អាមេរិក ៤រូប។
ចុងក្រោយ គឺប្រភេទកីឡាបាល់ទាត់ វិញ្ញាសានារី ក៏ជាលើកដំបូងសម្រាប់បាល់ទាត់នារីកម្ពុជា ចាប់តាំងពីវិញ្ញាសាត្រូវបានដាក់ឲ្យប្រកួតតាំងពីស៊ីហ្គេម លើកទី ១៨ ឆ្នាំ ១៩៩៥ នៅប្រទេសថៃ។ ការចូលរួមលើកដំបូងនេះ ក្រុមបាល់ទាត់ជម្រើសជាតិនារីកម្ពុជា ត្រៀមកីឡាការិនី ៣៥នាក់ ខណៈបច្ចុប្បន្នកំពុងប្រមូលផ្ដុំហ្វឹកហាត់នៅមជ្ឈមណ្ឌលកីឡាបាល់ទាត់ជាតិបាទី ក្នុងខេត្តតាកែវ មុននឹងជម្រុះមកនៅត្រឹម ២០ នាក់ចុងក្រោយចេញទៅវៀតណាម។
ព្រឹត្តិការណ៍កីឡាអាស៊ីអាគ្នេយ៍ លើកទី ៣១ ឆ្នាំ ២០២២ នៅប្រទេសវៀតណាម នឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី ១២ ដល់ថ្ងៃទី ២៣ ខែឧសភា ឆ្នាំ ២០២២ ខាងមុខ ដោយមានប្រតិភូប្រមាណជាង ៥០០០ ពាន់នាក់ ស្មើនឹង ១១ ប្រទេសចូលរួម៕
អត្ថបទ៖ មន្នីរ័ត្ន

-
ព័ត៌មានជាតិ១ ថ្ងៃ ago
អគ្គនាយកស៊ីម៉ាក់បង្ហាញរូបភាពទ័ពថៃជីកដីដាក់មីនខណៈនៅឡាំប៉ាចោទកម្ពុជា
-
បច្ចេកវិទ្យា៥ ថ្ងៃ ago
OPPO Reno14 Series 5G សម្ពោធផ្លូវការហើយ ជាមួយស្ទីលរចនាបថកន្ទុយទេពមច្ឆា និងមុខងារ AI សំខាន់ៗ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ថៃ អះអាងថា ជនកំសាកដែលលួចវាយទាហានកម្ពុជា គឺជាទេសចរ ប៉ុណ្ណោះ
-
ព័ត៌មានអន្ដរជាតិ១០ ម៉ោង ago
ព្រះអង្គម្ចាស់អារ៉ាប៊ីសាអូឌីត ដែលសន្លប់២០ឆ្នាំ ពេលនេះ សោយទិវង្គតហើយ
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
កម្ពុជា រងឥទ្ធិពលពីព្យុះមួយទៀត គឺជាព្យុះទី៥ ឈ្មោះ ណារី (Nari)
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋមន្ត្រីក្រសួងថាមពលថៃ ប្រាប់ពលរដ្ឋកុំជ្រួលច្របល់ បើសង្គ្រាមផ្ទុះឡើង អ្នកខាតធំគឺខ្លួនឯង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
«នាយករដ្ឋមន្ត្រី៣នាក់ក្នុងពេល៣ថ្ងៃ» ជារឿងដែលមួយពិភពលោក មិនអាចធ្វើបានដូចថៃ
-
សន្តិសុខសង្គម១ ថ្ងៃ ago
ជនមិនស្គាល់មុខ លីបារី ១០៥ សុង ឆ្លងកាត់ច្រកអន្តរជាតិភ្នំដី ត្រូវកម្លាំងគយចាប់បាន