កីឡា
កីឡដ្ឋានកំពង់ស្ពឺ របស់ក្លិបណាហ្គាវើលដ៍ នឹងរួចរាល់សម្រាប់ការប្រើប្រាស់នៅ ២ខែខាងមុខ
ក្លិបបាល់ទាត់ណាហ្គាវើលដ៍ ដែលកំពុងសាងសងកីឡដ្ឋានថ្មីរបស់ខ្លួន នៅក្នុងទីរួមខេត្តកំពង់ស្ពឺនោះ នឹងឈានទៅបញ្ចប់ ហើយរួចរាល់សម្រាប់ការប្រើប្រាស់នៅអំឡុង ២ខែខាងមុខ។

តាមការបញ្ជាក់ដោយលោក Jose Alves Borges នាយកបច្ចេកទេសរបស់ក្លិបបានបញ្ជាក់ដូច្នេះថា «ណាហ្គា បានសហការជាមួយរដ្ឋបាលខេត្តកំពង់ស្ពឺ សាងសង់កីឡដ្ឋានថ្មីមួយនៅទីនោះ ហើយយើងយកទីនោះធ្វើជាទឹកដីរបស់យើង។ មកទល់ពេលនេះ ប្រហែលជា ២ខែទៀត យើងអាចប្រើប្រាស់វាបានហើយ បន្ទាប់កីឡដ្ឋាននោះនឹងក្លាយជាកីឡដ្ឋានដ៏ស្រស់ស្អាត ជាពិសេសក៏ល្អសម្រាប់អ្នកគាំទ្រក្នុងខេត្តផងដែរ។»

លោកបានឱ្យដឹងទៀតថា បើទោះបីជាណាហ្គាវើលដ៍ មានទឹកដីនៅខេត្តកំពង់ស្ពឺក្ដី ប៉ុន្តែកីឡាករនៅតែបន្តហ្វឹកហាត់នៅភ្នំពេញ ហើយមួយថ្ងៃមុនការប្រកួតមកដល់ ទើបក្លិបធ្វើដំណើរទៅទីនោះដើម្បីហ្វឹកហាត់ ដោយសារចម្ងាយពីរាជធានីភ្នំពេញ ទៅខេត្តកំពង់ស្ពឺ មិនជាឆ្ងាយ (ប្រមាណ ៥១គីឡូម៉ែត្រ)។ បច្ចុប្បន្នកីឡដ្ឋានកំពង់ស្ពឺ បានបញ្ចប់ការសាងសង់កន្លែងអង្គុយទស្សនា និងដំបូលរួចរាល់ ហើយឈានដល់ការក្រាលស្មៅសិប្បនិមិត្ត។

បញ្ជាក់ថា កីឡដ្ឋានខេត្តកំពង់ស្ពឺ ស្ថិតនៅតាមបណ្ដោយផ្លូវជាតិលេខ៤៤ ចម្ងាយប្រមាណ៤គីឡូម៉ែត្រ ពីផ្លូវជាតិលេខ៤ នៅភូមិតាម៉ុល សង្កាត់ច្បារមន ក្រុងច្បារមន ខេត្តកំពង់ស្ពឺ ដែលសាងសង់លើផ្ទៃដីជាង៤ហិកតាសម្រាប់ជុំទី២ នៃពានរង្វាន់ជម្រើសជើងឯកខេមបូឌានព្រីមៀរលីគ ឆ្នាំ២០២២។

កីឡដ្ឋាននេះ ចំណាយថវិកាប្រមាណជាង២លានដុល្លារអាមេរិក ក្រោមជំនួយឧបត្ថម្ភពីមូលនិធិណាហ្គាវើលដ៍ និងសប្បុរសជននានា ក្រោមគំនិតផ្ដួចផ្ដើមពីសំណាក់ឯកឧត្តម ហ៊ុន ម៉ានី សមាជិករដ្ឋសភា តំណាងរាស្ត្រមណ្ឌលកំពង់ស្ពឺ និងជាប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា៕
អត្ថបទ៖ មន្នីរ័ត្ន

-
ព័ត៌មានអន្ដរជាតិ២២ ម៉ោង ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
សន្តិសុខសង្គម២ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានជាតិ១ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម២១ ម៉ោង ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
តើជោគវាសនារបស់នាយករដ្ឋមន្ត្រីថៃ «ផែថងថាន» នឹងទៅជាយ៉ាងណាក្នុងការបោះឆ្នោតដកសេចក្តីទុកចិត្តនៅថ្ងៃនេះ?