នយោបាយ
គណបក្សនយោបាយ ត្រៀមខ្លួនរួចរាល់សម្រាប់ការឃោសនាបោះឆ្នោត នាពេលខាងមុខនេះ
តំណាងគណបក្សនយោបាយចំនួន ៣ បានអះអាងថា គណបក្សរបស់ខ្លួន បានត្រៀមលក្ខណៈសម្បត្តិរួចរាល់ហើយ សម្រាប់ការឃោសនាការបោះឆ្នោត ជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់អាណត្តិទី ៥ ដែលនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី ២១ ខែឧសភា ដល់ថ្ងៃទី ៣ ខែមិថុនា ឆ្នាំ ២០២២។
លោក សុខ ឥសាន អ្នកនាំពាក្យប្រជាជនកម្ពុជា មានប្រសាសន៍ប្រាប់កម្ពុជាថ្មី នៅថ្ងៃទី ២១ ខែមេសា ឆ្នាំ ២០២២ នេះថា គណបក្សប្រជាជនកម្ពុជា ដែលជាគណបក្សកាន់អំណាចបច្ចុប្បន្ននេះ បានត្រៀមខ្លួនរួចរាល់ហើយ សម្រាប់ការឃោសនាបោះឆ្នោត នាពេលខាងមុខនេះ។ លោកថា «ឥឡូវនេះ គឺយើងបានត្រៀមលក្ខណៈសម្ភារៈឃោសនា ក៏ដូចជាស្ពតផ្សាយតាមវិទ្យុទូរទស្សន៍ ហើយអនុវត្តត្រឹមត្រូវតាមកម្មវិធីរបស់ គ.ជ.ប អត់មានឲ្យខ្វះ ចំណុចណាមួយទេ»។

លោក សុខ ឥសាន មានប្រសាសន៍បន្តថា គណបក្សប្រជាជនកម្ពុជា នឹងទទួលបានជ័យជំនះយ៉ាងធំធេងសម្រាប់ការបោះឆ្នោត នាពេលខាងមុខនេះ។ អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជារូបនេះ បានបញ្ជាក់ទៀតថា «យើងមិនវាយតម្លៃមុន ការសម្ដែងឆន្ទៈរបស់ប្រជាពលរដ្ឋទេ ក៏ប៉ុន្តែយើងមានសុទិដ្ឋិនិយមថា យើងទទួលបានជោគជ័យដ៏ធំធេង នៅក្នុងការបោះឆ្នោត នាពេលខាងមុខនេះ»។
រីឯលោក ពេជ្រ ស្រស់ ប្រធានគណបក្សយុវជនកម្ពុជា មានប្រសាសន៍ថា គណបក្សរបស់លោក បានត្រៀមខ្លួនរួចជាស្រេចហើយ ដើម្បីឃោសនាស្វែងរកសំឡេងឆ្នោត សម្រាប់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់អាណត្តិទី ៥នេះ។ លោកថា «គណបក្សយុវជនកម្ពុជា បានត្រៀមគោលនយោបាយសំខាន់ៗ ដើម្បីឃោសនាប្រកួតប្រជែងផងដែរ ហើយសារគោលនយោបាយជាខិតប័ណ្ណ និងចម្រៀងផងដែរ»។

ជាមួយគ្នានេះលោក ពេជ្រ ស្រស់ ប្រធានគណបក្សយុវជនកម្ពុជា ក៏បានបង្ហាញក្ដីសង្ឃឹមផងដែរថា នឹងទទួលបានការគាំទ្រពីប្រជាពលរដ្ឋម្ចាស់ឆ្នោត សម្រាប់ការបោះឆ្នោតឃុំ-សង្កាត់អាណត្តិទី ៥នេះ។ លោកបន្ថែមថា «យើងមានសង្ឃឹមទទួលបានការគាំទ្រពីពលរដ្ឋ»។
ចំណែកឯគណបក្សហ៊្វុនស៊ិនប៉ិចវិញ ក៏បានត្រៀមខ្លួនរួចជាស្រេចហើយដែរ សម្រាប់ការឃោសនាបោះឆ្នោតចាប់ពីថ្ងៃទី ២១ ខែឧសភា ដល់ថ្ងៃទី ៣ ខែមិថុនាខាងមុខនេះ។ លោក ញឿន រ៉ាដែន អ្នកនាំពាក្យគណបក្សហ៊្វុនស៊ិនប៉ិច បានមានប្រសាសន៍ប្រាប់កម្ពុជាថ្មីថា «គណបក្សហ៊្វុនស៊ិនប៉ិច យើងបានត្រៀមការបោះពុម្ភ អាវ មួក ខិត្តប័ណ្ណគោលនយោបាយ និងសម្ភារៈមួយចំនួន ដែលបំរើការងារដល់ការឃោសនាបោះឆ្នោត»។

លោក ញឿន រ៉ាដែន ក៏បានបង្ហាញក្ដីសង្ឃឹមដែរថា គណបក្សហ៊្វុនស៊ិនប៉ិច ដែលជាគណបក្សរាជានិយម នឹងទទួលបានការគាំទ្រពីសំណាក់ប្រជាពលរដ្ឋម្ចាស់ឆ្នោត ដោយលោកសង្កត់ធ្ងន់ថា គណបក្សរបស់លោក នឹងទទួលបានអាសនៈជាមេឃុំ-សង្កាត់ ឬសមាជិកក្រុមប្រឹក្សា។
សូមជម្រាបថា ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់អាណត្តិទី ៥នេះ នឹងប្រព្រឹត្តទៅនៅថ្ងៃទី ៥ ខែមិថុនា ឆ្នាំ ២០២២។ ការបោះឆ្នោតនេះ នឹងមានគណបក្សនយោបាយចំនួន ១៧ ចូលរួមប្រកួតប្រជែង៕
អត្ថបទ៖ ឃួន សុភ័ក្រ

-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ព្រះអង្គម្ចាស់អារ៉ាប៊ីសាអូឌីត ដែលសន្លប់២០ឆ្នាំ ពេលនេះ សោយទិវង្គតហើយ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
រដ្ឋមន្ត្រីអប់រំថៃ ស្លៀកខោខូវប៊យរហែកជង្គង់ ពេលធ្វើគណអធិបតីអង្គប្រជុំ ត្រូវគេរិះគន់ពេញប្រទេស
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
អគ្គនាយកស៊ីម៉ាក់បង្ហាញរូបភាពទ័ពថៃជីកដីដាក់មីនខណៈនៅឡាំប៉ាចោទកម្ពុជា
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
មេភូមិភាគ២ថៃ ប្រកាសលែងចាំស្តាប់បញ្ជារដ្ឋាភិបាលក្រុងបាងកកទៀតហើយ រឿងឆ្លើយតបជាមួយកម្ពុជា
-
ព័ត៌មានអន្ដរជាតិ១៤ ម៉ោង ago
ថាក់ស៊ីន ត្រូវពលរដ្ធថៃប្រមាថ ដល់ថ្នាក់បិទបញ្ចេញមតិ ក្រោយថា កម្ពុជាបាញ់មុន
-
ព័ត៌មានអន្ដរជាតិ១៩ ម៉ោង ago
អត់ខ្មាស់ពិភពលោក បាញ់មកកម្ពុជាមុន តែ ផែថងតាន ថា ខាងខ្លួនខំអត់ធ្មត់ និងចាស់ទុំជាងគេទៅវិញ
-
បច្ចេកវិទ្យា៤ ថ្ងៃ ago
ជោគជ័យលើសពីការរំពឹងទុក! OPPO Reno14 Series 5G First Sale Event មានមនុស្សចូលរួមច្រើនធ្វើឲ្យកក្រើកពេញផ្សារ AEON MALL តែម្តង
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
ថៃ បាក់មុខមិនស្ទើរ ក្នុងកិច្ចប្រជុំជាមួយអនុព័ន្ធយោធាអន្តរជាតិ ស្តីពីបញ្ហាទាហានខ្លួនជាន់មីន