សន្តិសុខសង្គម
សមត្ថកិច្ចឆ្មក់ចូលទីតាំងខារ៉ាអូខេមួយកន្លែង ឃាត់ខ្លួនអ្នកប្រព្រឹត្តនិងម្ចាស់ទីតាំងដោយដកហូតថ្នាំញៀនមួយចំនួន
បាត់ដំបង ៖ កាលពីថ្ងៃអាទិត្យ ទី២៤ ខែមេសា ឆ្នាំ២០២២ វេលាម៉ោង ១០ និង៥៥នាទី យប់ នៅចំណុចខារ៉ាអូខេសាច់អាំងរតនៈ ភូមិរំចេក៤ សង្កាត់រតនៈ ក្រុងបាត់ដំបង ខេត្តបាត់ដំបង ដោយអនុវត្តតាមយោបល់ដឹកនាំរបស់លោកឧត្តមសេនីយ៍ទោ សាត គឹមសាន ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង ទើបលោកវរសេនីយ៍ឯក សុខ និមល នាយការិយាល័យប្រឆាំងគ្រឿងញៀន បានដឹកនាំកម្លាំងក្នុងការិយាល័យ សហការជាមួយ កម្លាំងក្រុមអន្តរាគមន៍ប្រឆាំងបទល្មើសនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង ចុះប្រតិបត្តិការបង្ក្រាបករណីជួញដូរ រក្សាទុក និងសម្រួលឱ្យប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន ០១ករណី ក្នុងបទល្មើស ជាក់ស្តែងនិងឃាត់ខ្លួនមនុស្សនៅទីនោះចំនួន ២១នាក់ ស្រី១៣នាក់មកធ្វើការសាកសួរស្រាវជ្រាវ។

ជាលទ្ធផលនៃការស្រាវជ្រាវក្នុងចំណោមមនុស្សទាំង២១នាក់នេះសមត្ថកិច្ចបានរកឃើញមនុស្សចំនួន២នាក់ ដែលពាក់ព័ន្ធក្នុងករណីនេះនោះគឺ៖
១-ឈ្មោះ ទុន សុភ័ក្ត្រ ភេទប្រុស អាយុ៤២ឆ្នាំ មានទីលំនៅភូមិ ១៣មករា សង្កាត់ព្រែកព្រះស្តេច ក្រុងបាត់ដំបង ខេត្តបាត់ដំបង (ជាមេកានិងជាអ្នកជួញដូរ និងរក្សាទុកគ្រឿងញៀន) ។

២-ឈ្មោះ ជា សុខមុន្នី ភេទប្រុស អាយុ៣៤ឆ្នាំ មានទីលំនៅភូមិរំ ចេក៤ សង្កាត់រតនៈ ក្រុងបាត់ដំ បង ខេត្តបាត់ដំបង (ជាម្ចាស់ទីតាំងខារ៉ាអូខេសាច់អាំងរតនៈ) ។
នៅក្នុងកិច្ចប្រតិបត្តិការនេះ សមត្ថកិច្ចបានដកហូតវត្ថុតាងរួមមាន៖ ថ្នាំញៀនប្រភេទ ខេតាមីន (KET A MINE) ចំនួន៣ថង់ ទម្ងន់២,៧៧ ក្រាម ថ្នាំញៀនប្រភេទអ៊ិចស្តាស៊ី (MD MA) ចំនួន ៣គ្រាប់ ទម្ងន់ ១,១១ក្រាម ទូរស័ព្ទដៃចំនួន ១គ្រឿង ថង់ច្រកថ្នាំញៀនចំនួន៤ រថយន្តចំនួន ១គ្រឿង ម៉ាកកាម៉ារីឆ្លាម ពណ៌ឆ្លូញ ពាក់ស្លាកលេខ ភ្នំពេញ 2L-2501។
ក្រោយពីការសាកសួរនិងស្រាវជ្រាវរួចមក ជនសង្ស័យទាំង ២នាក់ ត្រូវបានរៀបចំសំណុំរឿង បញ្ជូនទៅតុលាការ ដើម្បីអនុវត្តតាមច្បាប់ រីឯអ្នកផ្សេងទៀតដែលមិនពាក់ព័ន្ធត្រូវបានឱ្យត្រឡប់ទៅលំនៅឋានវិញ៕
អត្ថបទ ៖ សោ និយមរ័ត្ន

-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoធ្លាក់យន្តហោះឯកជនមួយនៅអាមេរិក បណ្តាលឱ្យមនុស្សក្នុងយន្តហោះ ស្លាប់ទាំងអស់
-
កីឡា៥ ថ្ងៃ agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoឥណ្ឌា តវ៉ាយ៉ាងខ្លាំង ចំពោះអាមេរិកដែលវាយប្រហារនាវាដឹកប្រេងបណ្តាលនាវិកឥណ្ឌា ៣នាក់ស្លាប់
-
អត្ថាធិប្បាយ៦ ថ្ងៃ agoវិចារណកថាចក្ខុវិស័យកែទម្រង់យោធាកម្ពុជា៖ ពីកម្លាំងបរិមាណ ឆ្ពោះទៅកងទ័ពជំនាញឌីជីថល និងមនសិកាការពារជាតិ
-
ព័ត៌មានអន្ដរជាតិ៩ ម៉ោង agoយន្តហោះទម្លាក់គ្រាប់បែកនុយក្លេអ៊ែរ អាមេរិក B-52 ធ្លាក់នៅ កាលីហ្វ័រញ៉ា ស្លាប់សមាជិកអាកាសយានិក ៨នាក់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអាមេរិក បើកការវាយប្រហារអ៊ីរ៉ង់ ថ្មីទៀត ដើម្បីសងសឹក ចំពោះការធ្លាក់ឧទ្ធម្ភាគចក្រ Apache
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអាមេរិក បើកការវាយប្រហារទ្រង់ទ្រាយធំជាថ្មី លើអ៊ីរ៉ង់ ខណៈទីក្រុងតេហេរ៉ង់ សងសឹកវិញ ហើយបិទច្រក Hormuz ទៀត
-
ព័ត៌មានជាតិ៣ ថ្ងៃ agoរោងចក្រផលិតជីក្រុមហ៊ុន ម៉ុង ឫទ្ធី ចាយទុនប្រមាណ ១០ លាន នឹងចាប់ផ្តើមផលិតចែកចាយលក់ក្នុងតម្លៃទាប ជួយកសិករដាំដុះដំណាំកសិកម្ម


