ព័ត៌មានជាតិ
លោកជំទាវ ម៉ែន សំអន សំណូមពរដល់កម្មករ-កម្មការិនី ត្រូវរក្សាជំហរការងារឲ្យបានល្អ ជៀសវៀងការធ្វើបាតុកម្ម និងកូដកម្ម
លោកជំទាវ ម៉ែន សំអន អនុប្រធានគណបក្សប្រជាជនកម្ពុជា បានសំណូមពរដល់កម្មករ-កម្មការិនី ត្រូវរក្សាជំហរការងារឲ្យបានល្អ ជៀសវៀងការធ្វើបាតុកម្ម និងកូដកម្ម ដែលធ្វើឲ្យប៉ះពាល់ដល់ការវិនិយោគ និងការអភិវឌ្ឍប្រទេសជាតិ។ លោកជំទាវ ម៉ែន សំអន បានសំណូមពរបែបនេះ ខណៈពេលអញ្ជើញជួបសំណេះសំណាល ជាមួយកម្មករ-កម្មការិនី ៥៣០នាក់ នៅរោងចក្រផលិតកង XDS Bicycle Cambodia Co ltd ស្ថិតក្នុងបំបន់សេដ្ឋកិច្ចពិសេស ឈីលូ ជានពូចាយ នៅព្រឹកថ្ងៃទី ១ ខែឧសភា ឆ្នាំ ២០២២ ស្ថិតក្នុងសង្កាត់ស្វាយតឿ ខេត្តស្វាយរៀង។

ក្នុងថ្ងៃនេះផងដែរតំណាងកម្មករ-កម្មការិនី ក៏បានគោរពថ្លែងអំណរគុណ ចំពោះសម្តេចតេជោនាយករដ្ឋមន្ត្រី ដែលបានខិតខំស្វែងរកវ៉ាក់សាំង មកចាក់ជូនប្រជាពលរដ្ឋកម្ពុជា ក៏ដូចជាកម្មករ-កម្មការិនី និងបានទទួលបាននូវប្រាក់ខែសមរម្យ លក្ខណ្ឌការងារល្អ និងមានការយកចិត្តទុក្ខដាក់ពីថៅកែ ផងដែរ។
លោកជំទាវ ក៏បានអានទាំងស្រុង នូវសារលិខិតលេខ ០១ សលខ របស់រាជរដ្ឋាភិបាលកម្ពុជា ស្តីពី សារលិខិតរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ក្នុងឱកាសខួបអានុស្សាវរីយ៍លើកទី ១៣៦ ទិវាពលកម្មអន្តរជាតិ ១ ឧសភា ឆ្នាំ ២០២២ ក្រោមប្រធានបទ «សន្តិភាព សុខភាព និងសន្តិសុខការងារ» ជូនដល់អង្គពិធីទាំងមូល និងបានណែនាំឲ្យកម្មករ-កម្មការិនី ធ្វើការពិនិត្យបញ្ជីឈ្មោះបោះឆ្នោត និងត្រៀមលក្ខណៈសម្បតិ្តគ្រប់យ៉ាង សម្រាប់យកទៅបោះឆ្នោត ជាពិសេសអត្តសញ្ញាណប័ណ្ណ និងបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា ឲ្យបានគ្រប់ៗគ្នា និងបានស្នើឲ្យកម្មករ-កម្មការិនី ត្រូវរក្សាជំហរការងារឲ្យបានល្អ ជៀសវៀងការធ្វើបាតុកម្ម និងកូដកម្ម ដែលនាំឲ្យបាត់បង់ផលប្រយោជណ៍រួម ដែលធ្វើឲ្យប៉ះពាល់ដល់ការវិនិយោគ ការអភិវឌ្ឍន៍ប្រទេសជាតិ។

នាឪកាសនោះ លោកជំទាវ ម៉ែន សំអន ក៏បាននាំមកអំណោយ ចែកជូនសម្រាប់កម្មករ-កម្មការិនីចំនួន ៥០២នាក់ ក្នុងម្នាក់ៗទទួលបានថវិកា ២ម៉ឺនរៀល និងសារ៉ុង ១។ ចំណែក ស្ត្រីមានផ្ទៃពោះចំនួន ៣៨នាក់ ក្នុងម្នាក់ៗ ទទួលបានសារ៉ុង ១ និងថវិកា ៤ម៉ឺនរៀល ផងដែរ៕
អត្ថបទ៖ វិមាន


-
កីឡា៤ ថ្ងៃ agoក្រុមជម្រើសជាតិកម្ពុជា មានស្ថិតិល្អការប្រកួត ASEAN Championship នៅស្តាតមរតកតេជោ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoអភិបាលស្រុកសំរោង ចុះពិនិត្យស្ពាន «កាប់នឹម» បាក់ស្រុតធ្ងន់ សិក្សាលទ្ធភាពជួសជុលឡើងវិញ ដើម្បីធានាសុវត្ថិភាពពលរដ្ឋ
-
កីឡា១ សប្តាហ៍ agoស្មាត់ឆ្នើម វឿន វាសនា បន្តកុងត្រាថ្មីជាមួយក្លិប Win Streak ត្រូវអ្នកគាំទ្រ តៃវ៉ាន់ សាទរខ្លាំង
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoពូទីន ចង់យកកិច្ចព្រមព្រៀងចាស់ និងតថភាពជាក់ស្ដែងលើសមរភូមិ ទៅចរចាសន្តិភាពជាមួយអ៊ុយក្រែន
-
កីឡា៤ ថ្ងៃ agoចប់សន្សំពិន្ទុជុំទី២ World Cup 2026 រកឃើញ ៧ ក្រុមឡើងវគ្គ ៣២ ក្រុមចុងក្រោយ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoអ្នកវិភាគមើលឃើញពីសក្ដានុពលពាណិជ្ជកម្មសេរីរវាងកម្ពុជានិងអឺរ៉ាស៊ីស្របគ្នានឹងបញ្ហាប្រឈមមួយចំនួន
-
សន្តិសុខសង្គម៦ ថ្ងៃ agoបារីជិត១០០ប៊ិច ត្រៀមដឹកគេចពន្ធទៅថៃ ត្រូវបានសមត្ថកិច្ចបង្ក្រាបបានទាន់ពេល ខណ:ក្រុមឈ្មួញគ្មានញញើតច្បាប់
-
ព័ត៌មានជាតិ១ សប្តាហ៍ agoអ្នកយកព័ត៌មានកម្ពុជាថ្មី ទៅចូលរួមកម្មវិធីទស្សនកិច្ចអ្នកសារព័ត៌មានអន្តរជាតិដែលរៀបចំដោយក្រសួងការបរទេសអូស្ត្រាលី


