ព័ត៌មានជាតិ
ទេសរដ្ឋមន្រ្តី លី ធុជ បាននាំអតីតមេបញ្ជាការកងកម្លាំងសម័យ UNTAC ចុះពិនិត្យសកម្មភាពបោសសម្អាតមីននៅខេត្តបាត់ដំបង
នៅថ្ងៃទី០១ ខែឧសភា ឆ្នាំ២០២២ លោកទេសរដ្ឋមន្រ្តី លី ធុជ អនុប្រធានទី១ អាជ្ញាធរមីន បាននាំ ឧត្តមសេនីយ៍ឯក John Sanderson អតីតមេបញ្ជាការកងកម្លាំងសម័យ UNTAC ចុះពិនិត្យសកម្មភាពបោសសម្អាតមីន ក្រោមគម្រោងបោសសម្អាតមីនដើម្បីលទ្ធផល ដែលប្រតិបត្តិការបោសសម្អាតដោយ CMAC និងជួបសំណេះសំណាលជាមួយប្រជាពលរដ្ឋរងគ្រោះដោយសារមីន ស្ថិតក្នុងភូមិគោករកា ឃុំដូនបា ស្រុកគាស់ក្រឡ ខេត្តបាត់ដំបង។

ដំណើរទស្សនកិច្ចនេះ មានការចូលរួមពី លោក សុខ លូ អភិបាលខេត្តបាត់ដំបង និងលោក ហេង រតនា អគ្គនាយក CMAC។
លោកឧត្តមសេនីយ៍ John Sanderson បានវាយតម្លៃខ្ពស់ចំពោះសកម្មភាពបោសសម្អាតមីនរយៈពេល ៣០ របស់កម្ពុជា និងការកសាងសមត្ថភាពក្នុងវិស័យមីន ជាពិសេសឧត្តមសេនីយ៍ឯក បានកោតសរសើរចំពោះរាជរដ្ឋាភិបាលកម្ពុជា ដែលបង្កើតឲ្យមានស្ថាប័នគ្រប់គ្រងវិស័យមីនយ៉ាងរឹងមាំ និងពោរពេញដោយជំនាញ សម្រាប់ចូលរួមជួយដល់ប្រជាពលរដ្ឋ។ ជាមួយគ្នានេះ លោកឧត្តមសេនីយ៍ បានឃើញយ៉ាងច្បាស់ និងកោតសរសើរចំពោះការរីកចំរើន និងការអភិវឌ្ឍលើគ្រប់វិស័យនៅកម្ពុជាក្រោយសន្តិភាព។

ក្នុងនាមរាជរដ្ឋាភិបាលកម្ពុជា លោកទេសរដ្ឋមន្រ្តី បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះរដ្ឋាភិបាល និងប្រជាជននៃប្រទេសអូស្រ្តាលី ដែលចូលរួមគាំទ្រដល់កិច្ចដំណើរការស្វែងរកសន្តិភាពនៅកម្ពុជា និងបន្តចូលរួមដល់ការស្តារឡើងវិញ និងការអភិវឌ្ឍកម្ពុជា ក្រោមកម្មវិធីជំនួយមនុស្សធម៌ដ៏ធំ រួមទាំងជំនួយក្នុងការបោសសម្អាតមីនផងដែរ។
លោកបន្តទៀតថា ប្រទេសអូស្រ្តាលី គឺជាប្រទេសនាំមុខគេក្នុងការចូលរួមដល់វិស័យសកម្មភាពមីនមនុស្សធម៌ ព្រមទាំងបានជួយសង្គ្រោះជីវិតមនុស្សយ៉ាងច្រើនពីគ្រោះថ្នាក់ដោយសារមីន និងផ្តល់សុវត្ថិភាពដល់សហគមន៍ជនបទសម្រាប់ជីវភាពរស់នៅកាន់តែប្រសើរឡើង។

ក្នុងឱកាសនោះ លោកទេសរដ្ឋមន្រ្តី ក៏បានវាយតម្លៃខ្ពស់ចំពោះសមិទ្ធិផលសម្រេចបាន និងកិច្ចខិតខំប្រឹងប្រែងរបស់មជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជា ក្នុងការរំដោះផ្ទៃដីជូនដល់ប្រជាពលរដ្ឋ និងការចូលរួមកាត់បន្ថយអត្រាគ្រោះថ្នាក់ដោយសារមីន និងសំណល់ជាតិផ្ទុះពីសង្រ្គាម រយៈពេល ៣០ឆ្នាំកន្លងទៅនេះ៕

-
សន្តិសុខសង្គម១ សប្តាហ៍ agoទុរេនរាប់តោននៅផ្សារភូពុយ អនុញ្ញាតឱ្យបន្តលក់ ក្រោយមន្ត្រីជំនាញប្រមូលសំណាក និងសាកសួរប្រភពនាំចូល
-
សេដ្ឋកិច្ច៥ ថ្ងៃ agoរដ្ឋាភិបាលហាមឃាត់ក្រុមហ៊ុនផលិតស្រា និងភេសជ្ជៈផ្ដល់រង្វាន់តាមក្រវិលកំប៉ុង ចាប់ពីដើមខែតុលា ឆ្នាំនេះ
-
ព័ត៌មានជាតិ៤ ថ្ងៃ agoក្រសួងវប្បធម៌ ព្រមានចាត់វិធានការច្បាប់លើជនដែលនៅតែបន្តកែច្នៃ ប្រើគ្រឿងលម្អយកគំរូគ្រឿងឥស្សរិយយស«ព្រះរាជមហាកណ្ឋាភណ្ឌគ្រងរាជសម្បត្តិ»
-
ព័ត៌មានជាតិ៦ ថ្ងៃ agoអ្នកជំនាញ ទាញសញ្ញាបន្ទាត់ក្រហម វិបត្តិនយោបាយផ្ទៃក្នុងថៃអាចផ្ទេរមកជម្លោះព្រំដែនសារជាថ្មី
-
ព័ត៌មានជាតិ២៤ ម៉ោង agoក្រសួងសុខាភិបាល ត្រៀមបង្ការ និង ទប់ស្កាត់ការនាំចូលជំងឺឆ្លង ហាន់តា នៅអាកាសយានដ្ឋានអន្តរជាតិតេជោ
-
ព័ត៌មានជាតិ៤ ថ្ងៃ agoថៃលុបMoU 2001៖ សម្ដេចតេជោប្រាប់ថៃថា កុំបបួលកម្ពុជាចរចាទ្វេភាគីទៀត ត្រូវដឹកដៃគ្នាទៅរកយន្តការអន្តរជាតិ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoកូរ៉េខាងជើង ត្រៀមដាក់ពង្រាយកាំភ្លើងធំស៊េរីថ្មី នៅក្បែរព្រំដែន និងបង្អួតនាវាចម្បាំងខ្នាតយក្ស
-
ព័ត៌មានជាតិ១ ថ្ងៃ agoប្រព័ន្ធហ្វឹកហ្វឺនអាវុធជាអំណោយរបស់ឥណ្ឌា នឹងរួមចំណែកលើកកម្ពស់សមត្ថភាពកងទ័ពជើងគោកកម្ពុជា


