ព័ត៌មានជាតិ
អ្នកមានឈ្មោះក្នុងបញ្ជីឈ្មោះបោះឆ្នោតសូមបន្តបោះឆ្នោតគាំទ្រគណបក្សប្រជាជន ដើម្បីបន្តអភិវឌ្ឍប្រទេសជាតិ
ព្រះសីហនុ ៖ ប្រធានក្រុមការងារថ្នាក់ខេត្តនៃគណបក្សប្រជាជនកម្ពុជា ចុះជួយសង្កាត់លេខ១ ក្រុងព្រះសីហនុ លោក ឡុង ឌីម៉ង់ នៅថ្ងៃទី៧ខែឧសភាឆ្នាំ២០២២ បានអញ្ជើញសំណេះសំណាលជាមួយប្រជាជននៅភូមិ១ សង្កាត់លេខ១ ខេត្តព្រះសីហនុ។

ក្នុងពិធីសំណេះសំណាល ជាមួយប្រជាជននិងសមាជិកសមាជិកាគណបក្សប្រជាជនក្នុងឱកាសនោះ លោក ឡុង ឌីម៉ង់ បានប្រាប់ប្រជាជនដែលមានឈ្មោះក្នុងបញ្ជីបោះឆ្នោតត្រូវនាំគ្នាទៅបោះឆ្នោតជ្រើសតំណាងរបស់ខ្លូន នៅតាមមូលដ្ឋាន ឲ្យបាន គ្រប់គ្នា ហើយត្រូវជ្រើសបេក្ខជនណាមានស្នាដៃល្អ បទពិសោធន៍ មានមនសិការ ឧត្តមគតិ មានឆន្ទៈ បម្រើប្រជាជន ចេះស្គាល់សុខទុក្ខនិងជួយទុកធុរៈប្រជាជន។

លោកបានមានប្រសាសន៍បន្តថា ថ្នាក់ដឹកនាំនៅថ្នាក់ជាតិនិងថ្នាក់ដឹកនាំនៅតាមមូលដ្ឋានបានផ្សារភ្ជាប់គ្នាយ៉ាងស្អិតរមួតក្នុងការជួយប្រជាជនដើម្បីអោយជីវភាពប្រជាជកាន់តែមានភាពល្អប្រសើរឡើង។

ទោះជាបែបនេះក្តី លោក ឡុង ឌីម៉ង់ បានកត់សំគាល់ថា ថ្នាក់ដឹកនាំនៅតាមមូលដ្ឋានពិតជាមានសារៈសំខាន់ ណាស់ព្រោះពួកគាត់នៅកៀកកិតជាមួយប្រជាជននិងជាអ្នកកសាងផែនការសម្រាប់អភិវឌ្ឍឃុំសង្កាត់របស់ខ្លួនដោយផ្ទាល់។ ដូច្នេះបងប្អូនគួរសំឡឹងមើលនិងជ្រើសរើសបេក្ខជនក្រុមប្រឹក្សាដែលមានសមត្ថភាពឆន្ទៈមនសិការ ឧត្តមគតិ មានស្នាដៃមានបទពិសោធន៍ដើម្បីដឹកនាំមូលដ្ឋានឲ្យមានការអភិវឌ្ឍ ចេះធ្វើអោយ ប្រជាជនបានទទួលផលពីការ អភិវឌ្ឍក្រោមម្លប់សន្តិភាពនាពេលបច្ចុប្បន្ននេះ។

លោក ឡុង ឌីម៉ង់ បានបញ្ជាក់ផងដែរថា មានតែគណៈគណបក្សប្រជាជនកម្ពុជាប៉ុណ្ណោះ ដែលតែងផ្សារភ្ជាប់ ជានិច្ច កាល រួមសុខរួមទុក្ខជាមួយជាប្រជាជនគ្រប់ពេលវេលានិងបាននាំមកនូវសុខសន្តិភាព ការអភិវឌ្ឍលើគ្រប់វិស័យដោយតម្កល់ឧត្តមប្រយោជន៍ប្រជាជនជាធំការពារបាននូវវិបុលភាពជូនប្រជាជនឲ្យរស់នៅដោយសុខសាន្តនិងគ្មានការរើសអើង៕
ដោយ ៖ ស្រីរ័ត្ន



-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម២ ថ្ងៃ ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ