កីឡា
គ្រូបាល់ទះកម្ពុជា ប្រើយុទ្ធសាស្ត្រកីឡាករក្មេងសម្រុក កីឡាករចាស់ទប់ ស៊ីហ្គេមនៅវៀតណាម
គ្រូបង្វឹកបាល់ទះក្នុងសាលជម្រើសជាតិកម្ពុជា លោក Li Jun បានឱ្យបង្ហើបឱ្យដឹងពីយុទ្ធសាស្ត្រសម្រាប់ត្រៀមប្រកួតស៊ីហ្គេមលើកទី៣១ នៅប្រទេសវៀតណាមថា នឹងប្រើកីឡាករក្មេៗដើម្បីសម្រុក ហើយកីឡាករចាស់ៗដើម្បីទប់ ពេលប្រកួតតទល់ជាមួយក្រុមខ្លាំងៗដែលរួមពូល។

ក្នុងបទសម្ភាសន៍កាលពីពេលថ្មីៗនេះ លោក Li Jun បានបញ្ជាក់ថា៖ «បច្ចុប្បន្ននេះនិយាយពីវ័យវិញ យើងមានដល់ទៅបីវ័យគឺ វ័យចាស់ កណ្ដាល ក្មេង គឺមានទាំងអស់នៅក្នុងក្រុមរបស់យើង។ ហើយសម្រាប់កីឡាករក្មេងៗដែលទើបតែចូលនេះ ខ្ញុំនឹងខំបង្វឹកពួកគាត់ដើម្បីធ្វើជាថ្នាលមួយដើម្បីត្រៀមការប្រកួតសម្រាប់ស៊ីហ្គេមដែលរៀបចំដោយកម្ពុជាយើងផ្ទាល់ យុទ្ធសាស្ត្ររបស់ខ្ញុំនៅពេលនេះគឺប្រើក្មេងៗដើម្បីសម្រុក ហើយប្រើកីឡាករចាស់ៗដើម្បីទប់»។
បាល់ទះកម្ពុជានឹងស្ថិតនៅពូល B ជាមួយថៃនិងហ្វីលីពីន ខណៈការប្រកួតគ្រោងនឹងធ្វើចន្លោះថ្ងៃទី ១៣ ដល់ទី ២២ ខែឧសភាឆ្នាំ២០២២ ស្របពេលដែលប្រកួតបើកឆាកកម្ពុជានឹងចាប់ផ្ដើមនៅថ្ងៃទី១៤ ដោយត្រូវប៉ះហ្វីលីពីននាម៉ោង១២ថ្ងៃត្រង់បន្ទាប់មកនៅថ្ងៃទី១៨ខែឧសភា ជួបជាមួយថៃវេលាម៉ោង១២ថ្ងៃត្រង់ដដែល។

គ្រូបង្វឹកសញ្ជាតិចិនរូបនេះបានរៀបរាប់បន្ថែមទៀតថា៖ «សម្រាប់ការប្រកួតនេះដែរគឺយើងនៅក្នុងពូលជាមួយប្រទេសថៃ និងហ្វីលីពីន ដែលពួកគាត់កាលពីឆ្នាំមុន ពួកគេក្រុមមួយគឺលេខ២ និងក្រុមមួយគឺលេខ៣ ដូច្នេះហើយទើបការហ្វឹកហាត់មួយរយៈពេលចុងក្រោយនេះ គឺខ្ញុំយកក្រុមរបស់គាត់ទាំងពីរដែលជាក្រុមខ្លាំងធ្វើជាគោលដៅ ហើយប្រឹងហ្វឹកហាត់ដើម្បីប្រកួតជាមួយពួកគាត់ ការងារទីមួយនាពេលឥឡូវនេះគឺរៀបចំកីឡាករយើងឱ្យបានត្រឹមត្រូវ ដើម្បីប្រឈមមុខនឹងគូបក្សដិបក្ខរបស់ពួកយើង»។
កាលពីស៊ីហ្គេមលើកទី៣០ឆ្នាំ២០១៩ នៅប្រទេសហ្វីលីពីន បាល់ទះកម្ពុជាបានបញ្ចប់ទៅដោយឈរនៅលេខ៦ក្នុងតារាងចំណាត់ថ្នាក់រួមដែលមាន៧ក្រុម។ កម្ពុជានៅពូលB ជាមួយម្ចាស់ផ្ទះហ្វីលីពីន, ឥណ្ឌូនេស៊ីនិងវៀតណាមហើយប្រកួតឈ្នះ១លើវៀតណាមក្នុងលទ្ធផល៣សិតទល់នឹង២ ប៉ុន្តែចាញ់ហ្វីលីពីន៣សិតទល់នឹង០ និងចាញ់ឥណ្ឌូនេស៊ី ៣ សិតទល់នឹង ០ ដូចគ្នា៕
អត្ថបទ៖មន្នីរ័ត្ន

-
ព័ត៌មានអន្ដរជាតិ២២ ម៉ោង ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
សន្តិសុខសង្គម២ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានជាតិ១ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម២០ ម៉ោង ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
តើជោគវាសនារបស់នាយករដ្ឋមន្ត្រីថៃ «ផែថងថាន» នឹងទៅជាយ៉ាងណាក្នុងការបោះឆ្នោតដកសេចក្តីទុកចិត្តនៅថ្ងៃនេះ?