ព័ត៌មានអន្ដរជាតិ
ស្រីលង្កា គ្រោងលក់ក្រុមហ៊ុនអាកាសចរណ៍ជាតិ យកលុយដោះស្រាយវិបត្តិ ក្នុងប្រទេស
រដ្ឋាភិបាលថ្មីរបស់ប្រទេសស្រីលង្កាគ្រោងនឹងលក់ក្រុមហ៊ុនអាកាសចរណ៍ជាតិ Sri Lankan Airlines របស់ខ្លួនដើម្បីទប់ស្កាត់ការខាតបង់ ក៏ដូចជាកិច្ចខិតខំប្រឹងប្រែងដើម្បីធ្វើឲ្យមានស្ថិរភាពហិរញ្ញវត្ថុរបស់ប្រទេស ។

លោកនាយករដ្ឋមន្ត្រី Ranil Wickremesinghe បាននិយាយនៅក្នុងសុន្ទរកថាតាមទូរទស្សន៍ទៅកាន់ប្រទេសជាតិកាលពីថ្ងៃពុធថា រដ្ឋបាលថ្មីគ្រោងនឹងធ្វើឯកជនភាវូបនីយកម្មក្រុមហ៊ុនអាកាសចរណ៍ស្រីលង្កា បន្ទាប់ពីក្រុមហ៊ុនដឹកជញ្ជូនមួយនេះបានខាតបង់ប្រាក់ ៤៥ ពាន់លានរូពី (១២៤ លានដុល្លារ) គិតត្រឹមខែមីនា ឆ្នាំ ២០២១ ពោលប៉ុន្មានថ្ងៃប៉ុណ្ណោះ មុនពេលប្រទេសជាតិត្រូវសងបំណុលបរទេសជាផ្លូវការ ។
ក្នុងឆ្នាំ ២០១០ រដ្ឋាភិបាលនៅទីក្រុង Colombo បានទិញភាគហ៊ុនក្នុងក្រុមហ៊ុនអាកាសចរណ៍ស្រីលង្កាពីក្រុមហ៊ុន Emirates របស់ឌូបៃ ។ ក្រុមហ៊ុនអាកាសចរណ៍ជាតិដែលមានយន្តហោះធុន Airbus ចំនួន ២៥ គ្រឿងហោះហើរទៅកាន់គោលដៅនានាក្នុងទ្វីបអឺរ៉ុប មជ្ឈិមបូព៌ា ក៏ដូចជាអាស៊ីខាងត្បូង និងអាស៊ីអាគ្នេយ៍ មានបណ្ដាញហោះហើរគ្របដណ្ដប់លើប្រទេសជាង ៦០ មុនរោគរាតត្បាតកូវីដ ១៩ ។

ទន្ទឹមនោះក្រុមហ៊ុនអាកាសចរណ៍ Sri Lankan Airlines ដែលបានចូលរួមជាមួយសម្ព័ន្ធក្រុមហ៊ុន Oneworld និងបានក្លាយជាដៃគូបន្ទាប់បន្សំរបស់ក្រុមហ៊ុន Qantas ក្នុងឆ្នាំ ២០១៤ ទើបតែបានបង្កើនជើងហោះហើរទៅកាន់ទីក្រុង Sydney និង Melbourne របស់អូស្ត្រាលី នាពេលថ្មីៗនេះប៉ុណ្ណោះ ខណៈដែលក្រុមហ៊ុនអាកាសចរណ៍មួយនេះបានកសាងបណ្តាញហោះហើរឡើងវិញ ក្រោយកូវីដក្នុងប្រទេសបង្ហាញសញ្ញាធូរស្រាល ៕
ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ ET
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម៣ ថ្ងៃ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា១ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoផ្ទុះគ្រាប់បែក នៅថៃ របួសទេសចរម៉ាឡេស៊ី ២នាក់
-
កីឡា២ ថ្ងៃ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ៤ ថ្ងៃ agoកូរ៉េខាងត្បូង ស្នើឲ្យ កម្ពុជា ធ្វើម្ចាស់ផ្ទះសន្និសីទ ICPC លើកទី ២
-
ព័ត៌មានអន្ដរជាតិ១៣ ម៉ោង agoអ៊ីរ៉ង់ គំរាម «ផ្តល់មេរៀន» ដល់អ៊ីស្រាអែល បើហ៊ានប៉ះ មេដឹកនាំកំពូល របស់ខ្លួន


