ព័ត៌មានជាតិ
សម្តេចតេជោ ហ៊ុន សែន ៖ ការចាក់វាក់សាំងដូសជំរុញទី៥ នឹងចាប់ផ្ដើមពីថ្ងៃទី០៩ ខែមិថុនា តទៅ
មានប្រសាសន៍តាមរយៈសារជាសំឡេង នាល្ងាចថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២២ មុនចាកចេញទៅកាន់ប្រទេសស្វីស ដើម្បីចូលរួមវេទិកាសេដ្ឋកិច្ចពិភពលោក សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានលើកឡើងថា សម្តេចបានអនុញ្ញាតតាមសំណើក្នុងការចាក់វាក់សាំងដូសជំរុញទី៥ ចាប់ផ្ដើមពីថ្ងៃទី០៩ ខែមិថុនា តទៅហើយ។
បើតាមសម្ដេចតេជោ ហ៊ុន សែន ថ្ងៃនេះគឺជាថ្ងៃទី១៤ហើយ ដែលព្រះរាជាណាចក្រកម្ពុជាយើងមិនមានការឆ្លងជំងឺ covid-19 សូម្បីមួយករណី ហើយរហូតមកដល់ពេលនេះមាននៅសល់អ្នកជំងឺកូវីដ១៩តែចំនួន១៤នាក់ប៉ុណ្ណោះ កំពុងសម្រាកព្យាបាលនៅតាមមន្ទីរពេទ្យ។ ក្នុងនោះ មាននៅទីក្រុងភ្នំពេញចំនួន៤នាក់ នៅបាត់ដំបងចំនួន៤នាក់ ហើយអ្នកជំងឺ៨នាក់នេះ មិនមែនជាជំងឺកូវីដ១៩តែមួយមុខនោះទេ គឺពួកគាត់មានជំងឺផ្សេងទៀត។
សម្តេចអះអាងថា នេះគឺជាព័ត៌មានមួយដ៏ល្អ ដែលពីមុនយើងមានអ្នកជំងឺប្រមាណជាង២ម៉ឺននាក់ កំពុងសម្រាកព្យាបាល ហើយនេះអាចចាត់ទុកថា ជាលទ្ធផលនៃការខិតខំរបស់យើង និងការចូលរួមរបស់ប្រជាពលរដ្ឋ ក្នុងការអនុវត្តវិធានការរបស់សុខាភិបាល ព្រមទាំងការទទួលយកវ៉ាក់សាំង។
សម្ដេចនាយករដ្ឋមន្ត្រីបានឲ្យដឹងដែរថា រហូតមកដល់ពេលនេះ សម្ដេចទទួលបានព័ត៌មានពីខាងសុខាភិបាលថា បន្ទាប់ពីប្រជាពលរដ្ឋទទួលយកវ៉ាក់សាំង មិនត្រឹមតែជំងឺកូវីដ១៩ទេ សូម្បីតែជំងឺផ្សេងៗទៀត ដែលមានផ្ដាសាយធំជាដើម ក៏បានថយចុះគួរឱ្យកត់សម្គាល់ផងដែរ។ ដែលនេះ គឺជាឥទ្ធិពលនៃវ៉ាក់សាំង ដែលយើងទទួលយកតាមរយៈយុទ្ធនាការនៃការចាក់វ៉ាក់សាំង ដែលរហូតមកដល់ពេលនេះយើងបានចាក់រហូតដល់ជាង១៥ លាននាក់ ក្នុងចំណោមប្រជាពលរដ្ឋជាង១៦លាននាក់។
សម្ដេចតេជោ ហ៊ុន សែន បានឲ្យដឹងទៀតថា នៅរសៀលនេះសម្ដេចបានយល់ព្រមតាមការស្នើសុំរបស់លោកស្រីវេជ្ជបណ្ឌិត ឱ វណ្ណឌីន ដើម្បីចាក់វាក់សាំងដូសជំរុញទី៥ ដែលនឹងត្រូវចាប់ផ្ដើមពីថ្ងៃទី០៩ ខែមិថុនា ឆ្នាំ២០២២ នេះតទៅ សម្រាប់អ្នកដែលបានចាក់ដូសទី៤ រួចហើយ ដែលមានគំលាតពីដូសទី៤ មកដូសទី៥ មានរយៈពេលយ៉ាងតិចចំនួន៣ខែ។
ជាមួយគ្នានោះសម្ដេចតេជោ ហ៊ុន សែន បានអំពាវនាវប្រជាពលរដ្ឋបន្តរក្សានូវស្ថានភាពដ៏ល្អនេះតទៅទៀត ដោយការការពារខ្លួននៅចំពោះការរាតត្បាតនៃជំងឺកូវីដ១៩ ដែលមិនទាន់ត្រូវបានបញ្ចប់ ជាមួយនឹងការទទួលយកនូវវ៉ាក់សាំង។ សម្តេចបន្តថា វ៉ាក់សាំងមិនត្រឹមតែធ្វើឲ្យរួចផុតពីការឆ្លងពេលនៃជំងឺកូវីដ១៩ ក៏ប៉ុន្តែបានធ្វើឲ្យរួចផុតពីជំងឺផ្សេងៗទៀតផងដែរ៕
ដោយ ៖ កោះកែវ


-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម២ ថ្ងៃ ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ