Connect with us

ព័ត៌មានជាតិ

មាន​ប្រជាពលរដ្ឋ​នៅ​ទ្វីបអឺរ៉ុប​ប្រមាណ​១៧០០​នាក់​កំពុង​រង់ចាំ​ទទួល​សម្ដេច​តេ​ជោ ហ៊ុន សែន នៅ​ប្រទេស​ស្វី​ស

បានផុស

នៅ

មានប្រសាសន៍​តាមរយៈ​សារ​ជា​សំឡេង មុន​ចាកចេញ​ទៅកាន់​ប្រទេស​ស្វី​ស ដើម្បី​ចូលរួម​វេទិកា​សេដ្ឋកិច្ចពិភពលោក នា​ល្ងាច​ថ្ងៃទី​២០ ខែឧសភា ឆ្នាំ​២០២២ សម្ដេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​លើក​ឡើង​ថា មាន​ប្រជាពលរដ្ឋ​នៅ​ទ្វីបអឺរ៉ុប​ប្រមាណ​១៧០០​នាក់ កំពុង​រង់ចាំ​ទទួល​សម្ដេច​នៅ​ប្រទេស​ស្វី​ស ហើយ​នេះ គឺជា​ការ​សាមគ្គីភាព​រវាង​មេដឹកនាំ ជាមួយ​ប្រជាពលរដ្ឋ​ដែល​រសស់​នៅក្រៅ​ប្រទេស​។

សម្ដេចនាយក​រដ្ឋមន្ត្រី​បាន​បញ្ជាក់ថា រហូតមកដល់​ពេលនេះ មាន​ប្រជាពលរដ្ឋ​នៅ​ទ្វីបអឺរ៉ុប​ប្រមាណ​១៧០០​នាក់ កំពុង​រង់ចាំ​ទទួល​សម្ដេច​នៅ​ល្ងាច​ថ្ងៃទី​២១ ខែឧសភា​។ សម្ដេច​បាន​ផ្ដាំផ្ញើ​ប្រជាពលរដ្ឋ ដែល​ធ្វើដំណើរ​ពី​ទីកន្លែង​ផ្សេងៗ​មកកាន់​ប្រទេស​ស្វី​ស ធ្វើដំណើរ​ដោយ​សុវត្ថិភាព និង​ប្រកបដោយ​ក្តីសប្បាយ​រីករាយ​។ សម្តេច​ថា នេះ​គឺជា​ការ​សាមគ្គីភាព​រវាង​មេដឹកនាំ​ជាមួយ​ប្រជាពលរដ្ឋ​នៅក្រៅ​ប្រទេស ដែល​សម្ដេច​នឹងមាន​ឱកាស​ជួប​សំណេះសំណាល ជាមួយ​បងប្អូន​ជនរួមជាតិ​នៅឯ​ក្រៅប្រទេស ហើយ​សម្ដេច​បាន​ថ្លែងអំណរគុណ​ប្រជាពលរដ្ឋ​ក៏ដូចជា​ព្រះសង្ឃ ដែល​បាន​គាំទ្រ​សម្ដេច និង​ការដឹកនាំ​របស់​គណបក្ស​ប្រជាជន​កម្ពុជា ហើយ​បន្តដំណើរ​ឈាន​ទៅមុខទៀត ដើម្បី​រក្សា​នូវ​សុខសន្តិភាព​រក្សា និង​អ្វីដែល​កំពុងតែ​មាននៅ​ក្នុង​ដៃ​កុំ​ឲ្យ​បាត់បង់​។

​សូមបញ្ជាក់ថា សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នឹង​ដឹកនាំ​គណៈប្រតិភូ​ជាន់ខ្ពស់​ទៅ​ចូលរួម​កិច្ចប្រជុំ​ប្រចាំឆ្នាំ​២០២២ របស់​វេទិកា​សេដ្ឋកិច្ចពិភពលោក ក្រោម​មូលបទ “​ការត្រៀមខ្លួន​សម្រាប់​យុគសម័យ​ក្រោយ​ជំងឺ​កូ​វីដ​” ដែល​នឹង​ប្រព្រឹត្តទៅ​ចាប់ពី​ថ្ងៃទី​២២ ដល់ទី​២៦ ខែឧសភា ឆ្នាំ​២០២២ នៅ​ទីក្រុង​ដា​វ៉ស​-​ក្លូ​ស្ទ័​រ (Davos-Klosters) ៕

ដោយ ៖ កោះ​កែវ

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ១០ នាទីutes មុន

ក្រុមសិស្សវិទ្យាល័យ ប៊ូ ថង អូរជុំ ប្រារព្ធពិធីសម្តែងរបាំប្រជាប្រិយខ្មែរ និងរបាំជនជាតិដើមភាគតិច អបអរសង្គ្រាន្ត២០២៥

ជីវិតកម្សាន្ដ១២ នាទីutes មុន

Jennie​ រង​ការ​រិះគន់​ថា ឈឺឆ្អាលតែនៅ LA តែមិនមិនខ្វល់ភ្លើង​ឆេះ​ព្រៃលើទឹកដីកំណើតឯង​

ព័ត៌មានអន្ដរជាតិ១៤ នាទីutes មុន

ត្រាំ ប្រាប់​ថា លោក​អត់​​និយាយ​លេង​សើច​ទេ​រឿង​ចង់​កាន់​អំណាច​ឲ្យ​បាន​៣អាណត្តិ

កីឡា១៦ នាទីutes មុន

លោក​ យី វាសនា​ បណ្ដា​ប្រទេស​ចូលរួម​សរសើរ​កម្ពុជា​រៀបចំ​​បាន​ល្អទាំង​ការ​ស្នាក់នៅ ហូបចុក​

កីឡា២៥ នាទីutes មុន

ទីបំផុត​«គុនខ្មែរ» បានចូល​ក្នុងស្ថាប័នពិភពលោក WBC ជាផ្លូវ​ការ​

Sokha Hotels

ព័ត៌មានពេញនិយម