ព័ត៌មានជាតិ
យុទ្ធនាការឃោសនាបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ ទាំង៥០ ក្នុងខេត្តរតនគិរី
នាព្រឹកថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២២នេះ គឺជាថ្ងៃដែល គ.ជ.ប កំណត់ឲ្យគ្រប់គណបក្សនយោបាយ ដែលបានចុះបញ្ជីត្រឹមត្រូវដើម្បីប្រកួតប្រជែងបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ/សង្កាត់ សម្រាប់អាណត្តិទី៥ ដែលនឹងធ្វើការបោះឆ្នោតនាថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២២ ខាងមុខនេះ ធ្វើយុទ្ធនាការឃោសនារកសម្លេងឆ្នោតពីប្រជាពលរដ្ឋរៀងៗខ្លួន។

ដោយឡែកសម្រាប់ខេត្តរតនគិរី នៅថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២២ គណបក្សប្រជាជនកម្ពុជា បានបើកយុទ្ធនាការឃោសនារកសម្លេងឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ/សង្កាត់ របស់ខ្លួនយ៉ាងធអិកអធម។ យុទ្ធនាការនេះមានការអញ្ជើញចូលរួមពីសំណាក់ឯកឧត្តម ជៀង អំ សមាជិកគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារថ្នាក់កណ្តាលគណបក្សប្រជាជនកម្ពុជា ចុះជួយខេត្តរតនគិរី និងលោកជំទាវ លោកញ៉ែម សំអឿន ប្រធានគណៈកម្មាធិការគណបក្សខេត្តរតនគិរី និងលោកជំទាវ លោក ណាប់ ប៊ុនហេង អនុប្រធានគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជាខេត្ត បានដឹកនាំគណបក្សដង្ហែរក្បួនឃោសនាស្វែងរកសម្លេងឆ្នោត ក្នុងក្រុងបានលុង ខេត្តរតនគិរី ដោយមានការចូលរួមពីសមាជិកគណបក្ស សកម្មជនយុវជនបក្ស និងប្រជាពលរដ្ឋ អាជីវករ ដែលមានការជឿជាក់មកលើគណបក្សប្រជាជនកម្ពុជាយ៉ាងច្រើនកុះករ។

សូមបញ្ជាក់ថា ខេត្តរតនគិរី មានចំនួន៥០ ឃុំ/សង្កាត់ ហើយមានគណបក្សនយោបាយចំនួន៦ បានដាក់បេក្ខជនរបស់ខ្លួន សម្រាប់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ/សង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២ រួមមាន គណបក្សប្រជាជនកម្ពុជា,គណបក្សភ្លើងទៀន,គណបក្សខ្មែររួបរួមជាតិ,គណបក្សហ្វ៊ុនសុិនបុិច,គណបក្សប្រជាធិបតេយ្យមូលដ្ឋាន និងគណបក្សជនជាតិដើមប្រជាធិបតេយ្យកម្ពុជា។

សម្រាប់ថ្ងៃដំបូងនៃយុទ្ធនាការរកសម្លេងឆ្នោតនេះ គឺមានតែគណបក្សប្រជាជនកម្ពុជា ដែលបានធ្វើយុទ្ធនាការទ្រង់ទ្រាយធំ ដោយមានសមាជិកសមាជិការ និងអ្នកគាំទ្ររបស់ខ្លួនចូលរួមជាងមួយពាន់នាក់ មានទាំងក្បួនរថយន្ត និងម៉ូតូរាប់ពាន់គ្រឿង អមដោយមានឧបករណ៍បំពងសំឡេងដ៏កងរំពង ផ្សព្វផ្សាយលើគោលនយោបាយ គណបក្សរបស់ខ្លួន ជូនដល់ មហាជនទូទៅបានជ្រួតជ្រាបផងដែរ។ ហើយយុទ្ធនាការនេះ ប្រព្រឹត្តទៅក្រោមការឃ្លាំមើល សង្កេតការណ៍ ពីតំណាងគណបក្សនយោបាយនានា ជាពិសេស ការការពារសន្តិសុខសារធារណៈ ពីសំណាក់កងកម្លាំង មានសមត្ថកិច្ច របស់ខេត្ត ធ្វើយ៉ាងណាឲ្យ ដំណើរការឃោសនារកសំឡេងឆ្នោត របស់គណបក្ស ប្រព្រឹត្តទៅ ប្រកបដោយភាពរលូន៕
អត្ថបទ៖ វុទ្ធឦសាន





-
ព័ត៌មានអន្ដរជាតិ១១ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច២ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព


