ព័ត៌មានជាតិ
KOICA WITHHEBRON HMC និងស្រុកប្រតិបត្តិកំពង់ត្រឡាច បានរួមគ្នាធ្វើការពង្រឹងសមត្ថភាពនៃការបង្ការ និងឆ្លើយតបជម្ងឺឆ្លង
ដោយគម្រោងនេះស្ថិតនៅក្រោមកម្មវិធីកិច្ចសហប្រតិបត្តិការសង្គមស៊ីវិលនៃទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិកូរ៉េ (KOICA) WITHHEBRON HMC និងស្រុកប្រតិបត្តិកំពង់ត្រឡាច បានរួមគ្នាធ្វើការពង្រឹងសមត្ថភាពនៃការបង្ការ និងឆ្លើយតបជម្ងឺឆ្លងដែលមានស្រាប់ និងគាំទ្រដល់រាជរដ្ឋាភិបាលកម្ពុជា ដោយអនុវត្តការបណ្តុះបណ្តាលដល់បុគ្គលិកសុខាភិបាល និងអ្នកជំនាញនៅថ្នាក់ស្រុក និងភូមិ។
សិក្ខាសាលាអប់រំលើកដំបូងបានធ្វើឡើងនៅមណ្ឌលអប់រំស្រុកកំពង់ត្រឡាច។ ភាគី WITHHEBRON/HMC ដឹកនាំដោយលោក Eunkyung Jin នាយកប្រតិបត្តិ WITHHEBRON ចំណែកស្រុកប្រតិបត្តិកំពង់ត្រឡាច ដឹកនាំដោយលោកបណ្ឌិត Lim Khun នាយកស្រុកប្រតិបត្តិកំពង់ត្រឡាច។ ក្នុងរយៈពេល 7 ថ្ងៃនៃវគ្គបណ្តុះបណ្តាល មានបុគ្គលិកមណ្ឌលសុខភាពចំនួន៣០នាក់ អ្នកស្ម័គ្រចិត្តគាំទ្រសុខភាពភូមិចំនួន២០២នាក់ និងបុគ្គលិកសុខាភិបាលមកពីមន្ទីរពេទ្យបង្អែកស្រុកកំពង់ត្រឡាចចំនួន២០នាក់ នឹងចូលរួមក្នុងការបង្កើនចំណេះដឹង និងការអនុវត្ត ដោយមានក្រុមគោលដៅផ្សេងៗគ្នា៖ រោគសញ្ញានៃជំងឺឆ្លងធំៗដែលទាមទារការឆ្លើយតបតាមមូលដ្ឋាន តម្រូវការ នៃយុទ្ធសាស្ត្រទំនាក់ទំនងហានិភ័យប្រកបដោយប្រសិទ្ធភាព និងការទុកដាក់កាកសំណល់វេជ្ជសាស្ត្រ។ មាតិកាទាំងនេះត្រូវបានរៀបចំ និងរៀបរៀងដោយលោកវេជ្ជបណ្ឌិត Hoon-Yong Jung មកពី DOCTOGETHER និងលោកវេជ្ជបណ្ឌិត Heuysun Suh មកពីមជ្ឈមណ្ឌលថែទាំសុខភាពអន្តរជាតិ Gill ហើយត្រូវបានត្រួតពិនិត្យ និងវាយតម្លៃដោយអ្នកជំនាញសុខភាពស្រុកប្រតិបត្តិកំពង់ត្រឡាច។

លោកវេជ្ជបណ្ឌិត Lim Khun មានប្រសាសន៍ថា “កិច្ចសហប្រតិបត្តិការប្រកបដោយផ្លែផ្កាជាមួយ KOICA និង WITHHEBRON/HMC នឹងជួយពង្រឹងសមត្ថភាពនៃការបង្ការ និងឆ្លើយតបជំងឺឆ្លង ដែលមានស្រាប់ ដើម្បីធានាបាននូវការបន្ត និងការពង្រឹងដល់បុគ្គលិកសុខាភិបាល និងអ្នកជំនាញ”។
លោកEunkyung Jin នាយកប្រតិបត្តិ WITHHEBRON បានមានប្រសាសន៍ថា “យើងមានសេចក្តីសោមនស្សរីករាយដែលអាចផ្តល់ និងគាំទ្រកម្មវិធីអប់រំចាំបាច់សម្រាប់បុគ្គលិកសុខាភិបាលនៅស្រុកកំពង់ត្រឡាច។ ខ្ញុំសង្ឃឹមថា ឱកាសនេះនឹងដើរតួនាទីជាគន្លឹះមួយក្នុងការពង្រឹងសុខភាពសាធារណៈក្នុងតំបន់”។
មជ្ឈមណ្ឌលវេជ្ជសាស្ត្រ ហេប្រុន (HMC) ដែលត្រូវបានបង្កើតឡើងក្នុងខែកញ្ញា ឆ្នាំ២០០៧ គឺជាអង្គការមិនរកប្រាក់ចំណេញដែលផ្តល់ជំនួយផ្នែកវេជ្ជសាស្ត្រសមរម្យទៅដល់ប្រជាពលរដ្ឋកម្ពុជាដែលខ្វះខាតចំនួន 60,000 នាក់ក្នុងមួយឆ្នាំៗ។ បច្ចុប្បន្ន HMC បើកដំណើរការបន្ទប់វះកាត់ចំនួន 3 បន្ទប់ ICU បន្ទប់សង្គ្រោះក្រោយវះកាត់ បន្ទប់លាងឈាម និងគ្រែអ្នកជំងឺចំនួន 100 រួមជាមួយនឹងការវះកាត់ធំ និងតូចចំនួន 700ករណី ជារៀងរាល់ឆ្នាំ។
WITHHEBRON ដែលមានមូលដ្ឋាននៅទីក្រុងសេអ៊ូល ប្រទេសកូរ៉េខាងត្បូង គឺជាអង្គការមិនរកប្រាក់ចំណេញដែលធ្វើការដើម្បីជួយទ្រទ្រង់មជ្ឈមណ្ឌលវេជ្ជសាស្ត្រហេប្រុន ដែលផ្តល់ជូននូវការថែទាំផ្នែកវេជ្ជសាស្ត្រប្រកបដោយគុណភាពទៅដល់ជនក្រីក្រតាមរយៈការស្រាវជ្រាវ និងការអភិវឌ្ឍន៍ប្រកបដោយនិរន្តរភាព៕

-
ព័ត៌មានអន្ដរជាតិ៣ ម៉ោង agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម២ ថ្ងៃ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា៤ ម៉ោង agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
កីឡា១ សប្តាហ៍ agoក្រុមជម្រើសជាតិកម្ពុជា មានស្ថិតិល្អការប្រកួត ASEAN Championship នៅស្តាតមរតកតេជោ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoពូទីន ចង់យកកិច្ចព្រមព្រៀងចាស់ និងតថភាពជាក់ស្ដែងលើសមរភូមិ ទៅចរចាសន្តិភាពជាមួយអ៊ុយក្រែន
-
កីឡា១ សប្តាហ៍ agoចប់សន្សំពិន្ទុជុំទី២ World Cup 2026 រកឃើញ ៧ ក្រុមឡើងវគ្គ ៣២ ក្រុមចុងក្រោយ
-
ព័ត៌មានជាតិ៣ ថ្ងៃ agoកូរ៉េខាងត្បូង ស្នើឲ្យ កម្ពុជា ធ្វើម្ចាស់ផ្ទះសន្និសីទ ICPC លើកទី ២


